en     km
en     km

គណៈ​ឱសថការី​ថា​មិន​មាន​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ ផ្ទុកមេរោគ​ទេ​

Share

​គណៈ​ឱសថការី​នៃ​ក្រសួងសុខាភិបាល​ បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​មិន​មាន​ថ្នាំ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ P-500​ ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍​នោះ​ទេ​។​ ថ្នៃ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​គឺជា​ប្រភេទ​ឱសថ​សំរាប់​បំបាត់​ការ​ឈឺចាប់​និង​បញ្ចុះ​កំ​ដៅ​។​

pamachy

ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ដែល​ថា​មាន​ថ្នាំ​ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ដែល​មាន​ផ្ទុកមេរោគ​ម៉ា​ជូ​ប៉ូ​(Machupo)​ហើយ​មេរោគ​នេះ​អាច​សម្លាប់​មនុស្ស​បាន​។​

​គណៈ​ឱសថការី​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ ថ្នាំ​ paracetamol​ P-500​ នេះ​ ជា​ឱសថ​ដែល​ពុំ​បាន​ចុះបញ្ជី​កា​នៅ​ក្រសួងសុខាភិបាល​ទេ​។​ ហើយ​វា​ក៏​ពុំ​មាន​ចរាចរ​ណ៏​នៅ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ដែរ​៕

parasatamol

Share

Image
Image
Image