en     km
en     km

ក្រុមជំនាញអ្នកសារព័ត៌មានអំពាវនាវឱ្យទប់ស្កាត់ ព័ត៌មាន ក្លែងក្លាយ នៅ អំឡុង ពេល បោះ ឆ្នោត

Share

ភ្នំពេញ ៖ ក្រុម អ្នកជំនាញ ក្នុង វិស័យ សារ ព័ត៌ មាន អំពាវនាវ ឱ្យ មានការ ទប់ស្កាត់ ការ ផ្សព្វផ្សាយ ព័ត៌មាន ក្លែង ដែល អាច នាំ ឱ្យ ប៉ះពាល់ ដល់ ដំណើរការ បោះ ឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៦ នេះ ។ ក្រុម ជំនាញ លើក ឡើង ថា ព័ត៌មាន ក្លែ ក្លាយ ភាគច្រើន មាន ប្រភព ផ្សព្វផ្សាយ ចេញពី អ្នក ប្រើប្រាស់ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក ។

                  ក្រុមប្រឹក្សាឃុំពិនិត្យមើលឈ្មោះក្នុងមណ្ឌលបោះឆ្នោត។រូបភាព៖ facebookសម្តេចនាយករដ្ឋមន្រ្តី

ក្លឹ ប អ្នកកាសែត កម្ពុជា នៅ ព្រឹក ថ្ងៃ ចន្ទ ទី ២៣ ខែ កក្កដា នេះ បាន រៀបចំ កិច្ច ពិភាក្សា ពិសេស ស្តី អំពី ព័ត៌មាន ក្លែងក្លាយ នៅ អំឡុង ពេល ដំណើរការ បោះ ឆ្នោត ដែល មានការ ចូលរួម ពី ភាគី ពាក់ព័ន្ធ រួម មាន តំណាង មក ពី ក្រសួង ព័ត៌មាន គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត គ . ជ . ប និង អ្នកជំនាញ ក្នុង វិស័យ សារព័ត៌មាន ។

គិត ត្រឹម ឆមាស ទី ១ ដើមឆ្នាំ ២០១៨ នេះ អ្នក ប្រើប្រាស់ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក (Facebook) មាន ចំនួន ៦ លាន ៨ សែន គណនី ក្នុង ចំណោម ប្រជាជន ១២ លាន នាក់ ប្រើប្រាស់ internet ។ នេះ បើ តាម របាយការណ៍ របស់ និយ័ត ករ ទូរគមនាគមន៍ កម្ពុជា ។

លោក ផុស សុវណ្ណ អគ្គនាយក នៃ អគ្គនាយកដ្ឋាន ព័ត៌មាន និង សោត ទស្សន៍ ថ្លែង នៅ ក្នុង កិច្ច ពិភាក្សា ព្រឹក មិ ញ ថា បញ្ហា ព័ត៌មាន មិន ពិត ឬ ព័ត៌មាន ក្លែងក្លាយ ភាគច្រើន ចេញពី ប្រភព អ្នក ប្រើប្រាស់ បណ្តាញ សង្គម ហ្វេ ស ប៊ុ ក ផ្សព្វផ្សាយ ព័ត៌មាន មិន ពិត ជុំវិញ ដំណើរការ បោះ ឆ្នោត ។

លោក ផុស សុវណ្ណ ថ្លែង ថា ក្រសួង កំពុងធ្វើការ ត្រួតពិនិត្យ លើ អ្នក ប្រើប្រាស់ Facebook បង្ហោះ និង ចែកចាយ បន្ត ព័ត៌មាន មិន ពិត ដើម្បី ចាត់ការ តាម ផ្លូវច្បាប់ ។

លោក ផុស សុវណ្ណ៖«រាល់ថ្ងៃវាមានបញ្ហាទាក់ទងជាមួយបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្នបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកព័ត៌មានដែលមកហៅថាបំផុសបំផុលពីផេកមួយចំនួនក្រសួងកំពុងតាមដានមើលនិយាយត្រង់ប្រហែល ១៥០០ ទៅ ២០០០ shareអ្នកណាគេសកម្មជាងគេ ហើយគាត់មានប្រភពនៅណា»។

ប៉ុន្មាន ថ្ងៃ មកនេះ មានការ ចុះ ផ្សាយ ថា ការ បោះ ឆ្នោត មាន រយៈពេល ៣ ថ្ងៃ ដែល ករណី នេះ
គណៈ កម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត បាន ច្រានចោល ។ គ . ជ . ប អះអាង ថា ការ បោះ ឆ្នោត មាន រយៈពេល តែ មួយ ថ្ងៃ គត់ គឺ នៅ ថ្ងៃ ទី ២៩ ខែ កក្កដា ខាង មុខ នេះ ។ គ . ជ . ប ក៏ បដិសេធ ចំពោះ ការ លើក ឡើង នៅ លើ Facebook ថា គ . ប . ជ មានការ ពន្យា ពេល ការ បោះ ឆ្នោត ដោយសារ ទឹកជំនន់ ពោល គឺ ដំណើរការ បោះ ឆ្នោត ប្រព្រឹត្ត ទៅ តាម ពេល កំណត់ ។ នេះ បើ តាម លោក ឌឹ ម សុ វ ណ្ណា រុំ អ្នកនាំពាក្យ គ . ជ . ប ។

