en     km
en     km

ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ២​ ដើម្បី​ជំរុញ​ភាព​ជោគ​ដល់​សហគ្រិន​កម្ពុជា

Share

លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងក្លឹបអ្នកវិនិយោគកម្ពុជា ធ្វើបទបង្ហាញពីដំណើរការរបស់ក្លឹបអ្នកវិនិយោគកម្ពុជា
លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងក្លឹបអ្នកវិនិយោគកម្ពុជា ធ្វើបទបង្ហាញពីដំណើរការរបស់ក្លឹបអ្នកវិនិយោគកម្ពុជា

ភ្នំពេញ​៖​ ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​ ឬ​ Cambodia​ investor Club​ (CiC)​ បាន​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ២​ របស់​ខ្លួន​ ដើម្បី​រិ​ត​ចំណងទាក់ទង​រវាង​សហគ្រិន​ជោគជ័យ​នៅ​កម្ពុជា​ និង​ដៃគូ​ពាណិជ្ជកម្ម​នានា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​សហគ្រិន​មួយ​ចំនួន​មានឱកាស​វិនិយោគ​ហិរញ្ញវត្ថុ​ ជាមួយ​អ្នក​វិនិយោគទុន​កម្ពុជា​ដទៃ​ទៀត​។​ ការ​រៀបចំ​សន្និបាត​នេះ​ ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ សាន់​វេ​ កាលពី​ថ្ងៃ​សៅរ៍​ ទី​៣០​ ខែមករា​ ឆ្នាំ​២០១៦​។​

លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងក្លឹបអ្នកវិនិយោគកម្ពុជា ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន
លោក ឡែម ចាន់សំរេច នាយកគ្រប់គ្រងក្លឹបអ្នកវិនិយោគកម្ពុជា ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន

​នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២​ នេះ​ មានការ​ចូលរួម​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ក្រុមប្រឹក្សាភិបាល​ ព្រមទាំង​សមាជិក​សហគ្រិន​ជា​ច្រើន​រូប​។​

ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​ បាន​បង្ហាញ​ពី​ដំណើរការ​និង​ការ​វិវត្តខ្លួន​ពី​ដំណាក់កាល​ចាប់ផ្តើម​ដំបូង​ រហូត​ដល់​បច្ចុប្បន្ន​ ដោយ​ប្រកាន់​គោល​ជំហរ​រឹង​មាំ​របស់​ខ្លួន​ថា​ ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​ នឹង​បន្ត​ពង្រីក​ខ្លួន​បន្លែ​ម​ទៀត​ តាម​រយៈ​ការ​ចូលរួម​របស់​សហគ្រិន​ជា​សមាជិក​ ព្រមទាំង​ការ​ផ្តល់​កំចី​ដល់​សហគ្រិន​ជាដើម​។​

លោក​ ឡែ​ម​ ចាន់​សំរេច​ នាយក​គ្រប់គ្រង​ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​ បាន​សម្រេច​ជោគជ័យ​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​ ដ្បិត​ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​ទើបតែ​បង្កើត​ឡើង​ជាង​ពីរ​ឆ្នាំ​ក៏​ពិតមែន​ ប៉ុន្តែ​អ្នក​វិនិយោគទុន​នៅ​កម្ពុជា​ ចាប់អារម្មណ៍​នឹង​បាន​ចូល​ជា​សមាជិក​ជា​បន្តបន្ទាប់​។​ រហូត​មក​ដល់​ពេល​នេះ​ សមាជិក​ទាំងអស់​មាន​ចំនួន​ ២០១​ នាក់​ ហើយ​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​ ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​នឹង​បន្ត​ជ្រើសរើស​សមាជិក​ ២១​ នាក់​បន្ថែម​ទៀត​។​

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្លឹបអ្នកវិនិយោគកម្ពុជា
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្លឹបអ្នកវិនិយោគកម្ពុជា

សូម​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​ ២០១៦​ នេះ​ ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​ មាន​សមាជិក​សរុប​ចំនួន​ ២២២​ នាក់​។​ ទន្ទឹម​នឹង​ការ​ជ្រើសរើស​សមាជិក​នេះ​ ក្លឹ​ប​សង្ឃឹមថា​ នឹង​មាន​ចំនួន​សមាជិក​កាន់តែ​ច្រើន​នៅ​ឆ្នាំ​បន្តបន្ទាប់​។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ លោក​ ឡែ​ម​ ចាន់​សំរេច​ នាយក​គ្រប់គ្រង​ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​។​

លោក​ គុយ​ វ៉ា​ត​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្លឹ​ប​អ្នក​វិនិយោគ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​ក្លឹ​ប​អ្នក​វិនិយោគ​នេះ​ឡើង​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​បង្កើត​មុខ​ជំនួញ​ ដោយ​មិន​ចាំបាច់​ត្រូវការ​ដើមទុន​ច្រើន​ ក៏​អាច​ដំណើរ​អាជីវកម្ម​បាន​ ជា​ពិសេស​ដើម្បី​ប្រមូល​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ ឬ​អ្នក​ដែល​មាន​ជំនាញ​ស្រាប់​អាច​ធ្វើ​ឱ្យមុខ​ជំនួញ​រឹតតែ​ខ្លាំង​ នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ​៕

Share

Image
Image
Image