en     km
en     km

ក្រសួងប្រកាសប្រមូលផលិតផលទឹកដោះគោមានមេរោគលើទីផ្សារ

Share

ភ្នំពេញ៖ យ៉ាងហោចណាស់ប្រភេទម្សៅទឹកដោះគោកំប៉ុងចំនួន ៣ប្រភេទជាផលិតផលប្រទេសបារាំងត្រូវបានរកឃើញថា មានផ្ទុកមេរោគ «សាលម៉ូណែលឡា(Salmonella) ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ពិសេស ទារក កុមារតូចៗ ស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅដោះកូន។

ម្ស៉ៅទឹកដោះគោកំប៉ុងដែលមានបន្ទុកមេរោគ«សាលម៉ូណែលឡា»(Salmonella)មានឈ្មោះថា CELIA AD 350G, CELIA MAMA 400Gនិង PICOT SL 350G។ផលិតផលទាំងនោះជារបស់រោងចក្រ ឡាក់តាលីសអាំងទែណាស្យូណាល់ ហើយត្រូវបាននាំចូលដោយក្រុមហ៊ុន អង្គរដាវ័ណ្ណ ខេមបូឌា អ៊ីមផត អ៊ិចផត និងក្រុមហ៊ុន មេដិក ខូអិលធីឌី ។

ក្នុងសេចក្តីជូនដំណឹង ក្រសួងសុខាភិបាលបានតម្រូវឱ្យក្រុមហ៊ុនទាំងពីរនេះ សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើការប្រមូលវិញនូវប្រភេទផលិតផលទឹកដោះគោម្សៅដែលមានឆ្លងមេរោគ«សាលម៉ូណែលឡា»(Salmonella)​។

ជាងនេះទៀតក្រសួងសុខភិបាលបានប្រកាសនូវលេខទូរស័ព្ទចំនួន ៤ខ្សែ ដើម្បីឱ្យពលរដ្ឋរាយការណ៍មកក្រសួង ករណីប្រទះឃើញ ឬកំពុងប្រើប្រាស់ លក់ ចែកចាយផលិតផលខាងលើ ឬក៏ប្រទះឃើញទារក កុមារតូចៗមានជំងឺដោយសារបៅផលិតផលខាងលើ។

លេខទូរស័ព្ទចំនួន ៤ខ្សែនោះមាន៖ ០៨៥ ៥៣៨ ០៦៦ ឬ ០៧៧ ៨០៤ ៩៦៦ ឬ០១២ ២០៤ ៩៦៥ និង០៦១ ២២៣ ៣២៦៕

Share

Image
Image
Image