en     km
en     km

ក្រសួង​ធនធានទឹក​៖​ ខ្យល់មូសុង​និរតី​នឹង​បក​បោក​ខ្លាំង​មក​តំបន់​មាត់សមុទ្រ​ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​ ២២​សីហា​ខាង​មុខ​

Share

ភ្នំពេញ៖ ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​១៦​សីហា​នេះ​បានឱ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ខ្យល់មូសុង​និរតី​នឹង​បន្ដ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា​ ពិសេស​នៅ​តំបន់​មាត់សមុទ្រ​។​

រូបភាពពីReuters។
រូបភាពពីReuters។

​តាម​រយៈ​សេចក្ដីជូនដំណឹង​នេះ​ ក្រសួង​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ និង​សាធារណជន​ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ នៅ​តំបន់ឆ្នេរ​ និង​លើ​ផ្ទៃសមុទ្រ​ ព្រោះ​អាច​នឹង​មាន​ខ្យល់​បក់​បោក​ខ្លាំង​  និង​មាន​រលក​ខ្ពស់​។​

​យោង​តាម​ការ​ព្យាករណ៍​ពី​ស្ថានភាព​អាកាសធាតុ​នោះ​ដដែល​នេះ​ ៖

-​តំបន់​មាត់សមុទ្រ​ ៖​  រួម​មាន​ខេត្តកោះកុង​ និង​ខេត្ត​ព្រះ​សីហ​នុ​ អាច​នឹង​មាន​ភ្លៀង​បន្ដ​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ តែ​ខេត្តកំពត​ និង​ខេត្ត​កែប​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

-​តំបន់​វាលទំនាប​ និង​តំបន់​ខ្ពង់រាប​៖​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ តែ​រាជធានី​ភ្នំពេញ​ ខេត្តកំពង់ស្ពឺ​  កណ្ដាល​ និង​ខេត្តតាកែវ​  អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច​៕

Share

Image
Image
Image