en     km
en     km

ក្រុម​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ បារម្ភ​​ចំពោះ​ភាព​យឹត​យ៉ាវ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

Share

ភ្នំពេញ​៖​ អង្គការ​សង្គម​ស៊ី​វិល​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ធ្វើការ​លើ​កា​ងារ​របោះ​ឆ្នោត​បាន​សម្តែង​ក្តី​បារម្ភ​ថា​ កា​រ​​​ចុះ​បញ្ជី​​ឈ្មោះ​អ្នកបោះឆ្នោត ​ទំនងជា​មិន​អាច​ដំណើរការ​ទាន់​ពេលវេលាសម្រាប់​ការ​បោះ​ឆ្នោ​ត​ក្រុមប្រឹក្សា​ឃុំ​​/​​សង្កាត់​ក្នុង​ឆ្នាំ​ ២០១៧​ ដោ​យហេតុ​ថា​រាជរដ្ឋាភិបាល​ពុំ​ទាន់​បាន​កំណត់​ប្រតិទិន​ជាក់​លាក់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថា​ ដំណើ​រ​ការ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទំនងជា​អាច​នឹង​ពន្យា​ពេល​រហូត​ដល់​ចុងឆ្នាំ​នេះ​ ។​តែ​អ្នកនាំពាក្យ​គជ​ប​ថា​មិន​​មាន​បញ្ហា​អ្វី​ឡើយ​ ។​

 

NEC-ERA-CAMBODIA
ទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្រសួងមហាផ្ទៃ (រូបតំណាង)

ក្រុម​អង្គការ​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ហៅ​ថា​អឺ​រ៉ា​ (ERA)​ រួម​ទាំង​អង្គការ​ចំនួន​ ១២​ ផ្សេង​ទៀត​បាន​អំពាវ​​នាវ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ និង​រដ្ឋាភិបាល​កំណត់​ប្រតិទិន​ជាក់លាក់​ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។​

សេចក្តីថ្លែងការណ៍​របស់​ក្រុម​អង្គការ​ទាំងនោះ​បាន​ទទូច​ ស្នើ​សុំ​ឲ្យ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​ បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​​​/​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​ គឺ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដ​ល់​​​​ការងារ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ត្រៀមលក្ខណៈ​ជា​មុន​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹ​ក្សា​ឃុំ​/​សង្កាត់​។​

នៅ​​ក្នុង​ខែមេសា​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ គ​.​ជ​.​ប​ ថ្មី​ បាន​បង្កើត​ឡើង​ ដោយ​មាន​សមាភាព​ចំនួន​បួន​រូប​ស្មើៗ​ គ្នា​មក​ពី​​គ​ណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សមាភាព​មួយ​រូប​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​ ដែល​គេ​ចាត់​ទុក​ថា​ជា​បុគ្គល​ឯក​រា​ជ្យ​ ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​ផ្នែក​នយោបាយ​រវាង​គណបក្ស​ដែល​មាន​អាស​ន្នៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​។​

​ចាប់តាំងពី​មាន​ក្បាលម៉ាស៊ីន​ គ​.​ជ​.​ប​ ថ្មី​ ភ្លាម​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ត្រូវ​រៀបចំ​ថ្មី​ឡើង​វិញ​ទាំងស្រុង​។​

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (Comfrel)​ មាន​ប្រ​សា​សន៍​ថា​ ការ​ស្នើ​សុំ​ឲ្យ​ គ​.​ជ​.​ប​ ត្រូវ​កំណត់​ប្រតិទិន​ជាក់លាក់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ថ្មី​ និង​ស្នើ​ឲ្យ​សម្តេច​ ហ៊ុន​ សែន​ កំ​ណត់​កាលបរិច្ឆេទ​នៃ​ការ​ បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ដើ​ម្បី​​បង្ក​ភាព​ងាយស្រួល​ដល់​ការងារ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ត្រៀមលក្ខណ​ជា​មុន​។​

លោក​ គល់​ បញ្ញា​ មាន​ប្រសាសន៍​ថា​«​ការងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​វា​មាន​ទំហំ​ធំ​ យើង​ធ្វើ​ឡើង​វិញ​រហូត​ដល់​ជាង​១០​​នាក់​ ហើយ​ការ​ងារ​នេះ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ហើយ​យើង​ទើប​និង​បាន​សាក់ល្បង​តែ​ម្តង​ អ​ញ្ចឹ​ង​ត្រូវ​តែ​មាន​ពេល​វេ​លា​ឲ្យ​បាន​ច្រើន​ ដើម្បី​ចាត់ចែង​ការ​ងារ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​។​ ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​វា​ឆ្នាំ​ ២​០១៧​ អ​ញ្ចឹ​ង​អ្វី​ត្រូវ​តែ​មាន​ប្រតិទិន​ ហើយ​និង​កាល​វិភាគ​ឲ្យ​ច្បាស់លាស់​ពី​ឥឡូវ​ទៅ​ ដើម្បី​ការ​អប់រំ​ ផ្សព្វផ្សាយ​ទៅ​ដល់​យុវជន​»​។​

លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​និក​ហ្វិ​ច​ បាន​សម្តែង​ក្តី​បារម្ភ​ថា​ ប្រសិនបើ​មានការ​ពន្យា​ពេល​ដំណើរ​ការ​​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​រហូត​ដល់​ចុងឆ្នាំ​ ២០១៦​ មែន​នោះ​ នឹង​ផ្តល់​ពិបាក​ដល់​ដំណើរការ​ចុះបញ្ជី​គណបក្ស​ និង​ ដំណើរ​ឃោសនា​ រួម​ទាំង​ការ​ដោះ​ស្រាយ​ពាក្យបណ្តឹង​នានា​របស់​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធ​ទៅ​និង​ការ​ចុះ​ឈ្មោះ​​​បោះ​ឆ្នោត​។​

លោក​ សំ​ គ​ន្ធា​មី​ មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​មើលទៅ​បើ​ចុះ​ខែ​ ០៧​ (​កក្កដា​)​ អាច​មាន​ពេល​សម​ល្មម​ ដើម្បី​ធ្វើការ​ដោះស្រាយ​ពា​ក្យ​​បណ្តឹង​អ្វី​ផ្សេង​ …​ទាំងអស់​ហ្នឹងហើយ​ដំណើរការ​រៀបចំ​បោះ​ឆ្នោត​និង​មិនសូវ​ប្រញាប់​ប្រ​ញ៉ា​ល​ពេក​។​ គ​.​ជ​.​ប​ នឹង​ជួប​បញ្ហា​បន្ទា​ន់​​ច្រើន​ណាស់​ ខ្ញុំ​កំពុង​រង​ចាំ​នាយក​រដ្ឋមន្ត្រី​លោក​កំណត់​ថា​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ណា​ ហើយ​យើង​នឹង​ធ្វើការ​វិភាគ​ពី​ពេល​ចុះ​ឈ្នោះ​ឆ្នោត​ ពេល​នោះ​យើង​អាច​ដឹង​ថា​ គ​.​ជ​.​ប​ ជួប​ការ​លំបាក​អ្វីខ្លះ​»​។​

ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​ អ្នកនាំពាក្យ​ក្រ​សូ​ង​មហាផ្ទៃ​បាន​ទេ​នៅ​ថ្ងៃនេះ​ ។​

​ចំពោះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ បាន​អះអាង​កាលពី​ថ្ងៃ​ទី​ ០១​ ខែ​មេសា ​ថា​ បើ​ទោះ​​​បីជា​មានការ​លើក​ពេល​រហូត​ដល់​ខែកញ្ញា​ ឆ្នាំ​ ២០១៦​ ក៏​ដោយ​ ក៏​ គ​.​ជ​.​ប​ នៅ​តែ​អាច​គ្រប់​ស្ថា​ន​​ការណ៍​បាន​និង​មិន​រាំងស្ទះ​ដ​ល់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ​។​

​លោក​ ហង្ស​ ពុទ្ធា​ និយាយ​ថា​ ៖​ «​ខ្ញុំ​ហ៊ាន​និយាយ​ថា​ លើក​ទៅ​ដល់​ខែ​ប្រាំ​បូ​ន​ទៀត​ ក៏​ គ​.​ជ​.​ប​ នៅ​តែ​គ្រប់គ្រង​ស្ថានការណ៍​បាន​ ពេល​ដែល​គៀក​ពេល​ពេក​ទៅ​មន្ត្រី​ គ​.​ជ​.​ប​ ទាំងអស់​អត់​មាន​ពេល​សម្រាក់​ត្រូវ​តែ​ដុតដៃដុតជើង​ទាំងអស់​គ្នា​ ប៉ុន្តែ​ធ្វើ​ឲ្យ​រាំងស្ទះ​គឺ​ មិន​អាច​តែ​ម្តង់​ ព្រោះ​ត្រូវ​លើក​ពេល​យ៉ាងណា​ក៏​ដោយ​»​។​

លោក​ ហង្ស​ ពុទ្ធា​បន្ត​ថា​ គ​.​ជ​.​ប​ កំពុង​តែ​រង់ចាំ​ព័ត៌មាន​ពី​រាជរដ្ឋាភិបាល​ និង​ក្រសួងមហាផ្ទៃ​ អំពី​ការ​កំណត់​ថ្ងៃ​បោះ​​ឆ្នោត​ និង​ការ​កំណត់​នៅ​ចំនួន​ឃុំ​សង្កាត់​ រួម​ទាំង​ការ​កំណត់​អាស​ន្នៈ​របស់​សមាជិក​ឃុំ​ /​សង្កាត់​ថា​និង​កំណត់​​ជាក់​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​។​ នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ត្រូវការ​បុគ្គលិក​ជំនាញ​ប្រមាណ​ ៥​ពាន់​​នាក់​ ប៉ុន្តែ​ គ​.​ជ​.​ប​ មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​ ដើម្បី​ជ្រើស​រើ​នៅឡើយ​ទេ​។​

​តាម​​ការ​​ប៉ាន​ប្រមាណ​របស់​គ​.​ជ​.​ប​ ថា​ ប្រជាពលរដ្ឋ​មាន​លើស​ពី​អាយុ​ ១៨​ ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​ ៩​លាន​ ៦​សែន​នាក់​ និង​ការិ​យា​ល័យ​បោះ​ឆ្នោត​មាន​ជាង​២​ម៉ឺន​ការិយាល័យ​នៅ​ទូ​ទាំង​ប្រទេស​៕​

Share

Image
Image
Image