en     km
en     km

គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៣ ខែកញ្ញា​ អ្នកដែលបានចុះឈ្មោះបោះឆ្នោតថ្មីមានជាង ៨ ម៉ឺននាក់

Share

ភ្នំពេញ៖ តាមឱ្យដឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ គឺ អ្នកដែលបានចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៨៥៩៧៩នាក់ ។

តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ជាលទ្ធផលបណ្ដោះ អាសន្ននៃការធ្វើបច្ចុប្បន្នភាព​បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលគិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៧។

ការចុះឈ្មោះ​បោះឆ្នោត មានរយៈ​ ៧០ ថ្ងៃ គឺចាប់​​​​​ពី​​ថ្ងៃ​០១ ខែកញ្ញា ដល់​​ថ្ងៃ​ទី០៩ ខែវិច្ឆិកា​​ ​ឆ្នាំ២០១​៧ នៅតាម​សាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន​ក្នុងឃុំសង្កាត់ទូទាំងប្រទេស​​  ដែលបើកធ្វើ​​រៀងរាល់ថ្ងៃ​ ទាំងថ្ងៃ​សៅរិ៍ និង ថ្ងៃអា​ទិត្យ​។

ទន្ទឹមនិងការចុះឈ្មោះ​បោះឆ្នោត​នេះដែរ គ.ជ.ប ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់​​ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះ ជាពិសេស អ្នកដែលកំពុង​បំពេញ​បេស​កកម្ម ធ្វើការ​ ឬសិក្សានៅក្រៅប្រទេស​ប្រញ៉ប់​​រួសរាន់ ត្រឡប់មកប្រទេសកម្ពុជា ដើម្បី​ចុះឈ្មោះបោះឆ្នោត​​ ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលា​​​តាមកាលបរិច្ឆេទដែលបាន​​កំណត់ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះ។   

​តាមការប៉ាន់ស្មានរបស់ គ.ជ.ប គឺ ចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួនជិត១៦ម៉ឺននាក់ (១៥​,៨៨៣​,២៥០នាក់) ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩,​៧៨៨​,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះ ឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ​និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់។ ដោយឡែក ពលករ​ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេង​ទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជា​​ងមួយលាននាក់​(១,០៥០,០០០នាក់) ​ក្នុងនោះនៅប្រទេស​ថៃមានចំនួន​​ច្រើនជា​​​ង​គេ៕​

 

Share

Image
Image
Image