en     km
en     km

ក្រសួង​សាធារណៈការ​សន្យា​បើក​វេទិការ​សាធារណៈ​ជាមួយ​ពលរដ្ឋ​មុន​សាងសង​ផ្លួ​វ​ល្បឿន​លឿន​

Share

high-speed-way-response-cover

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅ​ថ្ងៃ​ទី​២៨​ខែមករា​នេះ​ បាន​សន្យា​ជាមួយ​ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ទាំង​៨​ថា​ ក្រសួង​នឹង​រៀបចំ​ជា​វេទិការ​សាធារណៈ​ បង្ហាញ​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ និង​គោលការណ៍​សំណង​ផ្សេងៗ​មុន​នឹង​ធ្វើការ​សាងសង់​។​ ការ​សន្យា​នេះ​ បន្ទាប់​ពី​ប្រជា​ពល​សហគមន៍​ផ្លូវ​រថភ្លើង​នៅ​ បាន​លើកគ្នា​នៅ​មុខក្រសួង​ជា​ថ្មី​ម្តងទៀត​ដើម្បី​ឲ្យ​មានការ​បំភ្លឺ​ពី​គម្រោង​នេះ​។​

lim-sydenin-022
​​លោក​ លឹ​ម​ ស៊ី​ដេ​នី​ន

​​លោក​ លឹ​ម​ ស៊ី​ដេ​នី​ន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ បាន​និយាយ​ថា​ ក្រសួង​នឹង​សន្យា​បើក​វេទិការ​សាធារណៈ​ ដែល​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ ដើម្បី​បង្ហាញ​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រា​ជាយ​ស្ម័យ​យាន​ ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​គោលការណ៍​សង​សំណង​ផ្សេងៗ​ទៅ​កាន់​ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​។​ លោក​លឹ​ម​ ស៊ី​ដេ​នី​ន​ បង្ហើប​ថា​ មាន​ក្រុមហ៊ុន​ចំនួន​ពីរ​បាន​ដាក់​ពាក្យ​មក​ក្រសួង​ គឺ​ក្រុមហ៊ុន​OCIC​ និង​ វិទ្យាស្ថាន​គម្រោង​ ប្លង់​របស់​ខេត្ត​អឺ​ណា​ន​ ប្រទេស​ចិន​ ដើម្បី​ដេញ​យក​គម្រោង​នេះ​។​

​លោក​ លឹ​ម​ ស៊ី​ដេ​នី​ន​ បន្លែ​ម​ថា​ ក្រសួង​ហ៊ាន​សន្យា​ថា​ នឹង​ធ្វើការ​ដោះស្រាយ​សំណង​ជូន​ប្រជា​ពល​ឲ្យ​បាន​សមរម្យ​ និង​មិន​ឲ្យ​មាន​រូបភាព​បណ្ដេញចេញ​ទាំង​បង្ខំ​នោះ​ទេ​។​ លោក​បន្ត​ថា​ គម្រោង​នេះ​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ចុងឆ្នាំ​២០១៦​ ប្រសិនបើ​ដំណើរការ​ដោះស្រាយ​ប្រព្រឹត្តិ​ទៅ​បាន​ល្អ​។​

អ្នកស្រី​ មាស​ ស្រី​មុំ​
អ្នកស្រី​ មាស​ ស្រី​មុំ

​តំណាង​ពលរដ្ឋ​មួយ​រូប​ អ្នកស្រី​ មាស​ ស្រី​មុំ​ និយាយ​ថា​ អ្នកស្រី​សប្បាយចិត្ត​ដែល​ក្រសួង​បាន​សន្យា​បើក​វេទិការ​សាធារណៈ​តាម​បំណង​ដែល​ពលរដ្ឋ​ចង់បាន​។​ តែ​ទោះជា​យ៉ាងណា​អ្នកស្រី​នៅ​តែ​មានការ​ព្រួយបារម្ភ​ ព្រោះ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ផ្លូវ​រថភ្លើង​ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​ គឺ​មាន​គម្លាត​ចម្ងាយ​៣០​ម៉ែត្រ​ម្ខាងៗ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​ មាន​ន័យ​ថា​ លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ដែល​នៅ​ជិត​ផ្លូវ​រថភ្លើង​តិច​ជាង​៣០​ម៉ែត្រ​ គឺ​មិន​អាច​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ឡើយ​។​ ប្រការ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ពី​ការ​បណ្ដេញចេញ​ទាំង​បង្ខំ​ ព្រោះ​ប្រជាពលរដ្ឋ​ភាគី​ច្រើន​ ដែល​រស់នៅ​តំបន់​នេះ​ មិន​មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ​ គឺ​មាន​តែ​សៀវភៅ​គ្រួសារ​ និង​លិខិត​ស្នាម​ផ្សេងៗ​តែ​ប៉ុណ្ណោះ​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី​ មាស​ ស្រី​មុំ​ ។​

​សូម​គួរ​រលឹក​ថា​ កាលពី​ថ្ងៃ​ទី​ ៥​ ខែមករា​ ឆ្នាំ​២០១៦​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​៥​មក​រា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវអាកាស​ និង​ផ្លូវ​ក្រោម​ដី​ចំនួន​ ៤​ បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​ ក្នុង​នោះ​ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ផង​ដែរ​៕

Share

Image
Image
Image