en     km
en     km

ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃសាំងលក់តាមស្ថានីយ៍ពីថ្ងៃនេះ ដល់ថ្ងៃទី១៥កក្កដា

Share

ភ្នំពេញ៖ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា នាយករដ្ឋមន្រ្ដីកម្ពុជាបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន ៤សេនដុល្លារ ក្នុងមួយលីត្រ។នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងបន្ដថា តម្លៃសាំងធម្មតាដែលត្រូវលក់រាយតាមស្ថានីយ៍ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០១៨ មានតម្លៃ ៣.៩៥០រៀល ក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូត នឹងចុះមកត្រឹម  ៣.៧៥០រៀល ក្នុងមួយលីត្រ៕

Share

Image
Image
Image