en     km
en     km

ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជប៉ុន​នៅ​ទីក្រុង​ភ្នំពេញ ​នឹង​រៀបចំ​ប្រគុំ​តន្ត្រី​ “Heart​ to​ Heart​ Concert”​ នៅ​ល្ងាច​ថ្ងៃនេះ​

Share

ភ្នំពេញ៖  ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​ជប៉ុន​នៅ​ទីក្រុង​ភ្នំពេញ​ នឹង​រៀបចំ​ប្រគុំ​តន្ត្រី​ “Heart​ to​ Heart​ Concert”​ នៅ​វេលា​ម៉ោង​ ៦​ល្ងាច​ ថ្ងៃ​ព្រហស្បតិ៍​ ទី​១០​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ នៅ​ឯ​ AEON​ MALL​ ។​ ​នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ស្ថានទូត​ជប៉ុន​ដែល​វិទ្យុ​ស្ដ្រី​ FM​ 102​ ទទួល​បាន​នៅ​រសៀល​ថ្ងៃនេះ​។​

បើ​តាម​ឱ្យ​ដឹង​ពី​ស្ថានទូត​ជប៉ុន​ ដដែល​ កាលដែល​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​ជប៉ុន​រៀបចំ​ប្រគុំ​តន្ត្រី​មាន​ ឈ្មោះ​ថា​ត​ភ្ជាប់​ចិត្ត​និង​ចិត្ត​ “Heart​ to​ Heart​ Concert”​ នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​បួងសួង​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​អតីតកាល​ដ៏​សែន​លំបាក​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ដោយ​មក​ជាមួយ​នូវ​ទស្សនវិស័យ​ សម្រាប់​អនាគត​នៃ​តំបន់​ដែល​ទទួល​ នូវ​គ្រោះ​មហន្តរាយ​តូ​ហុ​គឹ​ នៅ​ប្រទេស​ជប៉ុន​។​

សូម​បញ្ជាក់​ដែរ​ថា​ ក្រៅពី​ការ​ប្រគុំ​តន្ត្រី​ “Heart​ to​ Heart​ Concert”​ ដែល​រៀបចំ​ដោយ​ ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​ជប៉ុន​ ក៏​មានការ​ប្រគំ​តន្ត្រី​ ការ​បញ្ចាំង​រូបភាព​ តាំងពិព័រណ៍​រូបថត​ទេសចរណ៍​តំបន់​តូ​ហុ​គឹ​ និង​មានកម្ម​វិធី​ផ្សេងៗ​ ដែល​សាធារណជន​ អាច​ចូលរួម​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​៕​

Share

Image
Image
Image