en     km
en     km

គ្រូ​អនុ​វិទ្យាល័យ​គគី​ មិនពេញចិត្ត​នាយក​សាលា​អនុញ្ញាត​ឲ្យ​មានការ​តាំង​ពិ​ព័​ណ​ស្រា​បៀរ​ក្នុង​បរិវេណ​សាលា​

Share

​គ្រូបង្រៀន​នៅ​សាលា​អនុ​វិទ្យា​គគី​ បាន​រិះគន់នាយក​សាលា​នេះ​ដែលបាន​អនុញ្ញាត​ឲ្យ​មានការ​ដាក់​តាំង​ពិ​ព័​ណ​ស្រា​បៀរ​ខ្នាត​ធំ​នៅ​ក្នុង​បរិវេណ​សាលា​ ដោយ​មិន​មានការ​ប្រេ​ជុំ​ពិភាក្សា​ជាមួយ​គ្រូៗ​ នៅ​ក្នុង​សាលា​ឡើយ​។​

 ​
ការ​ដាក់​តាំង​ពិ​ព័ណ៌​ក្រុមហ៊ុន​ ស្រា​បៀរ​មួយ​ នៅ​ក្នុង​សាលា​ អនុ​វិទ្យាល័យ​គគី​នេះ​ មានការ​រិះគន់​ពី​សំណាក់​គ្រូៗ​ ដែល​នៅ​ក្នុង​សាលា​ រួម​ទាំង​មាតាបិតា​សិស្ស​ ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​អនាម័យ​ ការ​រំខាន​ដោយ​សំលេង​ និង​ការ​ផ្តល់​សារ​មិនល្អ​ឲ្យ​ដល់​សិស្ស​ដែល​សិក្សា​នៅ​ទីនោះ​ផ្ទាល់​។​ ការ​តាំង​ពិ​ព័​ណ​នេះ​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​ហើយ​គត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​នេះ​។​

Logo Women's Media Final​លោក​ វ៉ា​ សា​រឿ​ន​ ជា​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​គគី​បាន​ឲ្យ​ដឹង​ថា​ លោក​មិន​ពេញចិត្ត​ឡើយ​ពេល​ឃើញ​មានការ​តាំង​ពិ​ព័ណ៌​ ម្ហូបអាហារ​ផ្សេងៗ​ នៅ​ក្នុង​សាលា​ ជា​ពិសេស​ការ​តាំង​ពិ​ព័​ណ​ស្រា​បៀ​ខ្នាត​ធំ​។​ លោក​បាន​បន្ត​ថា​ លោកគ្រូ​ អ្នកគ្រូ​ ព្រមទាំង​សិស្សានុសិស្ស​នៅ​សាលា​នេះ​ភាគច្រើន​ មិន​ពេញចិត្ត​នឹង​ការ​តាំង​ពិ​ព័ន​នេះ​ទេ​។​ លោក​បន្ថែម​ថា​ ការ​ដាក់​តាំង​លក់​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ភាព​កខ្វក់​នៅ​ក្នុង​សាលា​ ហើយ​សិស្ស​ក៏​មិន​អាច​ប្រើ​បង្គន់​បាន​ដោយសា​តែ​បង្គន់​ស្ទះ​។​

​លោក​ ឡា​ច​ វេ​ត​ នាយករង​អនុ​វិទ្យុ​ល័យ​គគី​បាន​ឲ្យ​ដឹង​ថា​ ការ​តាំង​ពិ​ព័​ណ​នេះ​ បាន​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​សិស្ស​ ដោយសា​តែ​មាន​សំលេង​រំខាន​ពី​ម៉ា​ស៊ី​ភ្លើង​។​ ម្យ៉ាងវិញទៀត​ លោកគ្រូ​អ្នកគ្រូ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើ​ចូល​សាលា​ ដោយសារ​តែ​ឧបករណ៍​តាំង​ពិ​ព័​ណ​នៅ​ពាសពេញ​ទីធ្លា​សាលា​។​ លោក​បន្ថែម​ថា​ លោកនាយក​សាលា​គគី​ជា​អ្នក​ពាក់ព័ន្ធ​ពិ​ព័ណ៌​ក្នុង​ការ​អនុញ្ញាត្តិ​ឲ្យ​មានការ​តាំង​ពិ​ព័​ណ​នេះ​។​

​លោក​បាន​សំណូមពរ​ដល់​ក្រសួង​អប់រំ​ សូម​ឲ្យ​ជួយ​អន្តរាគមន៍​កំ​ឲ្យ​មានការ​តាំង​ពិ​ព័​ណ​ស្រា​បៀរ​នៅ​ក្នុង​សាលា​តទៅ​ទៀត​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដើម្បី​កុំ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​។​

​ឆ្លើយ​តប​នឹង​ចោទប្រកាន់​នេះ​ លោក​ យឹ​ម​ នី​រ៉ា​ នាយក​អនុ​វិទ្យាល័យ​គគី​លើក​ឡើង​ថា​ថា​ លោក​មិន​បានដឹង​ពី​ការ​អនុញ្ញាត្តិ​ឲ្យ​មានការ​ដាក់​តាំង​ពិ​ព័​ណ​ស្រា​បៀរ​នៅ​ក្នុង​សាលា​នេះ​ទេ​។​ លោក​បន្ត​ថា​ រឿង​នេះ​ជា​រឿង​របស់​អាជ្ញាធរ​ដែនដី​ ជាមួយនឹង​នាយក​សាលា​បឋម​សិក្សា​តែ​ប៉ុណ្ណោះ​។​

​ចំណែក​លោក​ មេឃុំ​គគី​លោក​ គង់​ឆេ​ង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​បានដឹង​ពី​ការ​អនុញ្ញាត​ឲ្យ​មានការ​តាំង​ពិ​ព័​ណ​នេះ​ នៅ​ក្នុង​សាលា​ តែ​ការ​អនុញ្ញាត្តិ​ គឺ​ខាង​អភិ​បាន​ស្រុក​ជា​អ្នក​អនុញ្ញាត​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ នាយក​ប្រតិបត្តិ​សម្ព័​នគ​ណី​ភាព​សង្គម​កម្ពុជា​ លោក​ ស៊ន​ ជ័យ​ បាន​ឲ្យ​ដឹង​ថា​ ការ​តាំង​ពិ​ព័ណ៌​ស្រា​បៀរ​នៅ​ក្នុង​សាលារៀន​ប្រៀប​បាន​និង​ការ​លើកទឹកចិត្ត​សិស្ស​ ឲ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​ ម្យ៉ាងទៀត​ បញ្ហា​នេះ​ ក៏​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ការ​តាំង​ពិ​ព័​ណ​ស្រា​បៀរ​ខ្នាត​ធំ​ នៅ​ទីធ្លា​អនុ​វិទ្យាល័យ​គគី​នេះ​ គឺ​ចាប់តាំងពី​ថ្ងៃ​សុក្រ​ ទី​២២​ ខែមករា​ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨​ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​៕

Share

Image
Image
Image