en     km
en     km

ក្រសួង​វប្បធម៌​ទទួល​គ្រប់គ្រង​អាជ្ញាធរ​អ​ប្សរា​បន្ទាប់​ពី​សម្ដេច ​សុខ ​អាន ​ស្លាប់​

Share

ភ្នំពេញ៖​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ នៅ​ថ្ងៃ​ពុធ​ ទី​២២​ ខែ​មិ​នា​ នេះ​  បាន​ធ្វើការ​បែងចែក​អាជ្ញាធរ​ថ្នាក់​ជាតិ​មួយ​ចំនួន​ទៅ​អោយ​រដ្ឋមន្ដ្រី ក្រសួង​វប្បធម៌​គ្រប់គ្រង​ដូច​ជា​អាជ្ញាធរ​អ​ប្សា​រា​ និង​អាជ្ញាធរ​ព្រះ​វិហារ​ ដែល​ស្ថាប័ន​  ២​នេះ​ ធ្លាប់​គ្រប់គ្រង​ដោយ​ឧបនាយក រដ្ឋមន្ដ្រី​ សុខ​ អាន​ ។​

apsara-ok01

​ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​គរុកោសល្យ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាលពី​ព្រឹក​មិ​ញ​នេះ​។​

​ក្នុង​ឱកាស​នេះ​ សម្ដេច​បាន​បញ្ជាក់​ថា​ ត្រូវ​ចាំបាច់​ដាក់​អាជ្ញាធរ​អ​ប្សា​រា​ និង​អាជ្ញាធរ​ព្រះ​វិហារ​ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​វប្បធម៌​ ព្រោះ​ស្ថាប័ន​ថ្នាក់​ជាតិ​ទាំង​ ២​នេះ​ មាន​ង្សា​វ​តា​ ជាមួយ​ក្រសួង​វប្បធម៌​ ។​

​ប៉ុន្ដែ​ការ​បញ្ជាក់​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សម្ដេច​រិះគន់​ទៅ​លើ​អ្នកនាំពាក្យ​គណៈរដ្ឋមន្ដ្រី​គឺ​លោក​ ផៃ​ ស៊ី​ផា​ន​ថា​ ការ បកស្រាយ​មួយ​ចំនួន​មិន​មាន​ភាព​ត្រឹមត្រូវ​ចំពោះ​តួនាទី​របស់​សម្ដេច​ សុខ​ អាន​ ដែល​ត្រូវ​ប្រគល់​ទៅ​អោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​។​

តាម​ប្រសាសន៍​របស់​ សម្ដេច​ហ៊ុន​ សែន​ លោក​ ប៊ិ​ន​ ឈិ​ន​ នឹង​ទទួលខុសត្រូវ​កិច្ចការ​សហប្រតិបត្តិការ​ជាមួយ​ អង្គការសហប្រជាជាតិ​ ទាក់ទិន​រឿង​កិច្ចការ​របស់​ សាលាក្ដី​ខ្មែរក្រហម​  ៕

Share

Image
Image
Image