en     km
en     km

គណបក្ស​ គ​.​ប​.​ម​ អំពាវនាវ​ដល់​រដ្ឋាភិបាល​ដោះ​លែង​ លោក​ កឹ​ម​ សុខា​

Share

ភ្នំពេញ​៖​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (​គ​.​ប​.​ម​)​ ស្នើ​សុំ​ដល់​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក​ កឹ​ម​ សុខា​ អតីត​មេ​បក្ស​ប្រឆាំង​ អាច​រស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះមហាក្សត្រ​។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូេវបានចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នំា ២០១៧។

​បើ​តាម​សេចក្តី​អំពាវនាវ​ របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចុះ​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ ឧសភា​នេះ​ បាន​ស្នើ​សុំ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាល​អនុ​ញ្ញា​ឲ្យ​លោក​ កឹ​ម​ សុខា​ អតីត​មេ​បក្ស​ប្រឆាំង​ អាច​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ ដើម្បី​បង្ក​បរិយាកាស​ នយោបាយ​មុន​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ប្រសើរ​ឡើង​។​

​ក្នុង​ខ្លឹមសា​ដើម​បាន​សរសេរ​ថា​ «​គ​.​ប​.​ម​ សូម​ស្នើ​សុំ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មូលហេតុ​មនុស្សធម៌​ និង​ដើម្បី​បង្ក​បរិយាកាស​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ប្រសើរ​ឡើង​ អនុ​ញ្ញា​ឲ្យ​លោក​ កឹ​ម​ សុខា​ អាច​ស្ថិត​នៅ​ក្រៅ​ឃុំ​ ឬ​ត្រឹម​ការ​ឃុំឃាំង​ក្នុង​គេហដ្ឋាន​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​»

​គណបក្ស​នេះ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​លើ​ការ​លើកលែងទោស​ ឬ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដល់​អ្នកទោស​មនសិការ​ និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​។​

​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កំពុង​ជាប់​ឃុំឃាំង​ជាង​ ៨​ ខែ​មក​ហើយ​។​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​កណ្តាល​យប់​ក្នុង​គេហដ្ឋាន​របស់​លោក​នៅ​ដើមខែ​កញ្ញា​ ឆ្នាំ​ ២០១៧​ ដោយ​ចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​»​ ហើយ​ឃុំខ្លួន​លោក​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​ ខេត្ត​ត្បួ​ង​ឃ្មុំ​ ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម​។​

​នៅ​ចំពោះ​មុខ​កម្មករ​រោង​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃ​ពុធ​ ទី​៩​ ឧសភា​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​វាយប្រហារ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ មាន​បំណង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​ គឺ​គេ​មិន​ដោះ​លែងអោយ​មាន​សេរីភាព​ឡើយ​។​ ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មិន​និយាយ​ចំ​ឈ្មោះ​អ្នកនយោបាយ​ណា​ទេ​ តែ​ទំនងជា​ចង់​សំដៅ​ដល់​លោក​ កឹ​ម​ សុខា​។​

​សូម​បញ្ជាក់​ថា​ ក្រៅពី​គណបក្ស​ គ​.​ប​.​ម​ សហគមន៍​អន្តរជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​ បាន​ទទូច​ឲ្យ​មានការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ និង​អនុញ្ញាត​ឲ្យ​តំណាងរាស្ដ្រ​ចំនួន​ ១១៨​ នាក់​របស់​បក្ស​ប្រឆាំង​ អាច​ធ្វើ​នយោបាយ​ឡើង​វិញ​ បន្ទាប់​ពី​ជាប់​បម្រាម​ហាម​ធ្វើ​នយោបាយ​រយៈពេល​ ៥​ ឆ្នាំ​៕

Share

Image
Image
Image