en     km
en     km

ក្រោយស្បថឡើងកាន់តំណែងស្រ្ដីខ្លាំងតៃវ៉ាន់មានរឿងចង់និយាយនឹងចិនតែមិនមែនប្រទេសមួយប្រព័ន្ធពីរ

Share

តៃវ៉ាន់ចង់បើកកិច្ចសន្ទនាជាមួយនឹងចិនតែប្រកាន់ជំហរមិនយកដែនកោះចូលក្នុងប្រទេសមួយប្រព័ន្ធពីរនោះទេ។នេះជាប្រសាសន៍ដែលលោកស្រីសាយអិនវិនថ្លែងនៅថ្ងៃពុធទី២០ឧសភានេះក្រោយពិធីចូលស្បថឡើងកាន់តំណែងប្រធានាធិបតីជាលើកទី០២និងជាអាណត្តិចុងក្រោយរបស់លោកស្រី។

ក្រោយស្បថលោកស្រីបានធ្វើសេចក្ដីថ្លែងការណ៍ដែលមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក 蔡英文 Tsai Ing-wen ។ស្រង់មកផ្សាយដោយWATodayលោកស្រីសាយថាទំនាក់ទំនងរវាងតៃវ៉ាននិងចិនបានឈានដល់ចំណុចរបត់ប្រវត្តិសាស្រ្ដមួយគឺលោកស្រីថា ភាគីទាំងសងខាងមានតួនាទីក្នុងការ ស្វះស្វែងរស់នៅដោយសន្ដិភាពពោរពេញដោយការគោរពចេះអត់អោនឱ្យគ្នា(សន្ដិសហវិជ្ជមាន)យូរអង្វែងបង្ការភាពតានតឹងក្នុងភាពខុសគ្នានិងជាគូបដិបក្ស។ស្រ្ដីខ្លាំងតៃវ៉ាន់រូបនេះបន្ដថាយើងចង់ធ្វើការអះអាងជាថ្មីម្ដងទៀតអំពីពាក្យសន្ដិភាព លទ្ធិប្រជាធិបតេយ្យ សមភាព។ យើងមិនយល់ព្រមឱ្យអាជ្ញាធរក្រុងប៉េកាំងប្រើប្រាស់ប្រទេសមួយប្រព័ន្ធពីរមកបន្ទាបតម្លៃតៃវ៉ាន់ ដែលធ្វើឱ្យអន្ដរាយស្ថានភាពដែលនៅដដែល យើងឈរទប់ទល់នឹងគោលការណ៍នេះ។សាយក៏បានបង្ហើបពីយុទ្ធសាស្រ្ដអភិវឌ្ឍជាតិចំនួនបួនក្នុងអាណត្តិបន្ដនេះគឺសន្ដិសុខជាតិ កំណែទម្រង់ប្រជាធិបតេយ្យ​ស្ថេរភាពសង្គម​និងការអភិវឌ្ឍសេដ្ឋកិច្ច។អ្នកនាំពាក្យការិយាល័យប្រធានាធិបតីAlex Huangបានបកស្រាយលម្អិតផែនការនៃចំនុចនីមួយៗថា សន្ដិសុខជាតិដែលលោកស្រីនឹងអភិវឌ្ឍនោះគឺការំណែទម្រង់យោធារួមបញ្ចូលនឹងសមត្ថភាពយុទ្ធសាស្រ្ដសង្គ្រាម និងផែនការរឹតបន្ដឹងចំណងមិត្តភាពជាតិដទៃតាមរយៈការចូលរួមឱ្យបាននឹងអង្គការអន្ដរជាតិ។ចំណែកប្រជាធិបតេយ្យវិញគឺខាងមុខនេះនឹងមានវិសោធនកម្មរដ្ឋធម្មនុញ្ញក៏ដូចជាការបង្កើតគណៈកម្មាការសិទ្ធិមនុស្សនៅខែសីហាជាចំណុចផ្ដើមដែលអាចនឹងត្រួតពិនិត្យនិងស៊ើបអង្កេតរាល់សេនាធិការរដ្ឋាភិបាល។ឡែកសេដ្ឋកិច្ចឯណោះវិញ សាយអិនវ៉ៃ នឹងកសាងមូលដ្ឋានគោលនយោបាយឧស្សាហកម្មនវានុវត្តន៍ដ៏ធំហៅថាប្រាំបូកពីរ ដែលផ្ដោតលើដំណើរឆ្ពោះទៅមុខឧស្សាហកម្មចិនពីការផលិតបែបប្រពៃណីទៅកាន់ឧស្សាហកម្មមានការតម្រែតម្រងដោយបច្ចេកវិទ្យា។លោកប្រាប់ឱ្យដឹងមុនថានៅពេលខាងមុខនេះលោកស្រីនឹងប្រកាសពីយុទ្ធសាស្រ្ដស្នូលទាំង៦របស់ឧស្សាហកម្មដោយបន្ដលើកកម្ពស់ការអភិវឌ្ឍព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល 5G បច្ចេកវិទ្យាសុខាភិបាល ថាមពល និង ឧស្សាហកម្ម ។

