en     km
en     km

ក្រសួងបរិស្ថាន​ បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ទប់ស្កាត់​ និង​បង្ក្រាប​ ការ​ចូល​ទៅ​កាន់កាប់​ដី​ នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​ “​គី​រី​រម្យ​”

Share

​ភ្នំពេញ​ ៖​ ក្រសួងបរិស្ថាន​បាន​បញ្ជា​ឲ្យ​ ស្ថាប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​ ចាត់វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​ជា​បន្ទាន់​ នូវ​អ្នក​ដែល​បាន​ចូល​ទៅ​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នៅ​តំបន់​ ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​ “​គិរី​រម្យ​”​។​ សេចក្ដីជូនដំណឹង​របស់​ក្រសួង​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​។​

​ក្រសួងបរិស្ថាន​បញ្ជាក់​ថា​ កន្លង​មក​ ក្រសួង​ពិនិត្យ​ឃើញ​ថា​ តំបន់​មួយ​ចំនួន​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​ “​គិរី​រម្យ​”​ មាន​ចលនា​ទន្ទ្រាន​ កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ ដែល​មាន​ទាំង​ការ​ទន្ទ្រាន​កាន់កាប់​ ការ​ផ្ទេរ​ និង​ទិញ​ លក់​ ដី​ ដោយ​ខុសច្បាប់​ថែម​ទៀត​។​ សកម្មភាព​នេះ​ បាន​ប្រព្រឹត្ដ​ផ្ទុយ​និង​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​ បើ​ទោះជា​ក្រសួងបរិស្ថាន​ រដ្ឋបាល​ខេត្ដកំពង់ស្ពឺ​ និង​រដ្ឋបាល​ខេត្ដ​ព្រះ​សីហ​នុ​ បាន​ខិតខំ​ការពារ​ និង​ទប់ស្កាត់​យ៉ាងណា​ក៏​ដោយ​។​

​ដើម្បី​ទប់ស្កាត់​សកម្មភាព​ល្មើសច្បាប់​ទាំងនេះ​ ក្រសួងបរិស្ថាន​បញ្ជា​ឲ្យ​ស្ថាប័ន​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​ ការ​កាប់​គាស់​ រុករាន​ដី​ព្រៃ​ ឆ្ការ​ ដុត​ និង​ឈូស​ឆាយដី​ព្រៃ​ ព្រមទាំង​ការ​សាងសង់​ផ្ទះ​ សង់​តូប​ សង់រោង​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះ​សរា​ម្រិ​ត​-​កុស​មៈ​ “​គិរី​រម្យ​”​ ដែល​ជា​បទល្មើស​ធនធានធម្មជាតិ​ មាន​ចែង​ក្នុង​មាត្រា​ ៦២​ និង​មាត្រា​ ៦៣​ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​។​ បន្ថែម​ពី​នេះ​ ក្រសួងបរិស្ថាន​ សង្កត់ធ្ងន់​ថា​ រដ្ឋបាល​មូលដ្ឋាន​ ជា​ពិសេស​ភូម​ ឃុំ​ និង​ស្រុក​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បញ្ជាក់​លិខិត​ ទិញ​ លក់​ ដី​រដ្ឋ​ និង​វិញទៀត​ត្រូវ​បញ្ឈប់​ដូច​គ្នា​ដែរ​ គឺ​ការ​ផ្ទេរ​កម្ម​សិទ្ធ​ ឬ​ការ​បញ្ជាក់​ប្លង់​បង្ហាញ​ទីតាំង​ដី​ នៅ​ក្នុង​ដែន​ ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​ “​គិរី​រម្យ​”​។​

​លើស​ពី​នេះ​ក្រសួងបរិស្ថាន​បញ្ជាក់​ទៀត​ថា​ ក្រសួង​សូម​បដិសេធ​ចោល​ទាំងអស់​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ដី​ ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ​ ដែល​មាន​ដូច​ជា​ ការ​កាប់​ទន្ទ្រាន​កាន់កាប់​ ការ​ផ្ទេរ​ និង​ទិញ​លក់​ដី​ដោយ​ខុសច្បាប់​ នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​ “​គិរី​រម្យ​”​។​ ចំណែក​អ្នក​ដែល​និង​កំពុង​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ត្រូវ​បញ្ឈប់​សកម្មភាព​ទាំងអស់​ ដែល​រាប់​ទាំង​ការ​ឈូស​ឆាយ​ និង​ការ​សាងសង់​សំណង់​នានា​ ជា​បន្ទាន់​ ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ ដោយ​ខ្លួនឯង​ និង​ប្រគល់​ទីតាំង​ដី​នោះ​ ដោយ​ឥត​លក្ខខណ្ឌ​ មក​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ​។​

​ក្រសួងបរិស្ថាន​ រំពឹង​ថា​ ក្រោយ​ពី​ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ​ គ្រប់​អង្គភាព​មាន​សមត្ថកិច្ច​ រដ្ឋបាល​មូលដ្ឋាន​ សាធារណជន​ ពិសេស​ពលរដ្ឋ​ដែល​កំពុង​កាន់កាប់​ដី​ដោយ​ខុសច្បាប់​ នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​ “​គិរី​រម្យ​”​នេះ​។​

​សូម​ជម្រាប​ថា​ កាលពី​ឆ្នាំ​១៩៩៣​ អតីត​ព្រះ​មហា​វីរក្សត្រ​ សម្ដេច​ សីហ​នុ​ ព្រះ​អង្គ​បាន​កំណត់​ដាក់​តំបន់​គិរី​រម្យ​ ដែល​មាន​ទំហំ​ផ្ទៃដី​ជាង​ ៣​ម៉ឺន​ហិ​កតា​ ទៅ​ជា​តំបន់​ឧទ្យាន​ជាតិ​ ដើម្បី​ថែរក្សា​ធនធានធម្មជាតិ​ និង​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ​។​ ភ្នំ​គិរី​រម្យ​ គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ត្រូវ​បាន​ដាក់​សម្ពោធ​ទៅ​ជា​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​ កុស​មៈ​ កាលពី​ខែមិថុនា​ ឆ្នាំ​១៩៩៥​ ដើម្បី​រក្ស​ទុកជា​តំបន់​អភិរ​សក្ស​។​ ភ្នំ​គិរី​រម្យ​ មាន​កម្ពស់​ ៧០០​ម៉ែត្រ​ ស្ថិត​នៅ​ចំងាយ​ ១១២​គីឡូ​ម៉​ត្រ​ ពី​រាជធានី​ភ្នំពេញ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៤​ ទៅ​កាន់​ខេត្ដ​ព្រះ​សីហ​នុ​៕

Share

Image
Image
Image