en     km
en     km

ក្រសួង​ការងារ​ ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ទាំងអស់​ ដាក់​បញ្ចូល​បេក្ខភាព​ស្ដ្រី​ឲ្យ​បាន​សមាមាត្រ​ នឹង​បុរស​

Share

​ភ្នំពេញ​ ៖​ មន្ដ្រីជាន់ខ្ពស់​ក្រសួង​ការងារ​ ដែល​ថ្លែង​ក្នុង​ពិធី​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​ជន​បង្គោល​យេ​ន​ឌ័​រ​តាម​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ការងារ​ នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ នេះ​ បាន​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ បង្កើន​ និង​ដាក់​បញ្ចូល​បេក្ខភាព​ជា​ស្ដ្រី​ ឲ្យ​បាន​សមាមាត្រ​ជាមួយ​បុរស​ ខណៈ​បច្ចុប្បន្ន​ស្ដ្រី​ មាន​សមត្ថភាព​កាន់​ខ្លាំង​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

លោកស្រី ស៊ើង សរសុចិត្ដា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកការងារយេនឌ័រ នៃក្រសួងការងារ

 

​វគ្គ​បណ្ដុះបណ្ដាល​នេះ​ មាន​រយៈពេល​ ៣​ថ្ងៃ​ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​។​ លោកស្រី​ ស៊ើ​ង​ សរ​សុចិត្ដា​ រដ្ឋលេខាធិការ​ និង​ជា​ប្រធាន​គណៈកម្មការ​ ទទួល​បន្ទុក​ការងារ​យេ​ន​ឌ័​រ​ នៃ​ក្រសួង​ការងារ​ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ បច្ចុប្បន្ន​នេះ​ តាម​ស្ថាប័ន​ក្រសួង​នានា​ បាន​អនុវត្ដ​គោលនយោបាយ​លើកកម្ពស់​ស្ដ្រី​ ក៏​ប៉ុន្ដែ​គឺ​បាន​តិច​តូច​នៅឡើយ​។​ លោក​បន្ដ​ថា​ ស្ដ្រី​មាន​សមត្ថភាព​ ប៉ុន្ដែ​ការ​ការ​លើក​កម្ពុ​ស់​ ការ​ផ្ដល់​ឱកាស​ ដើម្បី​ឲ្យ​សមាមាត្រ​គ្នា​ រវាង​ស្ដ្រី​ និង​បុរស​ ក៏​មិន​ទាន់​បាន​ល្អ​ប្រសើ​នោះ​ទេ​។​ តែ​យ៉ាងណា​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ នៅ​តែ​ទទូច​ សុំ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដោយ​ធ្វើ​យ៉ាងណា​ផ្ដល់​ឱកាស​ឲ្យ​ស្ដ្រី​បាន​ច្រើន​។​

​លោកស្រី​ ស៊ើ​ង​ សរ​សុចិត្ដា​ ៖«​យើង​ឃើញ​ថា​ សមត្ថភាព​លោក​មាន​គ្រប់គ្រាន់​ហើយ​ ប៉ុន្ដែ​ធម្មតា​ការ​លើកកម្ពស់​ មាន​មក​ហើយ​ តែ​ថា​ មាន​មក​ហើយ​ប៉ុន្ដែ​មិន​ទាន់​ហៅ​ថា​ គ្រាប់​គ្រាន់​នៅឡើយ​ទេ​។​ អ​ញ្ចឹ​ង​យើង​នៅ​តែ​សំណូម​ដល់​គ្រប់​អង្គភាព​ គ្រប់​ក្រសួង​ក​ស្ថាប័ន​ ចូលរួម​លើកកម្ពស់​បន្ដ​ទៀត​»​។​

​លោកស្រី​ ស៊ើ​ង​ សរ​សុចិត្ដា​ ក៏​សំណូមពរ​ដល់​ស្ដ្រី​ ឲ្យ​បន្ដ​ចាប់​យក​ឱកាស​ និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ដ​ទៀត​ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​គោលនយោបាយ​ ក៏​ដូច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​លើកកម្ពស់​ស្ដ្រី​។​

