en     km
en     km

ក្រសួង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​ទឹក​

Share

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកជំនន់ទន្លេ បន្ទាប់ពីរកឃើញថា ទឹកជំនន់មេគង្គក្រោម និងទឹកក្នុងបឹងទន្លេសាប បន្ដកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹ និងឧតុនិយម បញ្ជាក់ទៀតថា បន្ទាប់ពីបានសង្កេត តាមដាន លើស្ថានភាពអាកាសធាតុ និងទឹកជំនន់រួចហើយ ឃើញថា ទឹកជំនន់ទន្លេមេគង្គលើ បានស្រកចុះ និងបន្ដស្រកចុះជាបន្ដបន្ទាប់។ ប៉ុន្ដែដោយឡែកទឹកជំនន់ទន្លេ មេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប នឹងបន្ដកើនឡើង សន្សឹមៗ ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនានា ពិសេសទន្លេបាសាក់ និងអ្នកធ្វើដំណើរតាមជលយានគ្រប់ប្រភេទ បន្ដបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ៕

Share

Image
Image
Image