en     km
en     km

ក្រសួង​អប់រំ​ផ្តោត​លើក​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​និង​ការ​ដំឡើង​ប្រាក់ខែ​គ្រូ​នៅ​អាណត្តិ​ថ្មី​

Share

​ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អះអាង​ថា​ នៅ​ក្នុង​អាណត្តិ​ទី​ ៦​ ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រសួង​នឹង​ផ្តោត​ទៅ​លើ​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ដល់​គ្រូបង្រៀន​ និង​បន្ត​ដំឡើង​ប្រាក់ខែ​គ្រូ​។​

           លោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។(កណ្តាល) រូបភាបៈ ក្រសួងអប់រំ យុវជន និងកីឡា 

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឆ្លើយ​បំភ្លឺ​ចំពោះ​ផែនការ​រយៈពេល​ប្រាំ​ឆ្នាំទៅ​មុខ​សម្រាប់​វិស័យ​អប់រំ​ប្រាប់​ប្រធាន​គណៈ​ក​ម្មា​ការ​ទី​៧​ នៃ​រដ្ឋសភា​ថា​ ក្រ​សូ​ង​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​គ្រូបង្រៀន​ និង​ការ​តម្លើង​ប្រាក់ខែ​គោល​គ្រូបង្រៀន​។​

​លោក​ ហង្ស​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រី​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​ពី​ជំនួប​កិច្ចប្រជុំ​ជាមួយ​លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​គណៈ​ក​ម្មា​ការ​អប់រំ​ យុវជន​ និង​កីឡា​ នៃ​រដ្ឋសភា​ ដើម្បី​ឆ្លើយ​បំភ្លឺ​នូវ​សំនួរ​នានា​ថា​ សម្រាប់​អាណត្តិ​ថ្មី​នេះ​ ក្រសួង​អបរំ​ទទួល​បាន​ថវិកាជាតិ​សម្រាប់​វិស័យ​អប់រំ​ចំនួន​ ៧៣៧​ លាន​ដុល្លារ​ ឬ​ក៏​ស្មើនឹង​ ១៧,៥​ ភាគរយ​ ក្រោយ​ពី​រដ្ឋសភា​សម្រេច​អនុម័ត​ខ្ទ​ង​ចំណា​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ ២០១៩​ សរុប​ ៦,៧​ ប៊ី​លាន​ដុល្លារ​ កាលពី​ថ្ងៃ​ ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​(១៤​ ខែ​ វិច្ឆិកា​)​។​

​លោក​ ហង្ស​ ជួនណា​រ៉ុ​ន​៖​ «​ យើង​នឹង​តម្លើង​ប្រាក់បៀវត្ស​គ្រូ​ពី​១​លាន​១​សែន​រៀល​ទៅ​ដល់​១​ លាន​ ២​ សែន​រៀល​នៅ​ឆ្នាំ​ ២០១៩»​។​ ម្យ៉ាងទៀត​យើង​ផ្តោត​ ទៅ​លើ​ការ​បណ្តុះបណ្តាល​គ្រូ​ ការ​ធ្វើការ​កំណែទម្រង់​គ្រូ​ប្រៀ​ង​ ពិនិត្យ​ឡើង​វិញ​នូវ​កម្មវិធី​សិក្សា​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​ ហើយ​កែ​លម្អ​វិធីសាស្ត្រ​បង្រៀន​ធ្វើ​យ៉ាងណា​បណ្តុះបណ្តាល​គ្រូ​ឱ្យ​មានគុណ​ភាព​។​

​ក្នុង​ជំនួប​នោះ​ លោក​ ហ៊ុន​ ម៉ា​នី​ ប្រធាន​គណៈ​ក​ម្មា​ការ​ទី​ ៧​ នៃ​រដ្ឋ​សភាព​ ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុទ្ធសាស្ត្រ​ និង​របៀបវារៈ​កំណែទម្រង់​ក្រសួង​អប់រំ​នៅ​អាណត្តិ​ទី​៦​ នេះ​។​ លោក​ ហ៊ុន​ ម៉ា​នី​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ប្រឈម​ការ​កំណែ​ទម្រ​ង​វិស័យ​អប់រំ​ ប៉ុន្តែ​ប្រធាន​គណៈ​ក​ម្មា​ការ​រូប​នេះ​ និង​លោក​រដ្ឋមន្ត្រី​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​៕

Share

Image
Image
Image