ចុងក្រោយគឺគោលនយោបាយទីបួនស្ដីពីស្ថិរភាពសង្គម គឺតៃវ៉ាន់មានគម្រោងក ្នុងការពង្រឹងប្រព័ន្ធសុខាភិបាលនិងសុវត្ថិភាពសង្គមប្រទេសនេះ។ចិនប្រើប្រាស់ប្រព័ន្ធនេះដោយគិតថាអាចធានាបានភាពស្វ័យភាពក្នុងការដឹកនាំអតីតដែនដីក្រោមអាណានិគមអង់គ្លេសគឺហុងកុងដែលទីបំផុតបានប្រគល់មកឱ្យចិនវិញនៅឆ្នាំ១៩៩៧ ហើយសំណើរបៀបនេះក៏ត្រូវបានលើកយកទៅពិភាក្សា សម្រាប់តៃវ៉ាន់ផងដែរ។សាយអិនវិនជាអ្នកតំណែងបក្សប្រជាធិបតេយ្យជឿនលឿន និងជាអ្នកតស៊ូមតិសម្រាប់ឯករាជ្យតៃវ៉ាន់ជាផ្លូវការទោះរងការព្រមាននឹងប្រើប្រាស់កម្លាំងយោធាពីចិនក៏ដោយ។

លោកស្រីសាយអិនវិនបានទទួលជោគជ័យការបោះឆ្នោតនៅដើមខែមករាយ៉ាងភ្លូកទឹកភ្លូកដី។

តៃវ៉ាន់បានបែងចេញពីចិននៅក្នុងសង្គ្រាមស៊ីវិលមួយឆ្នាំ១៩៤៩។ ប៉េកាំងបានផ្ដាច់ទំនាក់ទំនងនឹងក្រុងតៃប៉ិតែឡើងកំដៅជាខ្លាំងនៅពេលដែលលោកលោកស្រីសាយដឹកនាំរដ្ឋាភិបាលនិងបានប្រកាសក្ដែងថាខ្លួនជារដ្ឋាភិបាលឯករាជ្យដែលនឹងនាំកោះតៃវ៉ាន់ជារដ្ឋឯករាជ្យ។លោកស្រីសាយអិនវិនជាអតីតសាស្រ្ដាចារ្យច្បាប់ បច្ចុប្បន្នមានវ័យ៦៣ឆ្នាំ គឺជាស្រ្ដីអាស៊ីដំបូងគេដែលកាន់តំណែងដ៏ធំនេះ។សាយអិនវិនក្រោមការដឹកនាំរបស់លោកស្រីមានប្រទេសជាសម្ព័ន្ធមិត្តផ្លូវការចំនួន១៥ ឯសហរដ្ឋអាមេរិកញរាន់តែមានចំណងរឹងមាំនៃទំនាក់ទំនងជាងមួយប្រទេសនេះប៉ុណ្ណោះជាពិសេសគឺការគាំទ្រផ្នែកយោធា។

