en     km
en     km

គណបក្សអំណាចខ្មែរ នឹងធ្វើសមាជជ្រើសរើសមេដឹកបក្ស នៅថ្ងៃស្អែក

Share

គណបក្សអំណាចខ្មែរ ​​នឹងធ្វើសមាជ​ជ្រើសរើសមេដឹកបក្ស នៅថ្ងៃ០៧ ​​កញ្ញាស្អែកនេះ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីជ្រើសរើសប្រធាន និងអនុប្រធា​នគណបក្ស។

សមាជជ្រើសតាំងមេដឹកនាំគណបក្សនេះ ធ្វើឡើងក្រោយពីលោកសួន សេរីរដ្ឋា ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ​ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ចំនួន ១០​លាន​រៀល​ក្នុង​រឿង​ក្ដី​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមាថ​កងទ័ព។

បេក្ខភាពដែលនឹងត្រូវជ្រើស​តាំងជាប្រធាន​​​មាន​ពីររូបគឺ លោក សួង សុភ័ណ្ឌ អនុប្រធានគណបក្ស និងលោក នី សោភ័ណ្ឌ ប្រធានយុវជន​បៃ​តង។នេះបើតាមការបញ្ជាក់ពីលោក នីសោភ័ណ្ឌ។

ចំណែកបេក្ខភាពអនុប្រធានគណបក្សមាន៣រូប​លោកម៉ក់រតនាលោកប៉ែនស៊ាបនិងលោកស៊ុយសាវីត៕

Share

Image
Image
Image