en     km
en     km

ក្រសួង​កិច្ចការ​នារី​ និង​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ​ទាក់ទង​និង​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ថ្ងៃ​ទី​៤​កក្កដា​

Share

ភ្នំពេញ៖ ​ក្រសួង​កិច្ចការ​នារី​ និង​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ​ដើម្បី​ជម្រុញ​ឱ្យ​មានការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ ចំពោះ​អំពើ​ហិង្សា​លើ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​៤​ កក្កដា​ ឆ្នាំ​២០១៦​ ខាង​មុខ​ន​នេះ​។​

minister-of-woman
សេចក្តីជូនដំណឹងរបស់ក្រសួងកិច្ចការនារី។

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​កិច្ចការ​នារី​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២៩​ មិថុនា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​ពិសេស​ដែល​និង​ត្រូវ​រៀបចំ​នៅ​ឯ​សណ្ឋាគារ​សាន់​វ៉េ​ នៅ​ថ្ងៃ​ច័ន្ទ​ទី​ ៤​ កក្កដា​ គឺ​ ដើម្បី​ពិនិត្យ​តាមដាន​លើ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ ២០១៤-២០១៨​ របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​កិច្ចការ​នារី​កិច្ច​ដដែល​ កិច្ចប្រជុំ​ពិសេស​នេះ​ និង​មានការ​ចូលរួម​ពី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ លោក​ Ludgera​ Klemp​ កុងស៊ុល​នៃ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​ និង​អ្នកស្រី​ Wenny​ Kusuma​ ប្រធាន​ប្រចាំ​ប្រទេស​នៃ​អង្គការ​ UN​ Women​ និង​មាន​អ្នកចូលរួម​ជាង​ ៦០​ នាក់​ មក​ពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ១៤​ក្រសួង​ និង​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ កិច្ចប្រជុំ​ពិសេស​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រុមការងារ​បច្ចេកទេស​ស្ដី​ពី​អំពើ​ហិង្សា​ទាក់ ទង​នឹង​យេ​ន​ឌ័​រ​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១២​ ដោយ​ក្រសួង​កិច្ចការ​នារី​ អង្គការ​GIZ​ និង​អង្គការ​UN​ Women​ ដោយ​ទទួល​បាន​មូលនិធិ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ដ្រាលី​។​ ក្រុមការងារ​នេះ​ មាន​សមាជិក​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អង្គការ​សង្គម​ស៊ី​វិល​ និង​ដៃគូ​អភិវឌ្ឍន៍​៕

Share

Image
Image
Image