en     km
en     km

ក្រសួងមហាផ្ទៃ​បង្កើត​«ភូមិ​ស»​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការ​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​

Share

ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បាន​ដាក់​ឲ្យ​ដំណើរការ​«​ភូមិ​ស​»​ឬ​«​ភូមិ​គ្មាន​គ្រឿងញៀន​»​ដែល​បង្កើត​ឡើង​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​និង​ទប់ស្កាត់​ការ​ដាំ​ដុះ​ ផលិត​កែ​ច្នៃ​ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​។​

​​​​​​​​​​​​​​​​​​​                              អាជ្ញាធរឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន។រូបភាព៖អគ្គស្នងការនគរបាលជាតិ

​បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​រឹបអូស​គ្រឿងញៀន​ចំនួន​ជាង​១៩៦​គីឡូក្រាម​និង​គ្រឿងញៀន​កៃ​ច្នៃ​រួច​១៨០​គីឡូក្រាម​និង​កញ្ឆា​ក្រៀម​១១៦​គីឡូក្រាម​និង​កញ្ឆា​ស្រស់​៣០៣​ដើម។ការ​រឹបអូស​គ្រឿងញៀនឆ្នំា២០១៧កើនឡើង​ជាង​ឆ្នាំ​មុន​។​

ដោយ​ផ្អែក​តាម​របាយការណ៍​អំពី​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ភូមិ​-​ឃុំ​ មាន​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់​ កើនឡើង​ជាង​៥​ពាន់​នាក់​នាក់​ស្មើនឹង​ជាង​៥៩ភាគរយ​។​ ក្រសួងមហាផ្ទៃ​បាន​សម្រេច​បង្កើត«ភូមិ​ស»​តាម​ព្រំដែន​ ដែល​គេ​ហៅ​ថា​«ភូមិ​គ្មាន​គ្រឿងញៀន​»។​

​លោក​ឧត្តមសេនីយ៍ឯក​ ថោ​ង​ សុ​គ​ន្ធា​ អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា​ក្រសួងមហាផ្ទៃ​បាន​បង្កើត​«​ភូមិ​ស​»​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​ វៀតណាម​ និង​ថៃ​ គឺ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការ​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ពី​ប្រទេស​ជិតខាង​កម្ពុជា​។​លោក​ឧត្តមសេនីយ៍​ ថោ​ង​ សុ​គ​ន្ធា​ ពន្យល់​ថា​«​ភូមិ​ស​»​ជា​ភូមិ​ដែល​គ្មាន​បញ្ហា​គ្រឿងញៀន​។​

លោក​ឧត្តមសេនីយ៍ឯក​ ថោ​ង​ សុ​គ​ន្ធា៖«​ភូមិ​ស​គ្រាន់តែ​សំដៅ​ថា​ភូមិ​នីមួយៗ​អត់​មាន​បញ្ហា​គ្រឿងញៀន​ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​អត់​យាយ​បញ្ហា​គ្រឿងញៀន​នឹង​អាច​និយាយ​បាន​ថា​ធ្វើ​ម្ត៉េ​ច​ឲ្យ​វា​អស់ទាំង​អស់​អា​លី​ញ​មិនមែន​ទេវា​មិន​អាច​ថា​អស់​អា​លី​ញ​ប៉ុន្តែ​យើង​អាច​គ្រប់​វា​បាន​ បញ្ហា​នៅ​តាម​ភូមិ​នីមួយៗ​យើង​អាច​គ្រប់​គ្រង់​វា​បាន​។​ឧទាហរណ៍​យើង​កំណត់​ទិស​ដៅ​មួយ​កុំ​ឲ្យ​មានការ​ដាំ​ដុះ​ ការ​ផលិត​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងភូមិ​។​»

​បើ​តាម​របាយ​ឲ្យ​ការណ៍​របស់​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ភូមិ​ ឃុំ​ជាង​១៤០០០​នាក់​ស្មើនឹង​៣៦​ភាគរយ​មិន​ទាន់​ទទួល​បាន​សេវា​ព្យាបាល​និង​ស្តារ​នីតិសម្បទា​។​

​តាម​របាយការណ៍​សរុប​ប្រចាំឆ្នាំ​របស់​ស្ថាប័ន​នេះ​ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​១​ម៉ឺន​៧​ពាន់​នាក់​។​ក្នុង​នោះ​ស្រី​មាន​ជាង​១​ពាន់​៥​រយ​នាក់​។​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​បាន​កើនឡើង​ជាង​៧​ពាន់​នាក់​ស្មើនឹង​ជាង​៨៤​ភាគរយ​ ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ មាន​ចំនួន​ជិត​១​ម៉ឺន​នាក់​។​

