en     km
en     km

ក្រសួងអប់រំណែនាំមន្ទីរអប់រំរាជធានី-ខេត្តជ្រើសរើសសិស្សពូកែទូទាំងប្រទេស

Share

ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់  ក្រសួងអប់រំ បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឱ្យរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើ មុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី ១២ ។

នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីការណែនាំការរៀបចំ និងការប្រព្រឹត្តទៅនៃកការប្រឡងជ្រើសរើសិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស ឆ្នាំ២០១៨ របស់ក្រសួងអប់រំយុវជននិងកីឡាចុះនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ។

តាមសេចក្ដីដំណឹងរបស់ដដែលនេះ ការប្រឡងជ្រើសរើសិស្សពូកែទូទាំងប្រទេសបានកំណត់យក ២ កម្រិត គឺថ្នាក់ទី៩ និងថ្នាក់ទី១២ លើវិញ្ញាសាប្រឡង ផ្នែកអក្សរសិល្ប៍ខ្មែររ គណិតវិទ្យា និងរូបវិទ្យា ។

ចំពោះសម័យប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ត្រូវបានកំណត់យកថ្ងៃទី ២៣ ខែមេសាឆ្នាំ២០១៨ ។ ប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស រៀបចំដោយក្រសួងងអប់រំយុវជន និងកីឡា ដោយគិតតាមកម្មវិធីសិក្សាពីថ្នាក់ទី ៧ ដល់ថ្នាក់ទី៩ សម្រាប់ការប្រឡងសិស្សពូកែថ្នាក់ទី ៩ និងពីថ្នាក់ទី៧ ដល់ថ្នាក់ទី ១២ សម្រាប់ការប្រឡងសិស្សពូកែថ្នាក់ទី១២។

សូមជម្រាបថា បេក្ខជនគ្រប់រូបដែលចូលរួមប្រកួតប្រជែងសិស្សពូកែទូទាំងប្រទេសម្នាក់ៗត្រូវបានទទួលរង្វាន់ និងការលើកទឹកចិត្ដទៅតាមចំណាត់ថ្នាក់នីមួយៗ។

ចំណាត់លេខ១៖ទទួលបានសញ្ញាបត្រសិស្សពូកែទូទាំងប្រទេស ១ សន្លឹក មេដាយមាស ១គ្រឿង និងថវិកា ៣លាន ៥សែន រៀល។

ចំណាត់ថ្នាក់លេខ២ សញ្ញាបត្រសិស្សពូកែទូទាំងប្រទេស ១សន្លឹក មេដាយប្រាក់ ១គ្រឿង និងថវិកា ៣លាន ២សែនរៀល។

ចំណាត់ថ្នាក់លេខ៣៖ សញ្ញាបត្រសិស្សពូកែទូទាំងប្រទេស ១សន្លឹក មេដាយសំរិទ្ធ ១គ្រឿង និងថវិកា ២លាន ៩សែនរៀល។​ និងចំណាត់លេខ ១០ សញ្ញាបត្រសិស្សពូកែទូទាំងប្រទេស១សន្លឹក និងថវិកា ៨សែនរៀល។

គួរបញ្ជាក់ដែរថា បេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេសពីជ័យលាភី លេខ ១ ដល់ លេខ ១០ អាចមានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀតពីសប្បុរសជនផងដែរ៕

Share

Image
Image
Image