en     km
en     km

ក្រសួងបរិស្ថាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​ងូតទឹក​សមុទ្រ​ខេត្ត​កែប​ បន្ទាប់​ពី​ទឹក​ប្រែ​ពណ៌​បៃតង​

Share

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ ឆ្នាំ​ ២០១៦​នេះ​ ឱ្យ​ដឹង​​​ថា​ នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​អំពី​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅ​ជា​បៃតង​ នៅ​ក្នុង​ភូមិ​​សាស្ត្រ​​ខេត្ត​​កែប​ អគ្គ​នាយក​ដ្ឋាន​​​គាំ​​ពារ​​​បរិស្ថាន​​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ និង​ដង​យក​​​សំ​ណា​ក​​​ទឹក​​សមុ​ទ្រ​​នោះ​មក​វិភាគ​ នៅ​មន្ទីរពិសោធន៍​​ថ្ងៃ​ទី​ ០២​ ខែមេសា​នេះ​។​ ជា​ការ​សន្និដ្ឋាន​បឋម​ បញ្ហា​ទឹក​សមុទ្រ​ប្រែ​ពណ៌​ទៅ​ជា​បៃតង​នេះ​ គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​កម្រិត​ជាតិ​ស្លែ​ ខុស​ពី​ប្រក្រតី​ ដែល​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ និង​ សត្វ​។​

​ជុំវិញ​បញ្ហា​នេះ​ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​គ្រប់​រូប​ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​សមុ​ទ្រ​​កែប​ និង​ភ្ញៀវ​ទេសចរណ៍​ដែល​អញ្ជើញ​ទៅ​កំសាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​ ខេត្ត​កែប​ ត្រូវ​ប្រុង​ប្រយ័ត្ន​ដោយ​គួរ​ផ្អាក​ចុះ​ងូតទឹក​សមុទ្រ​ និង​បរិភោគ​គ្រឿង​សមុទ្រ​ ដែល​ត្រូវ​បាន​នេសាទ​ពី​តំបន់​កំពុង​មាន​បញ្ហា​នេះ​មួយ​រយៈ​ខ្លី​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ក្រសួង​នឹង​បន្ត​តាមដាន​បញ្ហា​នេះ​ ដោយ​យកចិត្តទុកដាក់​បំផុត​ និង​ធ្វើ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត​៕

Enviroment-Kep Province

Share

Image
Image
Image