en     km
en     km

ក្រសួងបរិស្ថា​ន​ធ្វើ​សេ​ចក្តី​ព្រា​ង​ក្រម​ប​រិស្ថាន​ ខណៈ​សង្គម​ស៊ី​វិ​ល​​រិះគន់​ពី​ការ​បំផ្លាញ​បរិស្ថាន​

Share

ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែមេសា​នេះ​ ក្រសួងបរិស្ថាន​បាន​ធ្វើ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ជា​លើក​ដំបូង​ក្នុង​គោល​បំ​ណ​ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ តាម​រយៈ​ការ​ការពារ​បរិស្ថាន​ និង​ការ​ប្រើប្រាស់​ប្រប​កដោយ​ចីរភាព​នៃ​ធនធាន​ធម្ម​ជាតិ​ ការ​ផ្តួចផ្តើម​ឱ្យ​មាន​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​នេះ​ ខណៈ​ដែល​សង្គម​ស៊ី​វិល​តែងតែ​លើក​ទ្បើ​ង​ពី​បញ្ហា​ប្រឈម​នានា​ជុំវិញ​ការ​បំផ្លាញ​បរិស្ថាន​។

 

Enviroment-Law-Cambodia
ក្រសួងបរិស្ថាន ពិភាក្សាសេចក្តី​ព្រាង​ក្រម​បរិស្ថាន​ជា​លើក​ដំបូង ជាមួយដៃគូពាក់ព័ន្ធ

​ទាក់ទង​នឹង​ការ​ធ្វើ​សេចក្តី​ព្រាង​ខាងលើ​នេះ​ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​តាក់តែង​ក្រ​ម​​​បរិស្ថាន​ លោក​ ឯ​ វុ​ឌ្ឍី​ បាន​ផ្តល់​បទ​សម្ភាសន៍​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​ថា​ ការ​បង្កើត​ឱ្យ​មាន​ក្រម​បរិស្ថាន​នេះ​ក្នុង​គោ​ល​បំ​ណ​​ង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​នៃ​ការ​ការពារ​បិ​ស្ថាន​ឱ្យ​ស្ថិត​នៅ​គង់វង្ស​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ ឯ​ វុ​ឌ្ឍី​ បាន​បន្ត​ថា​ ការ​ចងក្រង​ឱ្យ​មាន​ក្រម​បរិស្ថាន​នេះ​ ក៏​ដើម្បី​ប្រមូល​ច្បាប់​ដែល​ទាក់ទង​នឹង​បិ​រ​ស្ថាន​ពី​ក្រសួង​ផ្សេងៗ​ មក​បញ្ចូល​ឱ្យ​ស្ថិត​នៅ​ក្នុង​ក្រម​បរិស្ថាន​តែ​មួយ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​ពី​បញ្ហា​ប្រឈម​នា​នា​​នៅ​ក្នុង​វិស័យ​បរិស្ថាន​។​

«​គោលដៅ​ដែល​យើង​ធ្វើ​ក្រម​ហ្នឹង​យើង​ព្យាយាម​ប្រមូល​ច្បាប់​ទាំងអស់​ យើង​ធ្វើ​សមាហរណកម្ម​ច្បាប់​ទាំងអស់​ហនឹង​បញ្ចូល​ទៅ​​ក្នុង​កញ្ចប់​តែ​មួយ​ជា​ច្បាប់​មួយ​រួម​ដែល​ម្រ​មូល​ច្បាប់​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ហ្នឹង​មក​ចូលរួម​គ្នា​ហើយ​យើង​ព្យាយាម​កាត់​បន្ថយ​ការ​ជាន់​គ្នា​នៃ​ភារកិច្ច​របស់​ស្ថាប័ន​មួយៗ​ហ្នឹង​..»​។​

