en     km
en     km

ក្រុម​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​ ៦៥​ នាក់​

Share

cover-Pakistan-bomb attack
ប៉ា​គី​ស្ថាន៖  យ៉ាងតិច​ណាស់​មនុស្ស​ ៦៥​ នាក់​ បាន​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស​ ហើយ​ ភាគច្រើន​ជា​កុមារ​ ដោយសារ​ការ​វាយប្រហារ​របស់​ក្រុម​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​ ទៅ​លើ​សួន​កុមារ​មួយ​កន្លែង​ នៅ​ទីក្រុង​ឡា​ហ័​រ​ ប្រទេស​ប៉ា​គី​ស្ថាន​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ដែល​ស្រង់​ប្រភព​របស់​ប៉ូ​លី​ស​  ការ​វាយប្រហារ​នេះ​ កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ដោយ​ក្រុម​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​ទៅ​លើ​សួន​កុមារ​ដែល​ប្រជាប្រិយ​មួយ​នៅ​សង្កាត់​ Gulshan-i-Iqbal​ នៃ​ក្រុង​ឡា​ហ័​រ​។​

​ប៉ា​គី​ស្ថាន​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​ហែកហួរ​ដោយ​អំពើ​ភេរវកម្ម​ខ្លាំង​ជាងគេ​ បើ​ ប្រៀបធៀប​នឹង​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​  យេ​មែន​ ស៊ី​រី​ និង​សូ​ម៉ា​លី​។​ ប៉ា​គី​ស្ថាន​ ជា​ប្រភព​របស់​ពួក​ឧទ្ទាម​តា​លី​បាន​ និង​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ កាលពី​ឆ្នាំ​២០១៣​ ការ​វាយប្រហារ​មួយ​ទៅ​លើ​សាលារៀន​របស់​សិស្ស​បាន​បណ្ដាល​ឱ្យ​ កុមារ​ជាង​ ១០០​ នាក់​ បាន​ស្លាប់​៕​

​ប្រភព​៖​ CNA

Share

Image
Image
Image