en     km
en     km

ក្រសួង​នឹង​ចំណាយ​ថវិកា​ ៣​លាន​ ៥​សែន​ដុល្លារ​ សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៧

Share

(ភ្នំពេញ)៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាននិយាយថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ដែលមានថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួង នឹងចំណាយថវិកា ៣ លាន ៥សែន ដុល្លារ។

 

ក្រសួង-នឹង-ចំណាយ-ថវិកា--៣-លាន--៥-សែន-ដុល្លារ--សម្រាប់-ការ-ប្រឡង-បាក់-ឌុ-ប-ឆ្នាំ-២០១៧

ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានធ្វើឡើងកាលពីថ្ងៃចន្ទទី១០កក្កដានៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ហង់ ជួន ណារ៉ុន ក៏បានណែនាំផងដែរថា ដើម្បីឲ្យដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធភាពទទួលយកបាន ក្រសួងអប់រំ អំពាវនាវ ដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុក ជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦៕

 

Share

Image
Image
Image