en     km
en     km

ក្រុមហ៊ុន Uber ដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា

Share

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះថា អ៊ូ បឺរ (Uber) ប្រកាសដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនបែបទំនើបថ្មីមួយនៅក្នុងប្រទេសកម្ពុជា ខណៈកម្ពុជាមានទ្បានតាក់ស៊ីជាច្រើនកំពុងដំណើរការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ។ ការដាក់ឱ្យដំណើរការនេះធ្វើទ្បើងក្នុងពិធីសម្ពោធកម្មវិធីបច្ចេកវិទ្យា Ridesharing នៅកម្ពុជា នាព្រឹកថ្ងៃទី ២៨ កញ្ញា ឆ្នំា២០១៧នេះ។

រូបភាព៖ ជួន សារ៉េត

 ស្របពេលដែលកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាន់តែកើនទ្បើងពីមួយឆ្នំាទៅមួយឆ្នំានោះ បានធ្វើឱ្យក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះថា Uber ចាប់ផ្តើមដាក់ឱ្យដំណើរការបច្ចេកវិទ្យាទំនើបថ្មីរបស់ខ្លួននៅលើទឹកដីកម្ពុជាក្នុងគោលបំណងដើម្បីផ្តល់សេវាកម្មជូនដល់ដឹកអ្នកដំណើរកម្ពុជា។

នាយកគ្រប់គ្រងអាជីវកម្ម ក្រុមហ៊ុន Uber លោក Brooks Entwistle មានប្រសាសន៍ ថា ការដាក់សម្ពោធដំណើរការបច្ចេកវិទ្យា Ridesharing នៅកម្ពុជាពិតជាមានសារៈសំខាន់ណាស់ដើម្បីបម្រើសេវាជូនអ្នកធ្វើដំណើរ អ្នកបើកបរជាដៃគូ និងអ្នករស់នៅរាជធានីភ្នំពេញ។

លោកបន្តទៀតថាពិធីសម្ពោធនេះជាសក្ខីភាពមួយបង្ហាញពីកម្លំាងចលកររបស់យើងដែលកំពុងរីកចម្រើនជោគជ័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

លោក សង្កត់ធ្ងន់ថាបើគ្មានការចូលរួមគំាទ្រ និងមានកិច្ចសហការពីរាជរដ្ឋាភិបាលនោះទេ គឺកម្មវិធីមិនអាចទទួលជោគជ័យនោះទេ។

រីឯរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផែង សុវិជ្ជានោ លើកទ្បើងថា ក្រសួងសាធារណការ និងដឹកជញ្ជូន មានទស្សនៈវិស័យ និងការប្តេជ្ញាខ្ពស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរបែបទំនើបប្រកបដោយគុណភាព ទំនុកចិត្ត និងសុវត្ថិភាព។ រដ្ឋលេខាធិការរូបនេះបន្តថាការសម្ពោធកម្មវិធី Uber ថ្ងៃនេះ បង្ហាញឱ្យឃើញពីការរួមចំណែករបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជនក្នុងការផ្តល់នូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឃឹមថាសេវាកម្មដឹកអ្នកដំណើរនេះនឹងទទួលបានជោគជ័យនៅតំបន់អាស៊ីនេះ។

ក្រុមហ៊ុន Uber បានបង្កើតទ្បើងនៅឆ្នំា២០១០។ ទីក្រុងភ្នំពេញនឹងចូលរួមជាមួយទីក្រុងជាង ៦០០ផ្សេងទៀតទូទំាងពិភពលោកដែលមានប្រើប្រាស់បច្ចេកវិទ្យា ridesharing នេះ ហើយកម្ពុជាបានក្លាយជាប្រទេសទី៧៨ ដែល Uber កំពុងដំណើរការរបស់ខ្លួន។

បើតាមការឱ្យដឹងពីក្រុមហ៊ុន Uber គឺប្រចំាខែមានភ្ញៀវអ្នកដំណើរជាង៦៥លាននាក់ ហើយអ្នកបើកបរដៃគូសកម្មរបស់ក្រុមហ៊ុនមានជាង២លាននាក់ទូទំាងពិភពលោក។

សូមជម្រាបថាដើម្បីអបអរសាទរការដាក់ឱ្យដំណើរការសេវាកម្មដឹកអ្នកដំណើររបស់ខ្លួនជាលើកដំបូងនោះ Uber បានផ្តល់ដល់អ្នកដំណើរដោយឥតគិតថ្លៃចំនួន ១០ដង ដែលមានតម្លៃ១ដង  $៤ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នំា២០១៧។ សម្រាប់អ្នកធ្វើដំណើរគ្រាន់តែបញ្ចូលលេកូដផ្តល់ជូនពិសេសពី “UberPPlanuch’’ នេះក្នុងកម្មវិធី Uber របស់ខ្លួនដែលអាចទាញយកបានពី App store ឬ Google play បន្ទាប់ចុះឈ្មោះដោយប្រើលេខទូរស័ព្ទ និងអ៊ីមែល រួចចុចហៅរថយន្តតាមកម្មវិធី Uber ហើយអ្នកបើកបរនឹងមកដល់ក្នុងរយៈពេលតែប៉ុន្មានប៉ុណ្ណោះ។

 

 

Share

Image
Image
Image