en     km
en     km

គីមជុងអ៊ុនយល់ព្រមជួបមេដឹកនាំកូរ៉េខាងត្បូងម្ដងទៀត

Share

លោក គីម ជុងអ៊ុន បានទទួលយល់ព្រមជួបជាថ្មីម្ដងទៀត ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅក្នុងខែកញ្ញានេះ នៅទីក្រុងព្យុងយ៉ាងដើម្បីធ្វើអោយមានភាពរឹងមាំនៃការសន្យាទាំងឡាយរបស់ក្រុងព្យុងយ៉ាង​ក្នុងការរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

ប្រសិនជំនួបនេះ ត្រូវបានធ្វើឡើងមែននោះ គឺជាជំនួបកំពូលលើកទីបីរវាងមេដឹកនាំប្រទេស អតីតសត្រូវនឹងគ្នា កាលពីដើមទសវត្ស ១៩៥០។

តាមប្រភពព័ត៌មានរបស់ Channel News Asia មេដឹកនាំទាំងពីរនឹងជួបគ្នានៅថ្ងៃទី ១៨ដល់ថ្ងៃទី ២០ខែកញ្ញា។

តាមប្រភពដដែល ការឈានដល់ចំណុចនេះ  បន្ទាប់ពីលោក គីម ជុងអ៊ុន បានទទួលលិខិតរបស់លោក Jae-in ដែលបានផ្ញើមកលោកតាមរយៈបេសកជនកូរ៉េខាងត្បូងម្នាក់បានមកជួបលោកកាលពីថ្ងៃពុធ ទី៥ កញ្ញា ម្សិលមិញ។  

កាលពីក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នៅថ្ងៃទី ១២មិថុនា នៅប្រទេសសឹង្ហបូរី លោក គីម ជុងអ៊ុន ​បានសន្យា លុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ តែការសន្យានេះ ហាក់នៅទ្រឹង ដោយសារតែក្រុងព្យុះយ៉ាងដាក់លក្ខខណ្ឌអោយអាមេរិកដកចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច តែក្រុងវ៉ាស៊ីនតោន មិនយល់ព្រម៕

 

Share

Image
Image
Image