en     km
en     km

ក្រសួងបរិស្ថានបើកកិច្ចប្រជុំពង្រឹងការគ្រប់គ្រងតំបន់ធនធានធម្មជាតិ

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញ បានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្របតំបន់ធនធានធម្មជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ ដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។​

លោក សាយ សំអាល់ លើកឡើងថា ក្រសួងបរិស្ថានបានពង្រឹងការពារ និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន បានបង្កើតបានជាតំបន់ការ ពារធម្មជាតិចំនួន៥៤ កន្លែង មានផ្ទៃដីទំហំជាង៧,២លានហិកតា។ លោកបន្តថា បច្ចុប្បន្នមានមន្រ្តីឧទ្យានុរក្សជាង ១២០០នាក់ ដែលកំពុងធ្វើការពារ និងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រុមការងារក្រសួងបរិស្ថានកាលពីថ្ងៃទី ១២ ធ្នូ បានចុះពិនិត្យ និងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី«ការកែច្នៃប្រភេទវល្លិ៍មកធ្វើជាសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍» និង «ការដាំដុះ និងកែច្នៃប្រទាលថ្លើមឆ្កែ មកធ្វើជាឱសថ និងផលិតផលតែ» នៅភូមិថ្មី ភូមិអន្លុងធំ និងភូមិថ្មជ្រួញនៃសហគមន៍តំបន់ការពារធម្មជាតិ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។

នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រុមការងាររបស់នាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានចុះពិនិត្យ និងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ការកែច្នៃប្រភេទវល្លិ៍ ដែលជាផលិតផលចេញពីជីវៈចម្រុះ មកធ្វើជាសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍» ​សម្រាប់ប្រជាជននៅភូមិថ្មី និង «ការដាំដុះ និងកែច្នៃប្រទាលថ្លើមឆ្កែ មកធ្វើជាឱសថ និងផលិតផលតែ» សម្រាប់ប្រជាជននៅភូមិអន្លុងធំ និងភូមិថ្មជ្រួញ នៃសហគមន៍តំបន់ការពារធម្មជាតិ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមានការគាំទ្រពីគម្រោង BBP ក្នុងគោលបំណង បង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាជនមូលដ្ឋាន និងបង្កើតសេដ្ឋកិច្ចក្នុងតំបន់  ជំរុញការចូលរួម និងប្រើប្រាស់ធន ធានជីវៈចម្រុះដោយចីរភាព។ ពិសេសជំរុញឱ្យពលរដ្ឋសហគមន៍បោះបង់ចោលការប្រកបរបបកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃ ដែលជារបបខុសច្បាប់៕

 

Share

Image
Image
Image