​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ កាលពី​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ ០៨​ មីនា​ ខួប​លើក​ទី​១០៧​ មាន​ប្រសាសន៍​ថា​ ការ​រីក​ម្រើ​ន​នៃ​ប្រទេស​មួយ​ ដែល​អាច​ប្រព្រឹត្ដ​ទៅ​បាន​ លុះត្រាតែ​មានការ​ចូលរួម​ពី​ស្ដ្រី​។​ កត្ដា​នេះ​នឹង​អាច​រួមចំណែក​ក្នុង​ការ​ព​ន្លឿ​ន​ ដំណើរការ​នៃ​កិច្ច​អភិវឌ្ឍន៍​ ប្រទេស​នីមួយៗ​បាន​ផង​ដែរ​។​

​នាយក​រដ្ឋមន្ដ្រី​បន្ថែម​ថា​ កាលពី​ឆ្នាំ​២០០៧​ ស្ដ្រី​ដែល​បាន​កាន់​តំណែង​មុខងារសាធារណៈ​ មាន​ ចំនួន​ត្រឹមតែ​ ៣២​ភាគរយ​ប៉ុណ្ណោះ​ ក៏​ប៉ុន្ដែ​ចំនួន​នេះ​បាន​កើន​ឡើងជា​លំដាប់​ រហូត​ដល់​ ៤១​ភាក​រយ​ ក្នុង​ឆ្នាំ​២០១៧​។​ សម្ដេច​ ហ៊ុន​ សែន​ បង្ហាញ​ក្ដី​រំពឹង​ថា​ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ នឹង​សម្លឹង​មើល​បេក្ខភាព​ជា​ស្ដ្រី​ បន្ថែម​ទៀត​ ដើម្បី​ដំឡើង​តួនាទី​។​ លើស​ពី​នេះ​សម្ដេច​ ក៏​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ​ទាំងអស់​ ប្រគល់​តួនាទី​ដល់​ស្ដ្រី​ ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ មុន​ពេល​ដែល​និយាយ​ថា​ ស្ដ្រី​ម្នាក់​នោះ​មិន​ហ៊ាន​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ ឬ​ក៏​គ្មាន​បទ​ពិសោធន៍​ការងារ​។​

​សម្ដេច​ ហ៊ុន​ សែន​ ៖«​បើ​មិន​ទាន់​តែង​តាំ​គាត់​ នៅ​ក្នុង​ការ​កាន់​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​សម្រេចចិត្ដ​ទេ​ យើង​មិន​ទាន់​អាច​និយាយ​ថា​ គាត់​មិន​ហ៊ាន​ធ្វើ​សេចក្ដីសម្រេច​ ដូច្នេស​ង្ឃឹ​ម​ថា​ នៅ​តាម​ស្ថាប័ន​នានា​ ចេះ​តែ​រុញ​បណ្ដើៗ​ឲ្យ​មក​កៀក​ជាមួយនឹង​ក្របខ័ណ្ឌ​ដែល​ត្រូវ​បាន​ទទួល​»​។​

​សូម​ជម្រាប​ថា​ ប្រទេស​កម្ពុជា​ ត្រូវ​បាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ចាត់​ចំណាត់ថ្នាក់​លេខ​ ៩៩​ ក្នុង​ចំណោម​ប្រទេស​ ១៤៤​ នៅ​ឆ្នាំ​២០១៧​ ជា​ប្រទេស​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ​ ខណៈ​កាលពី​ឆ្នាំ​២០១៦​ ប្រទេស​កម្ពុជា​ ត្រូវ​បាន​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ផ្ដល់​ចំណាត់ថ្នាក់​លេខ​ ១១២​។​ តែ​យ៉ាងណា​ សម្ដេច​ ហ៊ុន​ សែន​ បាន​ប្ដេជ្ញា​ថា​ កម្ពុជា​ នឹង​នៅ​តែ​បន្ដ​លើកកម្ពស់​ស្ដ្រី​ ដោយ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ឲ្យ​បាន​ គម្លាត​រវាង​ស្ដ្រី​ និង​បុរស​ក្នុង​សង្គម​កម្ពុជា​៕

Share

Image
Image
Image