en     km
en     km

គណបក្សប្រឆាំង​អំពាវនាវ​ឱ្យ​កម្មករ​បង្ហាញ​ឆន្ទៈ​ទៅ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖គណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យកម្មករទៅបោះឆ្នោតឱ្យបានគ្រប់គ្នាៗដែលគណបក្សនេះថា ដើម្បីបង្ហាញឆន្ទៈនិងសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋាន និងជាជំហ៊ានឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦ នៅឆ្នាំ ២០១៨។

cnrp-ok

សេចក្ដីអំពាវនាវរបស់បក្សសង្គ្រោះជាតិធ្វើឡើងបន្ទាប់ពីព័ត៌មានថា កម្មករនៅតាមកម្មករធ្វើការនៅតាមរោងចក្រខ្លះ មានការលំបាកក្នុងការធ្វើដំណើរទៅស្រុកកំណើត ដើម្បីបោះឆ្នោត ព្រោះរោងចក្ររឹតត្បិតការសម្រាកការងារ។

សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលបានផ្សព្វផ្សាយជាសាធារណៈរៀបរាប់ដោយក្ដីសង្ឃឹមថា កម្មករ កម្មការិនីនឹងលះបង់ថវិការដើម្បីបានទៅបោះឆ្នោតព្រោះថា ការបោះឆ្នោតជាកាតព្វកិច្ច គ្រប់ៗគ្នា។

ទាក់ទិននឹងបញ្ហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអំពាវនាវឱ្យនិយោជកគ្រប់រោងចក្រសហគ្រាសអនុញ្ញាតឱ្យកម្មករបានចេញទៅបោះឆ្នោត ខណៈក្រសួងការងារដែលមើលការខុសត្រូវផ្ទាល់លើរោងចក្រក៏បានជំរុញឱ្យរោងចក្រផ្ដល់ការអនុញ្ញាតឱ្យកម្មករឈប់សម្រាកដើម្បីបោះឆ្នោតផងដែរ។ ប៉ុន្តែ ក្រសួងការងារ មិនបានដាក់កំហិតនិយោជកដូច កាលពីបោះឆ្នោតមុនៗទេ។

កម្មករកម្ពុជាមានប្រហែល ៧០ម៉ឺននាក់ ។ពួកគេត្រូវបានចាត់ទុកជាជនចំណាកស្រុកផងដែរ។ ភាគច្រើនពួកគេមករកការងារធ្វើនៅរាជធានីភ្នំពេញ និងតំបន់សេដ្ឋកិច្ចមួយចំនួននៅបណ្ដាខេត្តនានា។ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តិទៅនៅថ្ងៃ អាទិត្យ ទី ៤មិថុនា ចុងសប្ដាហ៍នេះ៕

 

Share

Image
Image
Image