en     km
en     km

ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះគណបក្សនយោបាយ២០ចេញពីបញ្ជីក្រសួង

Share

ភ្នំពេញ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី០២ តុលា ឆ្នំា ២០១៧នេះបានសម្រេចលុបឈ្មោះគណបក្សនយោ​បាយចំនួន២០ក្នុងចំណោមគណបក្សប្រមាណ៥០ចេញពីបញ្ជី​ដោយសារមិនគោរពល័ក្ខខ័ណ្ឌនៅក្រសួង។

​​​​​                                                                ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។រូបភាពក្រសួងមហាផ្ទៃ

យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃត្រូវបានចេញផ្សាយនៅថ្ងៃទី២ ខែតុលានេះ សម្រេច​​​លុបឈ្មោះគណបក្សនយោបាយទាំងនេះ ស្របតាមមាត្រា១៩ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយនិងមាត្រា២០នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ក្នុងសេចក្តីសម្រេចចុះហត្ថលេខាដោយ សម្តេច ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេច លុប ឈ្មោះ គណបក្សទំាងនោះរួមមាន​គណបក្សខ្មែរឯករាជ្យ គណបក្សខ្មែរអព្យាក្រឹត​​​ គណបក្សជាតិខ្មែរគណបក្សប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា គណបក្សសេរីភាព គណបក្សសន្តិភាពប្រជាធិបតេយ្យ គណបក្សអភិវឌ្ឍន៍ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ គណបក្សជំនាន់ថ្មី គណបក្សព្រះសិរអាមេត្រីយ៍ស្រីពោធិសត្វគណបក្សសាធារណៈរដ្ឋខ្មែរគណបក្សសេរីប្រជាធិបតេយ្យ គណបក្សខ្មែរសាមគ្គី គណបក្សកម្ពុជាសេរីភាព គណបក្សខ្មែរដើម្បីខ្មែរ គណបក្សសម្លេងជាតិខ្មែរ គណបក្សកម្លំាងស្មារតីកុលបុត្រខ្មែរ គណបក្សអភិវឌ្ឍន៍ភូមិឃុំ និងគណបក្សខេមរៈពន្លឺជាតិខ្មែរ។

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនំាពាក្យក្រសួងមហាផ្ទៃ បានឲ្យវិទ្យុស្ត្រីដឹងថាក្រសួងមហាផ្ទៃ​​សម្រេបគណបក្សនយោបាយ​ទំាងព្រោះគណបក្សទំាងនោះមិនគោរពតាមល័ក្ខខ័ណ្ឌចុះបញ្ជី​​នៅក្រសួងមហាផ្ទៃនិងគ្មានសកម្មភាពឬទីស្នាក់ការគណបក្សច្បាស់លាស់។

លោកឧត្តមសេនីយ៍ ខៀវ សុភ័ក្រ បញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងលុប​​គណបក្សនយោបាយផ្សេងទៀតប្រសិនបើមិនគោរពតាមច្បាប់។

មាត្រា១៩ថ្មីស្តីពីគណបក្សនយោបាយបានចែងថា ក្នុងរយៈពេលយ៉ាងយូរ១៨០ថ្ងៃ បន្ទាប់ពីគណបក្សនយោបាយត្រូវបានបង្កើត​ឡើងស្របតាមមាត្រា៩នៃច្បាប់ គណបក្សនយោបាយត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលដោយត្រូវមានសមាជិកយ៉ាងតិច៤ពាន់នាក់និងត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែកនៅមាត្រា២០នៃច្បាប់នេះ។គណបក្សនយោបាយដែលមិនទទួលបានការចុះបញ្ចី ស្របតាម​បទបញ្ញាត្តិនៃជំពូកនេះ មិនអាចធ្វើសកម្មភាពនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ៕

 

Share

Image
Image
Image