​​​​​​​​​​​​​​                                            សិស្សសាលាតំរងឈួរគោរពទង់ជាតិ។រូបភាព៖អគ្គស្នងការនគរបាលជាតិ

អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​​៨៩​ភាគរយ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​រហូត​ដល់​៣៥​ឆ្នាំ​។​ក្នុង​នោះ​សិស្ស​និស្សិត​ប្រើប្រាស់​គ្រឿងញៀន​៩​ភាគរយ​ កម្មករ​និង​ពលករ​ប្រមាណ​៣៣​ភាគរយ​និង​ក្រុម​មនុស្ស​គ្មាន​ការងារ​ពិតប្រាកដ​​មាន​រហូត​ដល់​៣៨​ភាគរយ​។​

​លោក​ឧត្តមសេនីយ៍​ ថោ​ង​ សុ​គ​ន្ធា​ ពន្យល់​ថា​ កាលណា​ភូមិ​នៅ​ជាប់​ព្រំដែន​ទប់ស្កាត់​គ្មាន​គ្រឿងញៀន​ឬក៍​ទប់ស្កាត់​អ្នក​ជក់​គ្រឿងញៀន​ហើយ​បញ្ជូន​ពួក​គេ​ទៅ​មណ្ឌល​បន្សាប់​គ្រឿងញៀន​គ្រប់​គ្នា​ ភូមិ​នោះ​នឹង​ក្លាយទៅជា​«​ភូមិ​ស​»​។​លោក​ថា​លក្ខណសម្បត្តិ​មួយទៀត​ ដើម្បី​ក្លាយជា​«​ភូមិ​ស​»​ ពោល​គឺ​ភូមិ​គ្មាន​ការ​ដាំ​ដុះ​ ការ​ផលិត​និង​ប្រើប្រាស់​គ្រឿងញៀន​។​

​ថោ​ង​ សុ​គ​ន្ធា​«​ភូមិ​នឹង​អត់​មានការ​ដាំ​ដុះ​ ការ​ អត់​មានការ​ផលិត​ អត់​មានការ​កែ​ច្នៃ​ អាហ្នឹង​ជា​លក្ខណៈ​សម្បត្តិ​គាត់​មួយ​ដែល​គាត់​ត្រូវ​បាន​។​មួយទៀត​គាត់​អត់​មានការ​ប្រើប្រាស់​គ្រឿងញៀន​ បើ​អត់​មានការ​ប្រើប្រាស់​គ្រឿង​យើង​ឲ្យ​គាត់​មួយ​លក្ខណសម្បត្តិ​មួយទៀត​។​មួយទៀត​ប្រសិនបើ​មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​យើង​ត្រូវ​គ្រប់​បាន​មាន​ន័យ​ថា​គាត់​ត្រូវ​តែ​ទៅ​ទទួលយក​សេវា​ព្យាបាល​។​»

​របាយការណ៍​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​៨​ពាន់​ករណី​ កើនឡើង​ជិត​៤​ពាន់​ករណី​ស្មើនឹង​ជាង​ ៩២​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ មាន​ជាង​៤​ពាន់​ករណី​។​ អ្នក​ញៀន​ថ្នាំ​ប្រភេទ​អំ​ហ្វេ​តា​មីន​ ហេ​រ៉ូ​អ៊ី​ន​ និង​អាភៀន​បាន​ទទួល​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ជាង​៣​ពាន់​នាក់​និង​ព្យាបាល​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​ជាង​១​ម៉ឺន​២​ពាន់​កើនឡើង​ជិត​៥​ពាន់​នាក់​។​

                                              លោកបណ្ឌិត មាស នី អ្នកសិក្សាពីការអភិវធ្ឍន៍សង្គម។


​លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិ​ឌ្ឍ​ន៍​សង្គម​គាំទ្រ​ចំពោះ​ការ​បង្កើត​ឲ្យ​«​ភូមិ​ស​»​ឬ​«​ភូមិ​គ្មាន​គ្រឿងញៀន​»​របស់​រដ្ឋាភិបាល​ថា​ជា​យន្តការ​មួយ​នឹង​ចូលរួម​ចំណែក​ជួយ​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​។​

