en     km
en     km

ក្រសួង​អប់រំ​លើក​ពេល​ប្រឡង​រើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​

Share

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចរំកិលសម័យប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនៅថ្ងៃទី ២៤ មេសា ឆ្នាំ២០១៧ មកនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៧ វិញ។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា ចុះនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៧។

cover-MoEYS

 

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងដដែល ពិធីបិទ-បើក និងកម្មវិធីចែករង្វាន់ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី ៩ និងទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃខុសគ្នាៗ ។

សម្រាប់ពិធីបើក នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ២៖ ៣០នាទី រសៀល នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

រីឯពិធីបិទ និងចែករង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២៖ ៣០នាទីរសៀល នៅវិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ៕

 

Share

Image
Image
Image