en     km
en     km

ក្រុមអ៊ឺរ៉បគាំទ្រកម្ពុជានៅក្នុងអំឡុងវិបត្តកូវីត១៩ ប្រកាសអង្គាសប្រាក់កម្ចី និងជំនួយឥតសំណង ៤៤៣លានអឺរ៉ូ

Share

(ភ្នំពេញ)៖ បច្ចុប្បន្នក្រុមអឺរ៉ុបកំពុងគៀរគរថវិកា ចំនួន ៤៤៣លានអឺរ៉ូ ជាជំនួយឥតសំណង និងប្រាក់កម្ចីសម្រាប់អនុវត្តការងារជាមួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត​១៩ ក៏ដូចជាកាត់បន្ថយ ផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអឺរ៉ុប ដែលវិទ្យុស្រ្តីទទួលបានកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ក្រុមអឺរ៉ុប គឺជាក្រុមដែលកើតឡើងដោយមានកិច្ចខិតខំរួបរួមរបស់សហភាពអ៊ឺរ៉ុប ជាមួយរដ្ឋសមាជិករបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុ និងទីភ្នាក់ងារអភិវឌ្ឍន៍នានា។ ដើម្បីជួយកម្ពុជា ឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមានបច្ចុប្បន្ន ដើម្បីការពារក្រុមដែលងាយរងគ្រោះ និងកាត់បន្ថយផលប៉ះពាល់សង្គមកិច្ច ដែលកើតឡើងដោយសារវិបត្តិដែលបង្កឡើងដោយវីរ៉ុសកូវីត១៩​ និងត្រៀមខ្លួនដើម្បីស្តារឡើងវិញ។

អ្នកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា ការរាតត្បាតនៃជំងឺកូវីត១៩ ទាមទារឲ្យមានកិច្ចសហប្រត្តិបត្តិការ និងសាមគ្គីភាព។ ហើយក្រុមអឺរ៉ុបឈរជាមួយកម្ពុជានៅក្នុងគ្រាលំបាកមួយនេះ។ សម្រាប់កម្មវិធី និងគម្រោងទាំងអស់ដែលក្រុមអឺរ៉ុបជួយមកលើកម្ពុជា គឺសុទ្ធដឹងតែរួមចំណែកនៅក្នុងលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ ការលើកកម្ពស់នឹងការពារសិទ្ធិនៅកម្ពុជា បូករួមជាមួយនឹងការពង្រឹងសមភាពយេនឌ័រ។

ការគាំទ្ររបស់ក្រុមអឺរ៉ុប ចំពោះប្រទេសកម្ពុជាគឺផ្តោតទៅលើអាទិភាពចំនួន ៣ ស្របតាមផែនការគោលស្តីពីការឆ្លើយតបចំពោះជំងឺកូវីត ១៩របស់កម្ពុជា។

១. គាំទ្រដល់វិស័យសុខាភិបាល៖ ក្រុមអឺរ៉ុបរួមចំណែកដល់ការបង្កើនសមត្ថភាពស្រាវជ្រាវ និងធ្វើតេស្តនៅកម្ពុជា គាំទ្រទៅដល់ផែនការសកម្មភាពជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល ដោយផ្តោតចំពោះការអនុវត្ត និងការធ្វើការកែសម្រួល តម្រង់ទិសកម្មវិធីរបស់ខ្លួនឲ្យផ្តោតទៅលើអាហារូបត្ថម្ភ អនាម័យផ្ទាល់ខ្លួន ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន។

២. គាំទ្រដល់ប្រជាពលរដ្ឋ មុខរបរចិញ្ចឹមជីវិត និងការងាររបស់ពួកគេ៖ នៅក្នុងការលៈទេសៈដែលការងារ មុខរបរចិញ្ចឹមជីវិត និងសន្តិសុខស្បៀងត្រូវប្រឈមទៅនឹងគ្រោះថ្នាក់ក្រុមអឺរ៉ុបនឹងរួមចំណែកផ្តល់នូវការគាំពារសង្គម អាហារូបករណ៍ ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ការជំនួយដល់ពលករ និងពលករទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មកស្រុកកំណើតវិញ។  

៣. គាំទ្រដល់ការស្តារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ៖ ការគាំទ្ររបស់ក្រុមអឺរ៉ុបក្នុងការរួមចំណែកពង្រឹងវិស័យសេដ្ឋកិច្ចដូចជាការវិនិយោគសាធារណៈដើម្បីការអភិវឌ្ឍន៍សេដ្ឋ ប្រសិទ្ធផាពថាមពល និងការស្តារឡើងវិញ ដែលគិតគូពីបរិស្ថាន។

សូមជម្រាបថា ការគាំទ្រកម្មវិធីនេះ គឺស្ថិតនៅក្នុងទឹកប្រាក់ ៤៤៣លានអឺរ៉ូ ដែលស្មើនឹង ៤៨៣លានដុល្លារ ដែលជាការបញ្ចូលគ្នានូវថវិកាវិភាជន៍ថ្មី ថវិកាដែលបានវិភាជន៍តាមកម្មវិធី និងថវិកាដែលត្រូវបានបង្វែរទិសដៅត្រូវបានផ្តល់តាមរយៈស្ថាប័នរាជរដ្ឋាភិបាល និងអង្គការជាដៃគូ ដែលនៅក្នុងនោះមានអង្គការសង្គមស៊ីវិលផងដែរ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image