លោក ផុស សុវណ្ណ បញ្ជាក់ ថា សារព័ត៌មាន online បាន ចុះបញ្ជី ត្រឹមត្រូវ នៅ ក្រសួង មាន ជាង ២០០ គេហទំព័រ ។ ប៉ុន្តែ ក្រសួង ព័ត៌មាន រក ឃើញ ថា ការ បង្កើត Page Facebook មាន រហូត ដល់ ៥០០ នៅ ក្នុង ប្រទេស កម្ពុជា ។

អ្នកជំនាញ សារព័ត៌មាន អំពាវនាវ ឱ្យ មានការ ប្រយុទ្ធ ប្រឆាំង ព័ត៌មាន ក្លែងក្លាយ នៅ ក្នុងអំឡុងពេល ដំណើរការ បោះ ឆ្នោត រហូត ដល់ ការ ប្រកាស លទ្ធផល បោះ ឆ្នោត ជ្រើសតាំង តំណាស រាស្ត្រ ឆ្នាំ នេះ ។

លោក ប៉ែន បូ ណា ប្រធាន ក្លឹ ប អ្នកកាសែត កម្ពុជា អំពាវនាវ ឱ្យ អ្នក សារព័ត៌មាន ទាំងអស់ ត្រូវ យុទ្ធ ប្រឆាំង ព័ត៌មាន ក្លែងក្លាយ កុំ ផ្សព្វផ្សាយ និង ចែកចាយ បន្ត នូវ ព័ត៌មាន ក្លែងក្លាយ ហើយ អ្នក សារព័ត៌មាន ត្រូវ បន្សាប់ ព័ត៌មាន ក្លែងក្លាយ ។

លោក ប៉ែន បូ ណា៖«ឥឡូវនេះស្ថិតក្នុងបរិបទនិងដែលក្លឹមអ្នកកាសែតកម្ពុជាបានរៀបចំកម្មវិធីកិច្ចពិភាក្សាថ្ងៃនេះ ដោយសារនៅសល់តែមួយសប្តាហ៍គឺរៀបចំការបោះឆ្នោត ហើយ Fake News កំពុងតែ លេច មកជាបន្តបន្ទាប់ យើងរំពឹងថា ក្នុងរយៈពេលមួយសប្តាហ៍នឹងលេចឡើងនូវព័ត៌មានFake News កាន់តែច្រើនឡើងជាបន្តបន្ទាប់»។

ចំពោះ បញ្ហា នេះ លោក ឌឹ ម សុ វ ណ្ណា រុំ អ្នកនាំពាក្យ គ . ជ . ប មាន ប្រសាសន៍ ថា គ . ជ . ប នឹង ចាត់ តាម ផ្លូវច្បាប់ ចំពោះ ជន ណា រំលោភ លើ មាត្រា ១៤២ ស្តី ពី ការ បោះ ឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៦ ត នេះ ។

លោក ឌឹ ម សុ វ ណ្ណា រុំ ៖«ថាគ.ជ.បនឹងអនុវត្តន៍ច្បាប់ចំពោះបុគ្កលជនទំាំងឡាយ ចំពោះជនទំាងឡាយណា ប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតដែលធ្វើឱ្យជាឧបសគ្គនៃការបោះឆ្នោតគ.ជ.បនឹងចាត់វិធានការតាមច្បាប់»។

បើ តាម ច្បាប់ ស្តី ពី ការ បោះ ឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ត្រង់ មាត្រា ១៤២ ចែក អំពី ការ ផាកពិន័យ ជា ប្រាក់ ប្រាំ លាន រៀល ដល់ ម្ភៃ លាន រៀល ដោយ គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត ដោយ ពុំ ទាន់ គិត ពី ទោស ព្រហ្មទណ្ឌ ផ្សេង ទៀត ចំពោះ ជន ណា ដែល មាន សកម្មភាព ទុច្ចរិត គ្រប់ មធ្យោបាយ ដូច ជា ការ រារាំង ប្រជាពលរដ្ឋ ដែល មាន សិទ្ធិ បោះ ឆ្នោត មិន ឱ្យទៅ បោះ ឆ្នោត អុកឡុក ការិយាល័យ បោះ ឆ្នោត ហើយ ធ្វើ ឲ្យ បាត់ ទំនុកចិត្ត លើ ការ សម្ងាត់ នៃ ការ បោះ ឆ្នោត ធ្វើ ឱ្យ មានការ ភានច្រឡំ នាំ ឱ្យ បាត ទំនុកចិត្ត លើ ការ បោះ ឆ្នោត និង មាន ចំណុច ផ្សែត ទៀត ។

ការ បោះ ឆ្នោត សភា នីតិកាល ទី ៦ នៅ ថ្ងៃ ទី ២៩ កក្កដា មាន គណបក្ស នយោបាយ ចូលរួម ២០ គណបក្ស ៕

Share

Image
Image
Image