en     km
en     km

ក្រសួងព័ត៌មានព្រមានចាប់ខ្លួនអ្នកសារព័ត៌មានវិទ្យុអាស៊ីអាសេរី បើនៅតែបន្តចុះយកព័ត៌មាន

Share

ក្រុងភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី ១៥ ខែកញ្ញា នេះ ក្រសួងព័ត៌មានបានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបិទវិទ្យុអាស៊ីសេរី ដោយរាប់ចាប់ពីថ្ងៃស្អែកទី ១៦ ខែកញ្ញា ឆ្នាំ ២០១៧ នេះតទៅគឺក្រសួងនឹងចាត់វិធានការអ្នកសារព័ត៌មានអាស៊ីសេរី ដែល បន្តចុះយកព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដោយ នាំខ្លួនទៅប្រឈមចំពោះមុខច្បាប់។

លោក អ៊ុក គីមសេង អ្នកនាំពាក្យនៃក្រសួងព័ត៌មាន បានលើកឡើងថា វិទ្យុអាស៊ីសេរីបានបិទការិយាល័យដោយខ្លួនឯងដែលលោកថា ជាការរំសាយការិយាល័យហើយ អ្នកសារព័ត៌មានរបស់ខ្លួន ក៏ត្រូវរំសាយផងដែរ។ លោក បើ អ្នករាយការព័ត៌មាន ចុះស្រង់ព័ត៌មាន គឺជាអំពើខុសច្បាប់។

លោក អ៊ុក គីមសេង៖ សម្រាប់ខ្ញុំ ខ្ញុំថ្ងៃនេះបើមានអាស៊ីសេរីមក ខ្ញុំស្វាគមន៍តែបើចាប់ពីថ្ងៃស្អែកទៅខ្ញុំអត់ដឹងថាមានអាស៊ីសេរីទៀតទេ អញ្ជឹងកុំប្រាប់ខ្ញុំថា អេ! ឯកឧត្តមខ្ញុំអាស៊ីសេរី សុំ ខមហ្វឺម អី ខ្ញុំអត់ដឹងហ្អេ! ព្រោះអ្នកឯងខ្លួនឯងឈប់ធ្វើការនៅកម្ពុជាហើយ ខ្ញុំបាននិយាយថាអ្នកឯងឈប់ខ្លួនឯង អញ្ជឹងខ្ញុំចាំទៅរាប់អានអ្នកឯងអីទៀត បើអ្នក ឯងអត់រាប់អានខ្ញុំផងនឹង!។

វិទ្យុអាស៊ីសេរីបានបិទការិយល័យរបស់ខ្លួននៅទីក្រុងភ្នំពេញថ្មីៗនេះ ដោយបានចេញសេចក្តីថ្លែងការណ៍ជាច្រើនពីសមិទ្ធផលរបស់ខ្លួនអំពីព្រឹត្តិការណ៍ទំាងទ្បាយកើតនៅកម្ពុជា។ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ស្ថាប័នអន្តរជាតិនេះហាក់ដូចជាវាយប្រហារលើសេរីភាព ព័ត៌មាននៅកម្ពុជានៅពេល ដែលស្ថានីយវិទ្យុមួយ ដែល បន្តចាក់ផ្សាយ ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ត្រូវបានក្រសួងបញ្ជាអោយបិទ។

ឆ្លើយតបនឹងការលើកឡើងនេះដែរ លោក ពុយគាអ្នក សារព័ត៌មានជើង ចាស់  បានលើកឡើងថា វិទ្យុអាស៊ីសេរី គឺជាវិទ្យុដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំព័ត៌មានទាំងអវិជ្ជមាន នឹង វិជ្ជមាននៅក្នុងសង្គមកម្ពុជា។ លោកថា អាស៊ីសេរី គួរតែទៅចុះឈ្មោះនៅក្រសួងព័ត៌មានសារជាថ្មី ប្រសិនបើវិទ្យុនេះនៅរក្សាជំហរអព្យាក្រិត្យក្នុងការផ្សព្វផ្សាយព័តមាន។

លោក ពុយ គា៖ ខ្ញុំនៅតែមើលឃើញអញ្ជេក! ឃើញថាអាស៊ីសេរីនិង! សុំតែច្បាប់ទៅ ហើយគាត់អាចធ្វើបានដូចធម្មតាទោះបីគាត់អត់ការិយាល័យក៏ដោយ ជាទូទៅគាត់ធ្លាប់ផ្សាយហើយបើអត់ផ្សាយវាគឺជារឿងដែលបាត់ប្រភពមួយសំខាន់ហើយ។

យ៉ាងណាកក៏ដោយវិទ្យុស្រ្តីមិនទាន់អាចសុំការបញ្ជាក់ពីអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរីនៅភ្នំពេញបានទេ៕

Share

Image
Image
Image