en     km
en     km

គណបក្ស​មួយ​របស់​អូស្ត្រាលី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ដោះ​លែង​អ្នកទោស​នយោបាយ​ តែ​បក្ស​កាន់​អំណាច​មិន​ចាប់អារម្មណ៍​

Share

​បន្ទាប់​ពី​សហគមន៍​សហភាព​អឺរ៉ុប​  ប្រធាន​អង្គការសហប្រជាជាតិ​ លោក​ បាន​ គី​មូ​ន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ទ​ទួ​ច​ឲ្យ​ រាជរដ្ឋាភិបាល​កម្ពុជា​ ទម្លាក់​បទ​ចោទ​លើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ដោះ​លែង​មន្ដ្រី​បក្ស​ប្រឆាំង​ មន្ដ្រី​សង្គម​ស៊ី​វិល​ រួម​នឹង​សកម្មជន​មួយ​ចំនួន​ទៀត​រួច​មក​ ។​ កាលពី​ថ្ងៃ​ អង្គារ​ ទី​ ១៤​ មិថុនា​ គណបក្ស​ពលករ​ នៃ​ប្រទេស​អូស្ដ្រាលី​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ផង​ដែរ​ ដោយ​ទាមទារ​ឲ្យ​ រដ្ឋាភិបាល​ដោះ​លែង​អ្នកទោស​នយោបាយ​ និង​មន្ត្រី​សង្គម​ស៊ី​វិល​  និង​គោរព​សិទ្ធិ​មនុស្ស​ នៃ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ឲ្យ​បាន​ខ្ពស់​ ។​

3-prison
​មន្ដ្រី​គណបក្សប្រឆាំងដែល​ជាប់គុក​ព្រោះតែ​រឿង​នយោបាយ

​ប៉ុន្ដែ​ គណបក្សកាន់អំណាច​បញ្ជាក់​ថា​ កម្ពុជា​គឺ​គោរព​សិទ្ធិ​មនុស្ស​បាន​យ៉ាង​ល្អ​ ។​ តែ​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ ថា​រដ្ឋាភិបាល​គួរ​ពិចារណា​សំណើរ​ របស់​សហគមន៍​អន្ដរជាតិ​ ។​ រាយការណ៍​ដោយ​លោក​ លៀ​ ស៊ី​ណា​៖

 

​ម្ចាស់​ពានរង្វាន់​ ណូ​ប៊ែ​ល​ សន្ដិភាព​ ជា​អ្នក​ផ្ដួចផ្ដើម​ ឱ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ សម្រាប់​កម្ពុជា​ លោក​ ហ្គា​រ៉េ​ត​ អេ​វ៉ា​ន់​ (Garetth​ Evan)​ ដែល​ជា​អតីតរដ្ឋមន្ដ្រី​ការ​បរទេស​ អូស្ដ្រាលី​ ហើយ​បច្ចុប្បន្ន​នេះ​ជា​មា​ជិ​កមួយ​រូប​នៃ​គណបក្ស​ពលករ​ នៃ​ប្រទេស​អូស្ដ្រាលី​ បាន​រួម​គ្នា​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ ដោយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោះ​លែង​មន្ដ្រី​គណបក្សប្រឆាំង​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ផ្សេងៗ​ទៀត​ ដែល​ជាប់គុក​ព្រោះតែ​រឿង​នយោបាយ​ ។​

​សេចក្ដីថ្លែងការណ៍​នៃ​គណបក្ស​ពលករ​ នៃ​ប្រទេស​អូស្ដ្រាលី​ដដែល​នេះ​បាន​ ថ្កោលទោស​ ចំពោះ​ការ​ប៉ុនប៉ង​បំផ្លាញ​សិទ្ធិ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​ របស់​មនុស្ស​ ។​

​ជាង​នេះ​ទៅ​ទៀត​គណបក្ស​ពលករ​ប្រទេស​អូស្ដ្រាលី​ សម្ដែង​ការ​គាំទ្រ​ទាំងស្រុង​នៅ​សេចក្ដី​ថ្លែង​ របស់​លោក​ បាន​ គី​មូ​ន​ ដែល​ផ្ដល់​អនុសាសន៍​មក​ក​ម្ព​ជា​ឱ្យ​បញ្ចប់​កំ​ដៅ​នយោបាយ​ ។​

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​នេះ​ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM102​ ថា​ ជា​ទូទៅ​ក្រុម​បរទេស​ មួយ​ចំនួន​ធំ​គឺ​មិន​យល់​ច្បាស់​ ពី​ច្បាប់​នៅ​កម្ពុជា​នោះ​ទេ​ ហើយ​ជាង​នេះ​ទៅ​ទៀត​ បរទេស​ទាំងនោះ​ ក៏​ជា​ក្រុម​ជាមួយ​គណបក្សប្រឆាំង​ផង​ដែរ​ ។​

​លោក​ថា​ អ្នក​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគា​បច្ចុប្បន្ន​  ដោយសារ​អ្នក​ទាំង​អស់នោះ​ រំលោភ​បំពាន​ច្បាប់​ ហើយ​ចេះ​តែ​ស្រែ​កថា​ ខ្លួន​ប្រើប្រាស់​សិទ្ធិ​ ទាំង​ខ្លួន​ប្រព្រឹត្ដិ​ខុស​ ។​

​លោក​ ផៃ​ ស៊ី​ផា​ យល់​ថា​ទ​ង្វើ​រ​របស់​បរទេស​ ដែល​កំពុង​តែ​ច្រៀត​ច្រែ​ក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ គឺជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់​ ដែល​ខ្លួន​ជា​អ្នកដឹង​ច្បាប់​ តែ​បែរជា​មក​ល្មើសច្បាប់​ទៅ​វិញ​ ។​

