en     km
en     km

ក្រសួង​ធនធានទឹក​ព្រមាន​ពី​ការ​ធ្លាក់​ភ្លៀង​ក្នុង​រដូវរំហើយ​នេះ​នៅ​ភ្នំពេញ​និង​ខេត្ដ​ចំនួន​៥

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ព្រមាន​ពី​ការ​ធ្លាក់​ភ្លៀង​ក្នុង​រដូវរំហើយ​នេះ​ចាប់ពី​ថ្ងៃ​ទី​ ០៨​ ដល់​ថ្ងៃ​ទី​ ១៤​ ធ្នូ​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ដ​ចំនួន​៥​។​

water-h

​តាម​សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ ធ្នូ​ នេះ​បញ្ជាក់​ថា​ ព្រះរា ជាណាចក្រ​កម្ពុជា​ នៅ​ខណៈ​នេះ​កំពុង​តែ​ទ​ទូល​រង​នូវ​របប​ខ្យល់មូសុង​ឦសាន​ខ្សោយ​ ដែល​បក់​មក​ប៉ះ​លើ​ខេត្ដ​មួយ​ចំនួន​នឹង​រាជធានី​ភ្នំពេញ​ ដែល​ខ្យល់មូសុង​នេះ​គឺ​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​។​

​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​បង្ហាញ​ថា​ ភ្លៀង​នឹង​បន្ដ​ធ្លាក់​ពី​តិច​ទៅ​មធ្យម​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ដ​មួយ​ចំនួន​រួម​មាន​ ខេត្ដព្រៃវែង​ ស្វាយ​រៀង​ កណ្ដាល​ កំពង់ស្ពឺ​ និង​ខេត្ដតាកែវ​។www

ចំណែក​សីតុណ្ហភាព​នៅ​តាម​បណ្ដា​ខេត្ដ​ និង​រាជធានី​អាច​មាននៅ​ក្នុង​កម្រិត​ អប្បបរមា​ចាប់ពី​ ១៩​ ទៅ​ ២២​ អង្សា​សេ​ និង​កម្រិត​អតិបរមា​ ចាប់ពី​ ២៩​ ទៅ​ ៣២​ អង្សា​សេ​។​ ដោយឡែក​សីតុណ្ហភាព​នៅ​ខេត្ដ​ មណ្ឌល​គី​រី​ អប្បបរមា​ ចាប់ពី​ ១៧​ ទៅ​ ១៩​ អង្សា​សេ​ និង​សីតុណ្ហភាព​អតិបរមា​ ចាប់ពី​ ២៥​ ទៅ​ ២៧​ អង្សា​សេ​។​

​តាម​រយៈ​សេចក្ដី​ជួន​ដំណឹង​នេះ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ក៏​សូម​ឲ្យ​ពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ គប្បី​កុំ​ប្រហែស​៕

Share

Image
Image
Image