en     km
en     km

គ្រោះថ្នាក់ចរាចរនៅថ្ងៃឆ្លងឆ្នាំ ស្លាប់ ៥នាក់ របួសធ្ងន់១៧នាក់ និងស្រាល ១០នាក់

Share

ភ្នំពេញ៖យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន ​១៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៥​នាក់​ រង​របួសធ្ងន់​ ១៧​នាក់ និង​រង​របួសស្រាល​១០​នាក់។​ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ២៦​នាក់​។

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៨​ នេះ គឺគិតចាប់​ពី​ម៉ោង​២រសៀល ដល់ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៧​ ដល់​ម៉ោង ​២រសៀល​ ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៨។

តាមរបាយការណ៍នេះ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង ​១៦​លើកនេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ៣២​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​ ២៣​គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន ​៦​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ចំនួន ​៣​គ្រឿង​,​ ថ្មើរជើង​ ១​នាក់​ និង​កង់​ ១​គ្រឿង​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មានៈ​ ល្មើស​ល្បឿន​ ៣​លើក​ (​ស្លាប់​១​នាក់​),​ ប្រជែង​ ២​លើក​(​ស្លាប់​ ២​នាក់​),​ ស្រវឹង​ ១​លើក​,​ បត់​គ្រោះថ្នាក់​ ១​លើក​,​ មិន​គោរព​សិទ្ធ​៥​លើក​ (​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ៤​លើក​ (​ស្លាប់​១​នាក់​)​៕

Share

Image
Image
Image