​អ្នកនាំពាក្យ​រូប​នេះ​ បាន​ថ្លែង​បែប​ចំអក​វិញ​ថា​ប្រទេស​លើ​ពិភពលោក​ សុទ្ធតែ​ចង់​ពង្រឹង​និ​តិ​រដ្ឋ​របស់​ខ្លួន​ ឲ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ការ​រីក​ចម្រើន​ក្នុង​ប្រទេស​ ហើយ​លោក​ក៏​ជឿ​ង​ថា​ អូស្ដ្រាលី​ ក៏​ដូច​គ្នា​ដែរ​ចុះ​ហេតុ​ដូច​ម្ដេច​បាន​ ជា​គណបក្ស​ក្នុង​ប្រទេស​អន្ដរជាតិ​មួយ​នេះ​ ចង់​ធ្វើ​ឲ្យ​កម្ពុជា​ រំលោភច្បាប់​ទៅ​វិញ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖​ «​ជា​ទូទៅ​ ជា​ទិដ្ឋភាព​នយោបាយ​គេ​នោះ​ ជា​សម្ព័ន្ធ​ជាមួយ​គណបក្សប្រឆាំង​នៅ​កម្ពុជា​ ហើយ​ក៏​បង្ហាញ​ពី​ការ​មិន​យល់​ច្បាស់​ពី​ការ​អនុវត្ដន៍​ច្បាប់​នៅ​កម្ពុជា​ ហើយ​អ្នក​ទាំង​អស់នោះ​មិនមែន​ការ​ប្រើប្រាស់​សិទ្ធិ​ទេ​ អ្នក​ទាំង​អស់នោះ​គឺ​រំលោភច្បាប់​ »​ ។​

​ចំណែក​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​ដោយ​ន័យចំ​អក​ថា​បរទេស​ទំនង​ពិតជា​មិន​យល់​ច្បាប់​របស់​កម្ពុជា​មែន​ ព្រោះ​ការ​អនុវត្ដន៍​សព្វថ្ងៃ​គឺ​ មានការ​បកស្រាយ​យក​ត្រូវ​តែ​រៀងខ្លួន​ ។​ ប៉ុន្តែ​លោក​ថា​ ថ្នាក់ដឹកនាំ​ប្រទេស​ គួរ​ល្មម​ដល់​ពេល​ត្រូវ​ពិចារណា​ឡើង​វិញ​ ពី​ទ​ង្វើ​របស់​ខ្លួន​ហើយ​ ព្រោះ​ពេល​នេះ​មិនមែន​ មាន​ប្រទេស​ពីរ​ បី​ ទេ​ដែល​រិះគន់​ការ​អនុវត្ដន៍​ច្បាប់​ របស់​កម្ពុជា​ ។​

​អ្នក​ស្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​បន្ដ​ថា​ លោក​ ហ្គា​រ៉េ​ត​ អេ​វ៉ា​ន់​ ជា​បុគ្គល​ដែល​សកម្ម​មួយ​រូប​ហើយ​ក៏​ជា​ ស្ថាបនិក​ ផ្ដូ​ច​ផ្ដើមគំនិត​នៃ​សន្ធិសញ្ញា​ទីក្រុង​ ប៉ា​រី​ ដើម្បី​កម្ពុជា​ ។​ លោក​បន្ត​ថា​ការ​យកចិត្ដទុកដាក់​របស់​ លោក​ ហ្គា​រ៉េ​ត​ អេ​វ៉ា​ន់​ មក​កាន់​ប្រទេស​ដែល​កំពុង​ មាន​វិបត្ដិ​ទាស់ទែង​គ្នា​គឺ​ មិន​ខុស​នោះ​ឡើយ​ ។​

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

​លោក​ បណ្ឌិត​ មាស​ នី​៖​ «​វា​ជា​ប្រតិកម្ម​មួយ​ដែល​អន្ដរជាតិ​គេ​ចាប់ផ្ដើម​ធ្វើ​ ក៏​ប៉ុន្ដែ​នៅ​ក្នុង​នេះ​រដ្ឋាភិបាល​មិន​អាច​ចេះ​តែ​ឆ្លើយ​ថា​ មក​ពី​គេ​មិន​យល់ៗ​ ប៉ុន្ដែ​ជួនកាល​រដ្ឋាភិបាល​ធ្វើ​ឲ្យ​គេ​យល់​ដែរ​ ថា​ធ្វើ​ហ្នឹង​វា​មិន​ត្រូវ​ផ្លូវ​»​ ។​

​សូម​រម្លឹក​ថា​ ប្រទេស​អូស្ដ្រាលី​ គឺជា​ភាគី​ហត្ថលេខី​ និង​ជាស​ក្សី​ដ៏​សំខាន់​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ក្នុង​ចំណោម​ប្រទេស​ 18​ ទៀត​ ។​ ប៉ុន្ដែ​ប្រទេស​អូស្ដ្រាលី​ ដែល​កាលនោះ​ លោក​ ហ្គា​រ៉េ​ត​ អេ​វ៉ា​ន់​ ជា​រដ្ឋមន្ដ្រី​ការ​បរទេស​ និង​ឧត្ដមសេនីយ៍​ ច​ច​ សាន់​ដឺ​សុ​ន​ បាន​ដឹកនាំ​កងទ័ព​រក្សា​សន្ដិភាព​ របស់​អង្គការសហប្រជាជាតិ​មក​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ នៅ​ឆ្នាំ​ 1993​ ៕

Share

Image
Image
Image