en     km
en     km

ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​យុវជន​ ស្ម័​គ​ចិត្ត​ផ្ដល់​ឈាម​នៅ​ថ្ងៃ​ទិ​វា​នៃ​ក្ដី​ស្រឡាញ​ ១៤​ កុម្ភៈ​

Share

​ភ្នំពេញ​៖​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​ក្រសួងសុខាភិបាល​ អំពាវនាវ​ឲ្យ​យុវជន​ជួយ​ផ្តល់​ឈាម​ដែល​គេ​ហៅ​ថា​ ផ្តល់​ឈាម​ផ្ដល់​ក្តី​ស្រឡាញ់​នៅថ្ងៃ​ទី​១៤​ កុម្ភៈ​ ចំ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​គឺជា​ព្រឹត្តិ ការណ៍​ពេញ​និយម​របស់​យុវវ័យ​នា​សម័យនេះ​។​

blood

​ការ​ប្រកាស​ជា​សាធារណៈ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​។​ តាម​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​លោក​វេជ្ជបណ្ឌិត​ ហុ​ក​ គី​ម​ចេ​ង​ បញ្ហា​ប្រឈម​បច្ចុប្បន្ន​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ គឺ​ចំនួន​នៃ​អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​នៅ​ទាប​នៅឡើយ​ គឺ​ប្រមាណ​ជា​ ៣០​ភាគរយ​នៃ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ប៉ុណ្ណោះ​។​ ដូច្នេះ​គ្រួសារ​នៃ​អ្នកជំងឺ​ត្រូវ​ទទួល​បន្ទុក​ក្នុង​ការ​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​។​ លោក​បន្ត​ថា​ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​បរិច្ចាគ​ឈាម​ក្នុង​ស្រទាប់​យុវវ័យ​ក្នុង​គោលបំណង​ទទួលយក​អំណោយ​ឈាម​ពី​សាធារណជន​ដោយ​ការ​ស្ម័គ្រចិត្ត​។​

​វេជ្ជបណ្ឌិត​ ហុ​ក​ គី​ម​ចេ​ង​ បានឱ្យ​ដឹង​ថា​ តម្រូវការ​នៃ​ការ​ប្រើប្រាស់​ឈាម​ក្នុង​ឆ្នាំ​២០១៧​ អាច​នឹង​មានការ​កើនឡើង​ជាង​ ២០​ភាគរយ​ បើ​ប្រៀបធៀប​នឹង​តម្រូវការ​នៅ​ក្នុង​ឆ្នាំ​២០១៦​។​ ក្នុង​ឆ្នាំ​២០១៦​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​ក្រសួងសុខាភិបាល​ទទួល​បាន​ឈាម​ប្រហែល​ ៦​ម៉ឺន​ ៣​ពាន់​ប្លោក​ ដោយ​ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យម​ឈាម​ ១៥០​ប្លោក​ ជា​រៀងរាល់ថ្ងៃ​។​ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ គឺ​កន្លែង​ទទួល​ការ​បរិ​ចាក​ឈាម​ សម្រាប់​នៅ​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image