en     km
en     km

គី​ម​ ជុង​អ៊ុ​ន​ សុំ​ចរចា​ជាមួយ​អា​មេ​រិ​ក​ ខណៈ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ រៀបចំ​ដាក់​ទណ្ឌកម្ម​បិទ​សមុទ្រ​កូរ៉េ​ខាងជើង​

Share

​បន្ទាប់​ពី​ទទួល​រង​គ្រោះ​ពី​ការ​ដាក់​ទណ្ឌកម្ម​ ធ្ងន់ៗ​ ពី​សហគមន៍​អន្តរជាតិ​ ដែល​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ លើ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ ឃើញ​ថា​ មេដឹកនាំ​របស់​ប្រទេស​កុម្មុយនីស្ត​ កូរ៉េ​ខាងជើង​បាន​បន្ទន់​ឥរិយា​បទ​យ៉ាង​ខ្លាំង​ គាប់​ជួន​សហរដ្ឋអាមេរិក​ ប្រកាស​រៀបចំ​ ដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត​ដោយ​បិទ​ ផ្លូវ​នាវាចរណ៍​ទាំងអស់​ចូល​ដែនសមុទ្រ​កូរ៉េ​ខាងជើង​។​

​សេចក្តីរាយការណ៍​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ លោក​ គី​ម​ ជុង​អ៊ុ​ន​ មាន​ឆន្ទៈ​យ៉ាង​ពិតប្រាកដ​ ដើម្បី​បើក​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ លើ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ដោយ​ សន្យា​ធ្វើ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​។​

​ប្រភព​ព័ត៌មាន​ជា​ច្រើន​រួម​មាន​ បណ្តា​យ​ផ្សាយ​ព័ត៌មាន​ BBC​ ផង​ដែរ​ បាន​ចុះ​ផ្សាយ​ថា​ ការ​បន្ទន់​ឥរិយា​បទ​ដ៏​ចម្លែក​ របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈប្រតិភូ​របស់​ប្រទេស​នេះ​ បាន​ទៅ​ចូលរួម​បិទ​កម្មវិធី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងារ​កាលពី​ថ្ងៃ​ទី​ ២៥​ ខែកុម្ភៈ​។​

​ប៉ុន្តែ​ អ្នកវិភាគ​មើលឃើញ​ថា​ អ្វី​ដែល​នាំ​ឲ្យ​ក្រុង​ព្យុ​ង​យ៉ាង​ ទម្លាក់​ជំហរ​របស់​ខ្លួន​យ៉ាងនេះ​ គឺ​ចំ​ពេល​ដែរ​ អា​មេ​រិ​ក​ បាន​រៀបចំ​ ដាក់​ទណ្ឌកម្ម​ ដ៏​ធ្ងន់ធ្ងរ​ជាង​មុន​ គឺ​ការ​បិទ​ច្រក​នាវាចរ​ចូល​ដែនសមុទ្រ​ កូរ៉េ​ខាងជើង​ ដោយ​បញ្ជាក់​ថា​យ៉ាងតិច​នាវា​បរទេស​ ចំនួន​២៨​ គ្រឿង​ ជា​មុខសញ្ញា​ ដែល​អា​មេ​រិ​ក​ រក​ឃើញ​ថា​ នាវា​ទាំងនោះ​រំលោភ​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​ដាក់ចុះ​ ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​ នាវា​ដែល​អា​មេ​រិ​ក​ រក​ឃើញ​គឺ​ ភាគច្រើន​ជា​របស់​ក្រុមហ៊ុន​ខុសច្បាប់​មក​ពី​ ប្រទេស​ចិន​ ក្រុង​ហុងកុង​ កោះ​តៃវ៉ាន់​ ជាដើម​ ៕

Share

Image
Image
Image