en     km
en     km

ក្រសួងបរិស្ថាន ថា ល្អក់កករទឹកនៅតាមឆ្នេរព្រែកត្រែងមិនមែនជាបញ្ហាទេ

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានអះអាងថា ដីដែលហូរចូលសមុទ្រ ធ្វើឱ្យមានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែង មិនបានបង្កបញ្ហាធ្ងន់ធ្ងរនោះទេ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងបរិសា្ថននៅថ្ងៃទី១៣ កញ្ញាម្សិលមិញ។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្កឱ្យមានដីហូរចូលសមុទ្របែបនេះ គឺដោយសារសកម្មភាពអភិវឌ្ឍន៍នៅតំបន់នោះ។

យ៉ាងណាមិញ​ ក្រសួងបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនឥតឈប់ឈរហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។ ប៉ុន្តែបញ្ហានេះ មិនមានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនបង្ហាញការភ្ញាក់ផ្អើលដោយឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះ បានប្រែជាល្អក់កករដោយសារតែដីហូរចូលជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។  ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹកនិងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។

យ៉ាងណាក្ដី ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ព្រែកត្រែងតែម្ដងបានប្រតិកម្មយ៉ាងខ្លាំងលើរឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។

មិនតែប៉ុណ្ណោះ​ លោក សុខ វណ្ណៈវឌ្ឍនាសាពង្ស ឬលោក វីលា្លម ហ្គង់ ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនឹងផ្ដល់យោបល់បានសរសេរក្នុងគណនីហ្វេសបុកលោកថា ក្រុមហ៊ុនវិនិយោគត្រូវបញ្ឈប់ការចាក់ដីចូលទៅក្នុងព្រែកត្រែងនោះឱ្យខានតែបាន។ លោកថា ស្ថាប័នពាក់ព័ន្ធមុននឹងចេញឱ្យប័ណ្ណឱ្យក្រុមហ៊ុនវិនិយោគណាមួយត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន។

ឆ្នេរសមុទ្រខ្មែរក្នុ​ង​​​​​ខេត្តព្រះសី​​​​​​​​ហនុនោះ នាពេ​​​​​​​​​លបច្ចុ​​​​​​​​​ប្បន្នកំពុង​​​​​​​​​​​​​​តែល្បាញល្បី​​​​​​​​​​ និងជាទីចាប់​​​​​​​​​អារម្មណ៍ខ្លាំ​​​​​​​​​​​​​​​​​​ងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជា​​​​​​​​​តិ ដោយសារតែ​​​​​​​​​ភាពស្រស់ស្អា​​​​​​​​​តនៃឆ្នេរតាមរយៈទឹកសមុ​​​​​​​​​ទ្រដ៏ថ្លា៕

 

Share

Image
Image
Image