en     km
en     km

គីមជុងអ៊ុន ត្រឡប់ពី ស្លាប់វិញហើយ

Share

បន្ទាប់ពីបាត់ខ្លួន រយៈពេល ២០ថ្ងៃ  មេដឹកនាំកូរ៉េខាងជើង ដែល ប្រទេស ប្រជាធិបតេយ្យ ដាក់ឈ្មោះអោយថា ជាមេដឹកនាំផ្ដាច់ការ នៃរបប​កម្មុយនីស្ត កូរ៉េខាងជើង បាន​បង្ហាញ​ខ្លួន​ជាសាធារណៈ កាលពីថ្ងៃ​ទី១ឧសភា  នៅឯពិធីកាត់ខ្សែបូសម្ពោធរោងចក្រមួយនៅក្នុងប្រទេស អាថ៌កំបាំងមួយនេះ។ សារព័ត៌មាន អន្តរជាតិ មួយបានដាក់ចំណងជើងរបស់ខ្លួនថា គីម​ជុង​អ៊ុន ត្រឡប់ពី ស្លាប់វិញហើយ បន្ទាប់ពីបាត់ខ្លួន ២០ថ្ងៃ។

សារព័ត៌មាន Zerohedge.com ដោយស្រង់បន្តពីប្រភពរបស់ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យ៉ុងហាប់ មកចុះផ្សាយនៅថ្ងៃទី២ឧសភានេះថាក្នុងពិធីនោះពលរដ្ឋកូរ៉េខាង ជើងមានភាពស្រឡាំ​ងកាំង និងសម្រុកមើលលោកគីមជុងអ៊ុន​ដោយក្ដីរំភើប។
ចំណែក បណ្ដាញផ្សាយព័ត៌មាន នៃប្រទេស អង់គ្លេស BBC ដែលបានចុះផ្សាយថា លោក​គីម​ជុងអ៊ុនបានបង្ហាញខ្លួន ជាសាធារណៈ នោះ គឺ BBC បានស្រង់ប្រភពរបស់ ទីភ្នាក់ងារសារ​ព័ត៌​មាន មជ្ឈឹមបក្ស កូរ៉េខាងជើង KCNA ។ ប្រភពរបស់ BBC ចុះផ្សាយថា លោកគីមជុងអុ៊ន បានចេញមុខជាសាធារណៈ នេះ គឺ នៅក្នុងពិធីកាត់ខ្សែបូ​ក្នុងការដាក់អោយដំណើរការ រោងចក្រផលិត ជីកសិកម្ម មួយកន្លែងនៅភាគខាងជើង ក្រុងព្យុងយ៉ាង។ តែយ៉ាងណា BBC ថា ពុំមាន​ប្រភព​ព័ត៌មាន ឯករាជ្យ ឬ ក៏ប្រភពទុកចិត្តឯករាជ្យណាមួយចុះផ្សាយ អះអាងថា រូបភាពនោះ ពិតជាសកម្ម​ភាពថ្មីបំផុត របស់លោកគីមនោះទេ ក្រៅតែពីប្រភព  KCNA របស់កូរ៉េខាង​ជើងតែ​មួយប៉ុណ្ណោះ។ តាមប្រភពរបស់ BBC រូបភាពនោះ បានប​ង្ហាញះឃើញលោកជុងអុ៊ន​ឈរកាត់​ខ្សែ​បូនៅខាងក្រៅរោងចក្រនោះ ដោយពុំមានប្រជាជន មកចោមរោម ​ច្រើននោះទេ។ លោក ពាក់អាវ​និងខោ សម្បុរខ្មៅដូចគ្នា តែ លោកជុងអុ៊នកាន់តែធាត់ខ្លាំងជាងមុន។  

ទីភ្នាក់ងារសារ​ព័ត៌​មាន មជ្ឈឹមបក្ស កូរ៉េខាងជើង KCNA ដែលមិនទទួលបានការទុកចិត្ត  ច្រើន ពី អ្នកតាមដាន អំពីលោកជុងអុន បានចុះផ្សាយថា ក្នុងពិធីនោះ មានកម្មាភិបាល ជាន់ខ្ពស់ នៃបក្សពលករ កូរ៉េខាងជើង ជាច្រើន បានមកអមមេដឹកនាំវ័យ ក្មេងរូបនេះ ហើយ ក្នុងនោះ ក៏​មាន ប្អូនស្រីរបស់ លោកជុងអុន​គឺនាង គីមយូជុង  ដែល គេថា ស្ត្រីម្នាក់នេះ បានកំពុង​រៀប​ចំអោយ ទទួលតំណែងធំៗមួយចំនួន ពីលោកជុងអុ៊ន។ តាម KCNA លោកជុងអុ៊ន បាន​និយាយថា លោកពេញចិត្ត ជាខ្លាំង មកធ្វើជាអធិបតី នៃការសម្ពោធ រោងចក្រនេះ ដោយ​លោក​​បាន​កោតសរសើរសមិទ្ធផល និង​សំណង់របស់រោងចក្រ។

