en     km
en     km

ក្រុមហ៊ុន​ PPCC​ ផ្ដល់​ប្រាក់​ជំនួយ​ជាង​ ១០​ម៉ឺន​ដុល្លារ​ដល់​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ភ្នំពេញ

Share

ភ្នំពេញ៖ ថ្ងៃទី២២ ខែឧសភា នេះគឺជាថ្ងៃបើកឲ្យដំណើរការនៅមជ្ឈមណ្ឌលកុំព្យួទ័រថ្មីរបស់សាលាដុនបូស្គូ ដែលគេដឹងជាទូទៅថា ជាមជ្ឈមណ្ឌលជួយដល់យុវជន នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគេទទួលបានការអប់រំដ៏ល្អមួយ។

លោកស្រីនាយកប្រតិបត្ដិ ក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ រូបខាងស្ដាំ
លោកស្រីនាយកប្រតិបត្ដិ ក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ រូបខាងស្ដាំ

ការបើកដំណើររបស់មជ្ឈមណ្ឌលកុំព្យួទ័រនេះ គឺក្រោមការគាំទ្រពីក្រុមហ៊ុនស៊ីធីសេនធ័រ ដែលជាគម្រោងអភិវឌ្ឍចម្រុះមួយ នៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលកុំព្យូទ័ររបស់សាលាដុនបូស្កូនៅថ្ងៃនេះលោក រ៉ូអែលសូតូ ដែលជាអ្នកតំណាងរបស់សាលាដុនបូស្កូ ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា នេះគឺជាថ្ងៃដ៏វិសេសមួយសម្រាប់សិស្សានុ
សិស្សទាំងអស់នៃសាលានេះ។  ជាងនេះលោកបន្ដថា សិស្សានុសិស្សចំនួនជាង ៥០០នាក់ នៅឯមជ្ឈមណ្ឌល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនឹងមានលទ្ធភាព អភិវឌ្ឍជំនាញ ព័ត៌មានវិទ្យា (IT) របស់ពួកគេនៅក្នុងបន្ទប់ដែលដាក់ឲ្យដំណើរការនៅថ្ងៃនេះ។
លោក រ៉ូអែលសូតូ ៖ “ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសវិសាលមួយសម្រាប់សិស្សានុសិស្សរបស់យើងទាំងអស់គ្នា។ ខណៈការអភិវឌ្ឍបច្ចេសកវិទ្យាឌីជីថល នៅទូទាំងពិភពលោកដែលបន្ដផ្ដល់ផលប្រយោជន៍កាន់តែច្រើននៅប្រទេសកម្ពុជា។ ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់សម្រាប់សិស្សរបស់យើង ក្នុងជំនាញ ព័ត៌មានវិទ្យា ដើម្បីអាចធ្វើការងារបាននៅក្នុងពិភពថ្មីនេះ”។
បន្ថែមពីនេះអ្នកតំណាងសាលាដុនបូស្កូក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ ជាខ្លាំងផងដែរ បានផ្ដល់ជំនួយយ៉ាងច្រើនសម្រាប់ដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រសាលដុនបូស្កូនាពេលនេះ។

លោកស្រី Michelle Lau នាយកប្រតិបត្ដិក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ
លោកស្រី Michelle Lau នាយកប្រតិបត្ដិក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ

ចំណែកលោកស្រី Michelle Lau នាយកប្រតិបត្ដិក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ ក៏បានបង្ហាញក្ដីរីករាយផងដែរ ដែលបានចូលរួមចំណែកជួយដល់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាដុនបូស្កូ ឲ្យបានទទួលឧបករណ៍ដ៏ចាំបាច់សម្រាប់បំពេញតម្រូវការបច្ចុប្បន្ន។
លោកស្រី Michelle Lau ៖“ភ្នំពេញស៊ីធីសេនធ័រមានមោទនភាព ក្នុងការគាំទ្រកិច្ចការដ៏អស្ចារ្យរបស់មជ្ឈមណ្ឌលដុនបូស្កូដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា។ យើងគាំទ្រយ៉ាងពេញទំហឹងចំពោះកំណើនប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា”។ជាងនេះលោកស្រីនាយកប្រតិបត្ដិក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ បន្ដឲ្យដឹងថា ក្រុហ៊ុនភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅពីក្រោយគម្រោងអភិវឌ្ឍន៍ផ្ទៃដី ១១១ហិកតា នៅចំកណ្ដាលរាជធានីភ្នំពេញ  បានផ្តល់ថវិកាជាង ១០០,០០០ ដុល្លារ ដល់សាលាដុនបូស្កូ សម្រាប់ការជួសជុលមជ្ឈមណ្ឌលកុំព្យូទ័រ  ឧបត្ថម្ភគ្រឿងបរិក្ខារ និងរួមទាំងអាហារូបករណ៍ដល់សិស្សានុសិស្សចំនួន ២០ រូប សិក្សារយៈពេលពីរឆ្នាំផងដែរ”
គួរជម្រាបថា សាលាដុនបូស្កូ បានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩០ និងបានបង្កើតបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីជួយដល់យុវជន ដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនៅរាជធានីភ្នំពេញ ដុនបូស្កូ បានបើកដំណើរការមជ្ឈមណ្ឌលរបស់ខ្លួន ក្នុងខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងខេត្តកែប៕

Share

Image
Image
Image