en     km
en     km

ក្រុម​រដ្ឋ​ឥ​ស្លា​ម​ចេញ​មុខ​ទទួលស្គាល់​ការ​វាយប្រហារ​ជនបរទេស​នៅ​បង់​ក្លា​ដេ​ស​

Share

បង់ក្លាដេស៖ ​សារព័ត៌មាន​ BBC​ នៅ​ថ្ងៃ​សៅ​នេះ​បាន​រាយការណ៍​ថា​ កង​កងទ័ព​បង់​ក្លា​ដេ​ស​ជា​ច្រើន​រយ​នាក់​កំពុង​ចេញ​ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ ដែល​កំពុង​រង​ការ​វាយប្រហារ​ដោយ​ខ្មាន់​កាំ​ ភ្លើង​មួយ​ក្រុម​ អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក​ហើយ​នោះ​។​ មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ​នេះ​ ក្រុម​រដ្ឋ​ឥ​ស្លា​ម​ IS​ បាន​ចេញ​មុខ​មក​ទទួលស្គាល់​ការ​ប្រព្រឹត្តិ​របស់​ខ្លួន​នៅ​បង់​ក្លា​ដេ​ស​នេះ​។​

IS--02-07-16-thum
កងទ័ពបង់ក្លាដេសកំពុងបង្កើនចំនួនដើម្បីរំដោះចំណាប់ខ្មាំងដែលជាជនបរទេសនៅក្នុងហាងកាហ្វេ។

​មក​ទល់​នឹង​ពេល​នេះ​ ក្រុម​ចំណាប់ខ្មាំង​ដែល​មាន​ជនបរទេស​ផង​នោះ​មាន​ប្រមាណ​ ២០​នាក់​ ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន​តាំង​តែ​ពី​យប់​ថ្ងៃ​សុក្រ​មក​។​

ក្នុង​ប្រ​តិ​បត្ត​ការណ៍​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំង​ ក៏​មានការ​ការ​បាញ់​តបត​គ្នា​យ៉ាង​ខ្លាំង​ផង​ដែរ​ រវាង​កងកម្លាំង​រំដោះ​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង​។​ ក្នុង​ការ​ជួយ​សង្គ្រោះ​នេះ​ មាន​មន្ត្រី​ប៉ូលិស​ ២​នាក់​ បាន​បាត់បង់​ជីវិត​ ហើយ​ចំណាប់ខ្មាំង​ ៨​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​។​

​ព័ត៌មាន​ចុង​ក្រោយ​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ទាំងអស់​អាច​មាន​ជនជាតិ​អ៊ី​តា​លី​ និង​ជនជាតិ​ជប៉ុន​ផង​ដែរ​។​
​ក្រោយ​រយៈពេល​ ៥​ម៉ោង​ បន្ទាប់​ពី​មាន​ហេតុការណ៍​ ក្រុម​រដ្ឋ​ឥ​ស្លា​ម​បាន​ចេញ​មក​ប្រកាស​ទទួលស្គាល់​ថា​ខ្លួន​ជា​អ្នក​បង្ក​ឲ្យ​មានការ​វាយប្រហារ​នេះ​ ៕

Share

Image
Image
Image