en     km
en     km

គ្រឿងអលង្កាតម្លៃ២៧៣លានដុល្លាររបស់គ្រួសារអតីតនាយករដ្ឋមន្ត្រីណាជិពត្រូវបានរឹបអូស

Share

ប៉ូលិសម៉ាឡេស៊ីបាននិយាយនៅថ្ងៃពុធនេះថា គ្រឿងអលង្កា មានដូចជា មាស ពេជ្រ កាបូបយួរដៃ នាឡិកា និងវត្ថុមានតម្លៃដទៃៗទៀត ដែលត្រូវបានរឹបអូសពីខុនដូមួយចំនួន ជាកម្មរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់និងភរិយារបស់ ដែលសរុបទៅ មានតម្លៃសរុបជាង ២៧៣លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រThe Guardian។

គេហទំព័រនេះបានស្រង់សម្តីលោក Amar Singh​ ស្នងការនគរបាលជាតិដែលបានថ្លែងក្នុងសនិ្នសីទសារព័តមាន មកចុះផ្សាយគ្រឿងអលង្កា និងវត្ថុមានតម្លៃទាំងអស់ ដែលត្រូវបានរឹបអូសចេញពីខុនដូចំនួន ០៦ មានជាប់ពាក់ព័ន្ធនឹងលោក ណាជីប មានតម្លៃសរុបពី ២២៤លានដុល្លារ ដល់ ២៧៣លានដុល្លារ ហើយមិនតែប៉ុណ្ណោះ ក្នុង ចំណោមគ្រឿងអលង្កានេះទៀតសោត មានខែ្សកពេជ្រមួយខ្សែមានតម្លៃថ្លៃជាងគេដល់ ជិត ១.៦លានដុល្លារ។

លោកស្នងការ Singh បានបញ្ជាក់ថា លោកណាជីពនិងភរិយារបស់លោកនឹងត្រូវកោះហៅចូលខ្លួន ឆាប់ៗនេះ។

ទាក់ទិនរឿងនេះ នាយករដ្ឋមន្ត្រីថ្មីដែលទៀបជាប់ឆ្នោត លោក Mahathir បានអះអាង ថា លោក ណាជីប រ៉ាហ្សាក់ គឺជាអ្នក ទទួលខុសត្រូវទាំងស្រុងក្នុងសំណុំរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងមូលនិធិរដ្ឋ 1MDB។

លោកណាជីព និងភរិយារបស់លោកបានឡើងទៅបំភ្លឺនៅគណៈកម្មការប្រឆាំងអំពើពុករលួយ ចំនួន២លើកមកហើយ។ តែករណីនេះ អ្នកទាំងពីរ ត្រូវបានហាមចាកចេកពីប្រទេស។

លោក ណាជីពបានចាញ់ឆ្នោត កាលពីថ្ងៃទី៩ឧសភាដែលនាំអោយរឿងអាស្រូវរបស់លោកជាប់ទាក់ទង ការលួចលុយជាតិ ជាង ៨០០លានដុលា្លរ ត្រូវបានបើកសំណុំរឿង។ តែបែបនេះក្ដី លោកណាជីពតែងតែបដិសេធដោយចាត់ទុកថាជាល្បិចរបស់ក្រុមប្រឆាំង៕

Share

Image
Image
Image