en     km
en     km

គ្រឿងញៀនជាង១០០គីឡូក្រាមត្រូវដុតកំទេច

Share

ភ្នំពេញ៖ អាជ្ញាធរប្រឆំាងគ្រឿងញៀននៅថ្ងៃនេះ បានដុតបំផ្លាញគ្រឿងញៀនជាងម១០០គីឡូក្រាម ដែលមានតម្លៃប្រហែល៤លានដុល្លារសហរដ្ឋអាមេរិក។ការដុតបំផ្លាញគ្រឿងញៀននេះដើម្បីចូលរួមចំណែកក្នុងទិវាអន្តរជាតិស្តីពីការប្រឆាំងគ្រឿងញៀន។ លោក ធូ វីរៈ រាយការណ៍៖ 
អាជ្ញាធរប្រយុទ្ធប្រឆំាងគ្រឿងញៀនក្រសួងមហាផ្ទៃ ដុតកំទេចគ្រឿងញៀនចំនួន ១២៦,៣១ គីឡូក្រាម នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នំា ២០១៧។
អាជ្ញាធរប្រយុទ្ធប្រឆំាងគ្រឿងញៀនក្រសួងមហាផ្ទៃ ដុតកំទេចគ្រឿងញៀនចំនួន ១២៦,៣១ គីឡូក្រាម នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នំា ២០១៧។
អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនបានដុតកំទេចគ្រឿងញៀនចំនួន ១២៦,៣១ គីឡូ ក្រាម នៅថ្ងៃ ចន្ទ ទី ២៦មិថុនានេះ ដែលជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់អាជ្ញាធរកម្ពុជា។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនក្រសួងមហាផ្ទៃ បញ្ជាក់ថា គ្រឿងញៀនទាំងនេះមានតម្លៃប្រមាណ ៤លានដុល្លារអាមេរិក។
សំឡេង លោក មាស វីរិទ្ធ ៖
ការដុតបំផ្លាញ់គ្រឿងញៀនធ្វើឡើង នៅមជ្ឈមណ្ឌល់ពាណិជ្ជាកម្មកោះពេជ្រ រាជធានីភ្នំពេញដើម្បីចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន ក្រោមប្រធានបទ«ចូលរួមទំាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»។ ក្នុងចំណោមគ្រឿងញៀនទាំងជាង១០០គីឡូក្រាមនេះ មានហេរ៉ូអ៊ីន អំហ្វេតាមីន ម៉េតាំហ្វេតាមីន និងធាតុផ្សំសម្រាប់ផលិតគ្រឿងញៀនមួយចំនួនទៀត។
ប្រទេសកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនជាលើកដំបូងសម្រាប់រយៈពេលប្រាំមួយខែ ហើយនឹងត្រូវបញ្ចប់នៅដំណាច់ខែ មិថុនានេះ។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា អាជ្ញាធរបានរឹមអូសគ្រឿង ញៀនបានចំនួន ១៧៩ គីឡូក្រាមក្នុងយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនរយៈពេលជាង៥ខែកន្លងមក និងបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជាង ៤១៤៦ករណី និងឃាត់ខ្លួនមនុស្សចំនួន ៩៩៣៣ នាក់។
បើតាមរបាយការណ៍បានឲ្យដឹងថា អ្នកប្រើប្រាស់គ្រឿងញៀនកើនឡើងចំនួន ២,០៦២១ នាក់ បើធៀបទៅនិងឆ្នំា ២០១៥ មានចំនួនត្រឹមតែ ១,៦៥៧៥ នាក់។ ពោលចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើងចំនួនជាង ២៤ ភាគរយ នៅឆ្នំា ២០១៦។
តាមរបាយការណ៍ដដែល អ្នកប្រើប្រាស់គ្រឿងញៀន បានទទួលបានសេវាព្យាបាលចំនួន ១១៦២១ នាក់ ខណៈដែលអ្នកញៀនគ្រឿងទទួលបានសេវាព្យាបាលកាលពីឆ្នំា ២១០៥ មានចំនួន៧៧៥៣នាក់ ស្មើនិងប្រមាណ ៥៦,២៥ ភាគរយនៃចំនួនសរុប៕

Share

Image
Image
Image