លោកជុងអុ៊ន បានបាត់ខ្លួនពីព្រឹត្តិការជាតិធំៗ ដែលលោកកម្រ នឹង អវត្តមាន ការ​រំលឹក​ខួបកម​ណើត ជីតា របស់លោក ដែលជាបិតានៃរបបកុម្មុយនីស្តនៃ កូរ៉េខាងជើង​ កាលពីថ្ងៃ​ទី១៥​មេសា ​និងព្រឹត្តិការណ៍មួយទៀត គឺទិវា កំណើតកងទ័ព ប្រជាជន បដិវត្តកូរ៉េខាង​ជើង​កាល​ពីថ្ងៃទី២៥មេសា ។ អវត្តមាន របស់លោកជុងអុ៊ន ចំនួ​ន ២ព្រឹត្តិការណ៍ធំៗនេះ បាន​នាំ​អោយ មានការភ្ញាក់ផ្ដើលអំពី សុខភាពរបស់លោក ដែលមានការចុះផ្សាយថា លោកត្រូវ​បាន​ដឹក​នាំ​ទៅកាន់មន្ទីរពេទ្យមួយនៅក្រុងព្យុងយ៉ាងដើម្បីធ្វើការវះកាត់ ប្រព័ន្ធ បេះដូង​កាល​ពីថ្ងៃទី១២​មេ​សា ហើយ ក្រោយមកលោកក៏បានខ្លួន ចាប់ពីពេលនោះ តែម្ដង។​ការបាត់ខ្លួន​នេះ បាន​នាំ​អោយ  មានការលេចលឺព័ត៌មានថា លោក ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយ ងើបដើរពុំរួច ។ តែ​ប្រភពខ្លះទៀត ថាប្រព័ន្ធខួរក្បាលរបស់លោក បានខូចទៅហើយខណៈខ្លះទៀតថា លោក​បាន​ស្លាប់ដោយសារការវះកាត់បេះ ដូង ដែលពុំមានប្រសិទិ្ធភាព។  យ៉ាងណា ប្រភពព័ត៌មាន ច្រើនទៀតបានច្រានចោល ការសង្ស័យថា លោកជុងអុនឈឺធ្ងន់និង​ទទួលមរណៈភាព។

បណ្ដាញផ្សាយព័ត៌មានBBC និងសារព័ត៌មានរបស់អាមេរិកUSA TODAYបាននិយាយថាលោកប្រធានាធិបតីដូណាល់ត្រាំមិនបានឆ្លើយប្រាប់អ្នកសារព័ត៌មានអំពីសំណួរអ្នកសារព័ត៌មានដែលសួរថាលោកយល់យ៉ាងម៉េចដែរចំពោះការលេចចេញរូបភាពរបស់លោកគីមជុងអុនជាលើកដំបូងនេះគឺលោកត្រាំមិនបានបញ្ចេញមតិអ្វីច្រើនទេលោកគ្រាន់ត៉ែនិយាយថាខ្ញុំមិនចង់និយាយអ្វីទៀតទេប៉ុន្ដែសមរម្យហើយពេលនេះដែលយើងរង់ចាំនិងចង់ឃើញលោកគីម។យ៉ាងណាសារព័ត៌មានរបស់អាមេរិកកាំងUSA TODAYបានដាក់សញ្ញាសួរថាតើពិតជារូបភាពពិតរបស់លោកគីមជុងអ៊ុនមែនឬទេគឺព្រោះតែគ្មានអ្នកឯករាជ្យណាមួយនិងប្រភពព័ត៌មានឯករាជ្យបានស្រង់ព្រឹត្តិការណ៍ជាក់ស្ដែងនោះទេ។លោកគីមដែលបាត់ខ្លួន២០ថ្ងៃមកនេះមានការចុះផ្សាយថាមានបញ្ហាតស៊ូមតិបានកើតឡើងនៅក្នុងចំណោមបក្សពលករកូរ៉េខាងជើងដើម្បីផ្ទៀងផ្ទាត់អំណាចក្នុងគោលដៅមួយដែលបានឱ្យដឹងថាគេការប្រជែងអំណាចក្នុងបក្សនេះប្រសិនបើមេដឹកនាំកំពូលរបស់ប្រទេសនេះបាត់បង់ស្មារតីការដឹកនាំឬក៏បាត់ខ្លួនជារៀងរហូតនោះ។សារព័ត៌មានDaily NKដែលជាបណ្ដាញផ្សាយ ព័ត៌មានស៊ើបអង្កេតមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយថាមុនការបង្ហាញខ្លួនរបស់លោកគីមជុងអ៊ុនគឺអាជ្ញាធរកូរ៉េខាងជើងត្រូវបានដាក់ពង្រាយដើម្បីបង្រ្កាបពាក្យចចាមអារាមដែលថាលោកគីមជុងអ៊ុនឈឺធ្ងន់ឬក៏ទទួលមរណភាហើយនោះក្រោយពីការវះកាត់។សារព័ត៌​មាននេះថាបានឱ្យដឹងទៀតថាពលរដ្ឋកូរ៉េខាងជើងជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារត្រូវបានប៉ូលីសសម្ងាត់ចូលទៅព្រមានហើយគម្រាមថានឹងចាប់ខ្លួនប្រសិនបើនៅបន្ដនិយាយថាលោកគីមជុងអុនបានស្លាប់ហើយនោះ។មុនការបង្ហាញខ្លួនរបស់លោកគីមជុងអ៊ុនគឺមេដឹកនាំកូរ៉េខាងជើងរូបនេះក៏ត្រូវបានរាយការណ៍មកថាបានបញ្ចូនសារលិខិតអបអរសាទរទិវាពលកម្មអន្ដរជាតិទៅកាន់ជនរួមជាតិកូរ៉េខាងជើងផងដែរ៕

https://www.zerohedge.com/markets/north-koreas-kim-jong-un-back-dead-makes-first-appearance-20-days-report

https://en.yna.co.kr/view/AEN20200502000553325?section=nk/nk

https://www.bbc.com/news/world-asia-52508437

ប្រែសម្រួល៖ពៅនិកា

Share

Image
Image
Image