ដូចការឡើងកាន់តំណែងប្រធានាធិបតីតៃវ៉ាន់នេះម្ដងទៀត ក្នុងឋានៈជាអនុប្រធានាធិបតីប្រទេសលោកម៉ៃប៉ុមពីអូបានផ្ញើសារអបអរសារទេនិងចាត់ទុកលោកស្រីជាមេដឹកនាំក្លាហានមានចក្ខុវិស័យក្នុងការដឹកនាំទៅរកសង្គមប្រជាធិបតេយ្យដែលពូកែបំផុសគំនិតនៅក្នុងតំបន់។ចំពោះលោកម៉ៃប៉ុមពីអូរដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិក ថាសហរដ្ឋអាមេរិកបានចាត់ទុកថាតៃវ៉ាន់គឺជាកម្លាំងដ៏ល្អមួយក្នុងពិភពលោកនិងជាដៃគូគួរទៅចិត្តបានហើយប្រទេសទាំងពីរតែងតែចែករំលែកទស្សនវិស័យពីតំបន់ ពីនីតិរដ្ឋ តម្លាភាព វិបុលភាពនិងសន្ដិសុខ។

ក្រុងប៉េកាំងបានព្យាយាមក្នុងការកាត់បន្ថយភ្ញៀវជាតិរបស់ខ្លួនឱ្យទៅលេងកោះតៃវ៉ាន់ ដើម្បីកាត់បន្ថយចំណូលសេដ្ឋកិច្ចប្រទេសនេះតែក្រុងតៃវ៉ាន់បានធ្វើឱ្យកោះខ្លួនក្លាយជាកោះតែមួយគត់ប្រជាធិបតេយ្យលេចធ្លោនៅអាស៊ីក្នុងបរិបទទទួលស្គាល់ការរៀបការភេទដូចគ្នាដែលទទួលបានការគាំទ្រពីប្រទេសលោកសេរី។

យ៉ាងណាការគាំទ្ររបស់អាមេរិកទៅកាន់តៃវ៉ាន់កាន់តែខ្លាំងឡើង ភាពក្ដៅគគុករវាងទំនាក់ទំនងអាមេរិកនិងចិនកាន់តែស្រួចស្រាលលើផ្នែកពាណិជ្ជកម្មបច្ចេកវិទ្យា និង ការចោទប្រកាន់នានាទៅវិញទៅមកគឺមុនករណីកូវីដទៅទៀត។ ក្រុងតៃប៉ិបានធ្វើការបោះឆ្នោតស្ទង់មតិតាមរយៈទូរស័ព្ទដោយមានការសហការពីពលរដ្ឋរបស់ខ្លួនចំនួន១៥៦២នាក់កាលពីសប្ដាហ៍មុន។ការបោះឆ្នោតនេះដឹកនាំដោយអង្គការជំនាញស្រាវជ្រាវអាមេរិក។លទ្ធផលបានរកឃើញថាពលរដ្ឋ៦៦ភាគរយទទួលស្គាល់ពួកគេជាជិតជាតិតៃវ៉ាន់២៨ភាគរយថាតៃវ៉ាន់ផងចិនផង ​និង ៤ភាគរយប្រកាន់ថាខ្លួនជាចិន។ភាគច្រើនមនុស្សក្រោម៣០ឆ្នាំជាង៨០ភាគរយឯណោះដែលបានគិតថាពួកគេមិនមែនជាជនជាតិចិន។លទ្ធផលស្ទង់មតិជាទៀងទាត់និងធ្វើឡើងពីស្ថាប័នជាច្រើនទាំងរដ្ឋនិងឯកជននៅតៃវ៉ាន់ក៏អាចត្រូវបានជាទឡ្ហីករណ៍របស់លោកស្រីសាយកន្លងមកយកទៅថ្លែងប្រកាសពីឯករាជ្យភាពរបស់តៃវ៉ាន់តាមឆន្ទៈរបស់ពលរដ្ឋ៕

ប្រែសម្រួល៖ពៅនិកា

Share

Image
Image
Image