en     km
en     km

ក្រសួងទេសចរណ៍​អំពាវនាវ​ឲ្យ​កែ​លំអ​សោភ័ណ​ភាព​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​

Share

ភ្នំពេញ៖ លោក ថោង ខុង រដ្ឋមន្ត្រីទេសចរណ៍បានអំពាវនាវដល់រដ្ឋបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋ រួមទាំងវិស័យឯកជនដែលនៅជាប់នឹងតំបន់សំបូរព្រៃគុក ឲ្យចូលរួមរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងនៅតំបន់នេះ ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

prey-kok-9

សេចក្តីអំពាវនាវរបស់លោកលោក ថោង ខុន ធ្វើឡើងបីសប្តាហ៍ បន្ទាប់ពីក្រុមតំបន់ប្រាសាទសំបូរព្រៃគុកត្រូវដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ័ពិភពលោករបស់អង្គការយូណេស្កូ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បញ្ជាក់ថា រដ្ឋបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំរៀបចំទីក្រុង ទីប្រជុំជនក្នុងខេត្តឲ្យមានអនាម័យ សណ្ដាប់ធ្នាប់សន្តិសុខល្អ ពិសេសត្រូវគិតគូជាចម្បងដល់បញ្ហាអនាម័យ ការប្រមូលសំរាម ការគ្រប់គ្រងកាកសំណល់រឹង ទីក្រុងត្រូវមានធុងដាក់សំរាម មធ្យោបាយសម្ភារៈ សម្អាតទីក្រុងឲ្យបានគ្រប់គ្រាន់ និងត្រូវបំផុសចលនាប្រជាជនចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតឲ្យបានផុលផុស។រួមទាំងត្រូវផ្ដល់បដិសណ្ឋារកិច្ចប្រកបដោយភាពស្មោះត្រង់ និងញញឹមរួសរាយរាក់ទាក់ចំពោះភ្ញៀវ។

តំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំនិងជាអតីតរាជធានីបុរាណ ក្នុងសម័យចេនឡា ដែលមានឈ្មោះថា ឥសានបុរៈ។ ប្រាសាទទាំងនេះកសាងឡើងក្នុងរាជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧៕

 

Share

Image
Image
Image