en     km
en     km

ក្រសួង​វប្បធម៌​ ៖​ ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ ទើប​ប្រគល់​គ្រឿងអលង្ការ​មាស​នេះ​មក​វិញ​

Share

​ភ្នំពេញ​ ៖​ កម្ពុជា​បាន​នាំ​យក​គ្រឿងអលង្ការ​មាស​ សម្រាប់​លម្អរូប​ចម្លាក់​នា​សម័យ​អង្គរ​ប្រមាណ​ ១០​ ពី​ទីក្រុង​ឡុ​ង​ដ៍​ ចក្រភព​អង់គ្លេស​ មក​ដាក់​តម្កល់​នៅ​សារៈមុន្ទី​ជាតិ​ នៅ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៧​ នេះ​។​ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​មាន​ប្រសាសន៍​ថា​ ការ​ប្រគល់​ គ្រឿងអលង្ការ​មាស​ ដែល​ប្រៀប​បានជា​ដួង​ប្រ​លឹ​ង​ជាតិខ្មែរ​ មក​កាន់​មា​តុ​ប្រ​ទេ​វិញ​នេះ​ គឺ​ព្រោះតែ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​កម្ពុជា​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

ប្រភពរូបភាពពី Freshnews

 

គ្រឿងអលង្ការ​មាស​ ប្រមាណ​ ១០​ ត្រូវ​បាន​នាំ​មក​ដល់​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ធ្នូ​នេះ​ បន្ទាប់​ពី​ក្រសួង​វប្បធម៌​បាន​ធ្វើការ​យ៉ាង​សកម្ម​អស់​រយៈពេល​ជា​ច្រើន​ខែ​ ជាមួយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ដើម្បី​នាំ​យក​គ្រឿងអលង្ការ​មាស​ទាំង​អស់នេះ​ មក​កាន់​មាតុប្រទេស​វិញ​។​ គ្រឿងអលង្ការ​មាស​ទាំង​ ១០​នេះ​ រួម​មាន​ ម្ដុ​ដ​ ស្នាប់ដៃ​ទាំង​សង្ខាង​ ព្រះ​ទម្រង់​ និង​ព្រះ​សូរង​ ជាដើម​។​

​លោក​ ថៃ​ នរៈ​សត្យា​ អ្នកនាំពាក្យ​ក្រសួង​វិ​ប្ប​ធម៌​ និង​វិចិត្រសិល្បៈ​ បាន​ប្រាប់​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ដឹង​នៅ​ថ្ងៃនេះ​ថា​ ការ​វិល​មក​វិញ​នូវ​គ្រឿងអលង្ការ​មាស​ សម្រាប់​លម្អ​ចម្លាក់​នា​សម័យ​អង្គរ​នា​ពេល​នេះ​ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​មូល​ផ្ដុំ​គ្នា​មក​វិញ​នៃ​ព្រលឹង​ជាតិខ្មែរ​ដែល​បាន​បាត់​រសាត់អណ្ដែត​ពី​កម្ពុជា​ ដោយសារ​តែ​ភ្លើងសង្គ្រាម​ញាំញី​កន្លង​មក​។​ ​លើស​ពី​នេះ​ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ អះអាង​ថា​ ការ​ប្រគល់​មក​វិញ​នូវ​គ្រឿង​អ​ល​ង្ក​ការ​មាស​ទាំងនេះ​ ក៏​ជា​ការ​បង្ហាញ​​កាន់តែ​ច្បាស់​ផង​ដែរ​ ថា​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​អរិយធម៌​ និង​អរិយធម៌​ របស់​កម្ពុជា​។​

លោក​ ថៃ​ នរៈ​សត្យា​៖«ហើយ​ម្យ៉ាង​ក៏​ជា​ការ​បញ្ជាក់​ប្រាប់​ទៀត​ផង​ដែរ​ថា​ ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ហើយ​ ព្រោះ​ថាបើ​គេ​មិន​ស្គាល់​ច្បាស់​ គេ​មិន​ស្គាល់​តម្លៃ​វប្បធម៌​ អរិយធម៌​ បេតិកភណ្ឌ​យើង​ទេ​ គេ​មិន​ពេញចិត្ដ​ឲ្យ​យើង​ដោយ​សុទ្ធចិត្ដ​ដូចនេះ​ទេ​»​។​

បន្ថែម​លើ​នេះ​លោក​ ថៃ​ នរៈ​សត្យា​ អះអាង​ថា​ ក្រសួង​នឹង​នៅ​តែ​បន្ដ​ស្វែងរក​វត្ថុ​បុរាណ​ខ្មែរ​ ដែល​បាន​បាត់​ចេញពី​មាតុប្រទេស​ខណៈ​ត្រូវ​បាន​ជនខិលខូច​លួច​យក​ទៅ​ដោយ​ខុសច្បាប់​ អំឡុង​ដែល​ប្រទេស​កម្ពុជា​មាន​វិបត្ដិ​ដោយសារ​សង្គ្រាម​។​

​សូម​ជម្រាប​ថា​ បើ​យោង​តាម​អនុសញ្ញា​ស្ដី​ពី​ការ​ហាមឃាត់​ និង​ ការ​ការពារ​មិន​ឲ្យ​មានការ​នាំ​ចេញ​ និង​ ការ​នាំ​ចូល​នូវ​ត្ថុ​បុរាណ​ របស់​អង្គការ​អប់រំ​វិទ្យាសាស្ដ្រ​ និង​ វប្បធម៌​ នៃ​អង្គការសហប្រជាជាតិ​ ហៅ​កាត់​ថា​ យូ​ណេ​ស្ដូ​ នៅ​ឆ្នាំ​១៩៧០​ បាន​បញ្ជាក់​ថា​ គ្រប់​វត្ថុ​បុរាណ​ទាំងអស់​ត្រូវ​ប្រគល់​ទៅ​ម្ចាស់​ដើម​វិញ​។​ ប្រទេស​កម្ពុជា​ បាន​ក្លាយជា​ប្រទេស​ហត្ថលេខី​នៅ​ឆ្នាំ​១៩៧២​។​ អនុសញ្ញា​នេះ​មាន​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់​ចំនួន​ ១២៨​ប្រទេស​៕

Share

Image
Image
Image