en     km
en     km

ក្រសួង​ធនធានទឹក​​៖​ ប្រកា​ស​​ស្តី​​ពី​កា​រ​ព្យាក​រ​ណ៍​អា​កា​សធា​តុ​នា​រដូវ​វស្សា​​ឆ្នាំ​ ២០១៦​ ​

Share

ភ្នំពេញ​៖​ បន្ទាប់​ពី​ធ្វើការ​តាមដាន​ និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ ក្រសួង​ធនធានទឹក​ និង​​ឧតុនិយម​ បាន​ចេញ​សេចក្ដីជូនដំណឹង​ទៅ​ដល់​សាធារណៈជន​ នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ មេ​សា​ អំពី​ស្ថាន​ភាព​​អាកាសធាតុ​នា​រដូវវស្សា​ឆ្នាំ​នេះ​ដូច​ខាងក្រោម​៖

Water-WMC
រូបតំណាង (រូបភាព៖គេហទំព័រក្រសួងធនធានទឹក)

ស្ថានភាព​ទូទៅ៖​ ដើមរដូវ​ដល់​ពាក់កណ្ដាល​រដូវ​ របាយ​ទឹកភ្លៀង​អាច​ធ្លាក់​ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​ និង​ចាប់ពី​ពាក់កណ្ដាល​រដូវ​ ដល់​ចុងរដូវ​ បរិមាណ​ទឹកភ្លៀង​អាច​ធ្លាក់​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​។​

​រដូវវស្សា​ឆ្នាំ​ ២០១៦ ៖

១.​តំបន់​មាត់សមុទ្រៈ​ ខ្យល់មូសុង​នីរ​តី​ ឫ​រដូវវស្សា​ នឹង​ចាប់ផ្ដើម​នៅ​ស​ប្ដា​ហ៍​ទី​ ០២​ នៃ​ខែឧសភា​
-​ ចាប់ពី​ខែ​ឧសា​ភា​ ដល់​ខែកក្កដា​ របាយ​ និង​បរិមាណ​ទឹកភ្លៀង​ ពី​ធ​ម្យ​ម​ទៅ​បង្គួរ​ ។
-​ ចាប់ពី​ខែសីហា​ ដល់​ខែវិច្ឆិកា​ របាយ​ទឹក​ និង​បរិមាណ​ទឹកភ្លៀង​ ពី​បង្គួរ​ទៅ​ច្រើន​ ។

២.​តំបន់​ទំនាប​កណ្ដាលៈ​ ខ្យល់មូសុង​នីរ​តី​ ឫ​រដូវវស្សា​ នឹង​ចាប់ផ្ដើម​នៅ​ស​ប្ដា​ហ៍​ទី​ ០៣​ នៃ​ខែឧសភា​
-​ ចាប់ពី​ខែឧសភា​ ដល់​ខែកក្កដា​ របាយ​ និង​បរិមាណ​ទឹកភ្លៀង​ ពី​តិច​ទៅ​ធ​ម្យ​ម​។​ ដោយឡែក​ បណ្ដា​ខេត្ត​នៅ​ក្រោយ​​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ ដូច​ជា​៖​ ខេត្តតាកែវ​ ខេត្តកំពង់ស្ពឺ​ និង​ភ្នែក​ខាងលិច​នៃ​ខេត្តកណ្ដាល​ របាយ​ទឹក​ និង​បរិមាណ​ទឹកភ្លៀង​ មាន​តិច​ជាង​បណ្ដា​ខេត្ត​ដទៃ​។​
-​ ចាប់ពី​ខែសីហា​ ដល់​ខែវិច្ឆិកា​ របាយ​ទឹក​ និង​បរិមាណ​ទឹកភ្លៀង​ ពី​បង្គួរ​ទៅ​ច្រើន​ ។

៣.​តំបន់​ខ្ពស់​រាបៈ​ ខ្យល់មូសុង​នីរ​តី​ ឫ​រដូវវស្សា​ នឹង​ចាប់ផ្ដើម​នៅ​ស​ប្ដា​ហ៏​ទី​ ០៤​ នៃ​ខែឧសភា​
-​ ចាប់ពី​ខែឧសភា​ ដល់​ខែកក្កដា​ របាយ​ និង​បរិមាណ​ទឹកភ្លៀង​ ពី​តិច​ទៅ​ធ​ម្យ​ម​ ។
-​ ចាប់ពី​ខែសីហា​ ដល់​ខែវិច្ឆិកា​ របាយ​ទឹក​ និង​បរិមាណ​ទឹកភ្លៀង​ ពី​បង្គួរ​ទៅ​ច្រើន​ ។

៤.​ការ​ញ្ច​ប់​រដូវ​វ​ស្សាៈ​ រដូវវស្សា​ឆ្នាំ​ ២០១៦​ នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​

៥.​រដូវប្រាំងៈ​ កូន​រដូវប្រាំង​អាច​នឹង​កើត​មាន​រយៈពេល​ខ្លី​ ក្នុង​ស​ប្ដា​ហ៍​ទី​៣​ និង​ទី​៤​ នៃ​ខែកក្កដា​ នៅ​បណ្ដា​ភាគ​ខាងលិច​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ មាន​ជា​អាទិ៍​ ខេត្តតាកែវ​ ខេត្តកំពង់ស្ពឺ​ និង​ខេត្តកណ្ដាល​(​ភាគ​ខាងលិច​)​។​

៦.​បរិមាណ​ព្យុះ​:​ ក្នុង​រដូវវស្សា​ឆ្នាំ​ ២០១៦​ នេះ​ នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក​ អាច​នឹង​មាន​ព្យុះ​កើតឡើង​ ពី​ ២៥-២៧​ ព្យុះ​ ហើយ​ធ្វើ​ដំណើរ​ចូល​មក​សមុទ្រ​ចិន​ខាងត្បូង​មាន​ចំនួន​ច្រើន​ និង​មាន​ឥទ្ធិពល​ខ្លាំង​។​

៧.​បាតុភូត​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់ៈ​ បាតុភូត​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​រហូត​ ដល់​ចុង​ ខែមិថុនា​៕

Share

Image
Image
Image