​លោក​បណ្ឌិត​ មាស​ នី​ សង្កេត​ឃើញ​ថា​ ការ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​រីក​រាលដាល​ខ្លាំង​ពី​ទីក្រុងរ​ហូ​ង​ដល់ទី​ជនបទ​ដាច់​ស្រយាល​។​លោក​បន្ថែម​ថា​ការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​រវាង​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​កម្ពុ​-​ថៃ​ ហាក់ដូចជា​មាន​លក្ខណៈ​ចំហរ​ច្រើន​។​

​លោក​បណ្ឌិត​ មាស​ នី​ ៖«​ស្ថានភាព​រីក​រាលដាល​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​គឺ​ឥឡូវនេះ​មិន​ថា​នៅ​តំបន់​ណា​តំបន់​ណា​សូ​ម្បី​តំបន់​ដាច់​ស្រ​យ៉ា​ល​ក៏​មាន​របាយការណ៍​មក​បង្ហាញ​ថា​ការ​ប្រើប្រាស់​គ​គ្រឿងញៀន​កំពុង​កើនឡើង​ស្រូ​ច​ស្រាវ​មែន​តែ​ន​ហើយ​បើ​យើង​មើល​ភូមិ​នៅ​តាម​តំបន់​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ វិញ​គឺ​ការ​ប្រើ​ ចែកចាយ​គ្រឿងញៀន​វា​ដូច​ជា​មិន​មានការ​លាក់បាំង​ទេ​។​»

អាជ្ញាធរប្រឆំាងគ្រឿងញៀននៃក្រសួងមហាផ្ទៃដុតបំផ្លាញគ្រឿងញៀនជាងម១០០គីឡូក្រាម ដែលមានតម្លៃប្រហែល៤លានដុល្លារសហរដ្ឋអាមេរិកក្នុងទិវាអន្តរជាតិស្តីពីការប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៥ សីហា ឆ្នំា២០១៧។

​របាយការណ៍​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទាំង​១៥​ខេត្ត​រាជធានី​សរុប​ជា​១​ម៉ឺន​ ៤​ពាន់​។​ក្នុង​នោះ​ខេត្ត​តា​ កែវ​ មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ជាង​គឺ​២០០០​នាក់​។​ខេត្តបាត់ដំបង​ ជាង​១២០០​នាក់​និង​ខេត្តកណ្តាល​មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជិត​១៥០០​នាក់​។​ចំណែក​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​រាជធានី​ភ្នំពេញ​ជាង​៦០០​នាក់​។​

​លោក​ឧត្តមសេនីយ៍ឯក​ ថោ​ង​ សុ​គ​ន្ធា​ អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បញ្ជាក់​ថា​មូលហេតុ​ដែល​បង្កើត​«​ភូមិ​ស​»​នៅ​តាម​ព្រំដែន​ព្រោះ​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋជន​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​។​ទោះបី​យ៉ាងណា​ការ​ដាក់​អនុវត្តន៍​ឲ្យ​ដំណើរ​«​ភូមិ​ស​»​នេះ​មិន​ទាន់​ទទួល​បាន​លទ្ធិ​ផល​ជា​ដុំ​កំភួន​នៅឡើយ​ ព្រោះ​«​ភូមិ​ស​»​ទើបនឹង​ដាក់​ឲ្យ​អនុវត្តន៍​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ​។​

​ចំណែក​លោក​ កែ​ គឹ​ម​ យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​នៅ​ក្នុង​ស​ន្និ​បាទ​បូក​សរុប​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំឆ្នាំ​កាលពីដើម​ខែកុម្ភៈ​ថា​គ្រឿងញៀន​ត្រូវ​បាន​ឧក្រិដ្ឋជន​នាំ​ចូល​តាម​ច្រកព្រំដែន​មាន​អត្រា​ខ្ពស់​គឺ​ជិត​១០០​គីឡូក្រាម​នៅ​ឆ្នាំ​មុន​។​

​របាយការណ៍​របស់​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ដឹង​ថា​អ្នក​ញៀន​ថ្នាំ​មក​ទទួល​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​និង​តាម​មណ្ឌល​បណ្តោះអាសន្ន​របស់​រដ្ឋ​និង​ឯកជន​ជាង​៤១៩​កន្លែង​ជាង​១​ម៉ឺន​៥​ពាន់​នាក់​ កើនឡើង​ ៩,៤៣​ភាគរយ​ បើ​ធៀប​នឹង​២០១៦​មាន​ជាង​១​ម៉ឹ​ន​១​ពាន់​នាក់​៕

Share

Image
Image
Image