en     km
en     km

ក្រុង​ប៉េ​កាំ​ង​ប្តេជ្ញា​បន្ត​ការ​ស្ថាបនា​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​

Share

​ក្រុង​ប៉េ​កាំ​ង​៖​ មន្ត្រី​យោធា​កំពូល​របស់​ចិន​បាន​ប្តេជ្ញា​ថា​ បើ​ទោះជា​មាន​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ បាន​ថ្កោលទោស​សកម្មភាព​សាងសង់​របស់​ខ្លួន​នេះ​ខុសច្បាប់​ក៏​ដោយ​ ក៏​ប្រទេស​ចិន​នឹង​មិន​បញ្ឈប់​ការ​សាងសង់​កោះ​សិប្បនិមិត្ត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​។​

China-thum-19-07-16
កងទ័ពចិនកំពុងល្បាតនៅលើកោះមានជំលោះសមុទ្រចិនខាងត្បូង។រូបភាពពី Reuters

​ការ​ថ្លែង​បែប​នេះ​ គឺ​ធ្វើ​បាន​ឡើង​ខណៈ​ពេល​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ល្បែង​សង្គ្រាម​នៅ​ តំបន់​យុទ្ធសាស្ត្រ​សំ ខាន់ៗ​ ដែល​កំពុង​មាន​ភាព​តានតឹង​ផ្នែក​ការទូត​។​

​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ ស៊ី​ន​ហួរ​ មេបញ្ជាការ​កងទ័ព​ប្រជាជន​ចិន​ Wu​ Shengli​ បាន​និយាយ​ប្រាប់​សម​ភាគី​របស់​ខ្លួន​ គឺ​លោក​ឧត្តមនាវី​អា​មេ​រិ​ក​ Admiral​ John​ Richardson​ ថា​៖«​ចិន​ នឹង​មិន​បញ្ឈប់​ការ​សាងសង់​របស់​យើង​នៅ​លើ​ប្រជុំ​កោះ​ Nansha​ ដែល​កំពុង​សាងសង់​បាន​ពាក់កណ្តាល​នេះ​»​។

កោះ​សិប្បនិមិត្ត​ Nansha​ គឺជា​ឈ្មោះ​ដែល​ចិន​បាន​ដាក់​ ហើយ​កោះ​នេះ​ស្ថិត​ក្នុង​ប្រជុំ​កោះ​ Spratlys​ ដែល​ក្រុង​ប៉េ​កាំ​ង​បាន​ប្រែ​ក្លាយទៅជា​កោះ​ថ្ម​ប៉ប្រក់​ទឹក​ ដើម្បី​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​ផង​ដែរ​។​

​លោក​ Wu​ Shengli​ បាន​បន្ថែម​ថា​ «​ប្រជុំ​កោះ​ Nansha​ គឺជា​ដែនទឹក​អាណាខេត្ត​របស់​ប្រទេស​ចិន​ដែល​មាន​ជា​យូរណាស់​មក​ហើយ​ ដោយ​មាន​សំណង់​ចាំបាច់​សំខាន់ៗ​របស់​យើង​នៅ​លើ​កោះ​នេះ​ គឺ​សម​ហេតុផល​ និង​ស្របច្បាប់​»​។​

តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ កាលពី​ស​ប្ដា​ហ៍​មុន​បាន​សម្រេច​ថា​ ទីក្រុង​ប៉េ​កាំ​ង​ពុំ​មាន​មូលដ្ឋាន​ច្បាប់​គ្រាប់​គ្រាន់​ ដើម្បី​ទាមទារ​ថា​ដែនទឹក​នៅ​តំបន់​ ជា​របស់​ខ្លួន​នោះ​ទេ​៕

ប្រភព​៖BBC

Share

Image
Image
Image