​ចំណែកឯ​ទីប្រឹក្សា​ច្បាប់​ក្រុម​មេធាវី​វិស្ណុ​ ដែល​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​ដែរ​ គឺ​លោក​ ប្រា​យ​​អិន​ រ៉ូ​ហាន​ រំពឹង​ថា​ បន្ទាប់​ពី​ក្រសួង​បង្កើត​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​នេះ​ហើយ​ ការ​ថែរក្សា​ និង​ អភិរក្ស​ព្រៃឈើ​នៅ​តាម​តំបន់​នី​មួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​វិញ​។​

«​ចាប់ផ្តើម​យន្តការ​ថ្មី​ ដើម្បី​ការពារ​ព្រៃ​ទ្ប​ង់​នឹង​ព្រៃ​ផ្សេងៗ​​សំខាន់​នៅ​ស្រុក​ខ្មែរ​ យើង​សង្ឃឹម​ខ្លាំងៗ​ដើម្បី​ការពារ​ព្រៃឈើ​សម្រា​​ប់​កូន​ និង​កូនចៅ​ទៀត​»​។​

​ជុំវិញ​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ លោក​ សឿង​ សា​រឿ​ន​ បាន​លើ​ក​ឡើង​ថា​  លោក​គាំទ្រ​ក្រសួងបរិស្ថាន​ដែល​បង្កើត​ឱ្យ​មាន​កិច្ច​ពិភាក្សា​គ្នា​ជុំវិញ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​នេះ​។​ លោក​យល់​ថា​ មាន​ក្រម​បរិស្ថាន​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ ជា​ពិសេស​ក្រម​នេះ​នឹង​ចូលរួម​ចំណែក​ការពារ​បរិស្ថាន​ឱ្យ​​បាន​គង់វង្ស​។​ ទន្ទឹម​នឹង​ការ​គាំទ្រ​ លោក​សង្ឃឹមថា​ ការ​បង្កើត​ក្រម​នេះ​នឹង​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ ឬ​ ផលប្រយោជន៍​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​ក្រម​បរិស្ថាន​មួយ​នេះ​។​

«​កាលណា​មានការ​គ្រប់គ្រង​បរិស្ថាន​ល្អ​ទាំង​កាក​សំណល់​ ទាំង​ធនធានធម្មជាតិ​ ការ​បែងចែក​ផលប្រយោជន៍​នៃ​ការ​វិនិយោគ​ធនធានធម្មជាតិ​អី​ជាដើម​។​ល​។​ ដែល​នឹង​អាច​ធ្វើ​ឱ្យ​មាន​ផលប្រយោជន៍​ជា​វិជ្ជមាន​ទៅ​ដល់​ប្រជាពលរដ្ឋ​..»​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​នេះ​ មាន​គោលបំណង​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​កម្ពុជា​ ការពារ​បរិស្ថាន​ពី​ភាព​អ​ន្ត​រាយ​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​ជាដើម​។​ នៅ​ក្នុង​សេចក្តី​ព្រាង​ក្រម​នេះ​ ក៏​បាន​បញ្ចូល​អំពី​គោ​ល​កា​រណ៍​សមភាព​យេ​ន​ឌ័​រ​ ចំពោះ​ការ​សម្រេចចិត្ត​ផ្នែក​ធនធានធម្មជាតិ​ដែរ​។​ មាន​ន័យ​ថា​ គោលការណ៍​នេះ​លើកកម្ពស់​ការ​ចូល​រួម​​របស់​ស្ត្រី​នៅ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ អំពី​បរិស្ថាន​នៅ​គ្រប់​កម្រិត​ទាំងអស់​។​ ការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​សម្រាប់​គម្រោ​ង​​អភិវឌ្ឍន៍​ និង​ គោលនយោបាយ​បរិស្ថាន​ពាក់ព័ន្ធ​ ត្រូវ​រួម​បញ្ចូល​នូវ​យន្តការ​នានា​ ដើម្បី​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ផល​ប៉ះពាល់​លើ​ស្ត្រី​៕

Share

Image
Image
Image