en     km
en     km

ក្រសួងទេសចរណ៍​ប្រាប់​ឲ្យ​ឈប់​ប្រើ​ឈ្មោះ​មុខម្ហូប​ “​ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​”

Share

​ភ្នំពេញ​ ៖​ ក្រសួងទេសចរណ៍​ បាន​ចេញ​សារាចរ​ណែនាំ​ដល់​ គ្រប់​ម្ចាស់​អាជីវកម្ម​ ភោគ​ជនី​យ​ដ្ឋា​ន​ អាហារ​ដ្ឋា​ន​ទាំង​ ឲ្យ​ឈប់​ប្រើ​ឈ្មោះ​មុខម្ហូប​ “​ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​”​ ជា​បន្ទាន់​ បើ​ពុំនោះ​ទេ​ ក្រសួង​នឹង​ផាកពិន័យ​ស្រប​តាម​ច្បាប់​។​ នេះ​បើ​តាម​សេចក្ដីណែនាំ​របស់​ក្រសួងទេសចរណ៍​ កាលពី​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​

​ក្រសួង​ទេ​ចរណ៍​ បញ្ជាក់​ថា​ កន្លេង​មក​ក្រសួង​សង្កេត​ឃើញ​ថា​ មាន​អាជីវកម្ម​ ភោជនីយដ្ឋាន​ អាហារ​ដ្ឋា​ន​ទេសចរណ៍​មួយ​ចំនួន​ បាន​ប្រើប្រាស់​បញ្ជី​មុខម្ហូប​ មានឈ្មោះ​ថា​ “​ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​”​។​ ការ​ដាក់​ឈ្មោះ​មុខម្ហូប​នេះ​ គឺ​បាន​ប៉ះពាល់​ទៅ​ដល់​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​ជាតិ​។​ ដូច្នេះ​ក្រសួងទេសចរណ៍​ ណែនាំ​ថា​ គ្រប់​អាជីវកម្ម​ ភោជនីយដ្ឋាន​ អាហារ​ដ្ឋា​ន​ទេសចរណ៍​ទាំងអស់​ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​ឈ្មោះ​នេះ​។​

​ក្រសួងទេសចរណ៍​បន្ដ​ថា​ គ្រប់​អាជីវកម្ម​ ភោជនីយដ្ឋាន​ អាហារ​ដ្ឋា​ន​ មិន​ត្រូវ​ប្រើប្រាស់​ឈ្មោះ​មុខម្ហូប​ទាំងឡាយ​ណា​ ដែល​ប៉ះពាល់​ដល់​សាសនា​ឡើយ​។​ បន្ថែម​ពី​នេះ​ក្នុង​ករណី​មាន​អ្នក​ល្មើស​នឹង​សារាចរ​ណែនាំ​នេះ​ អាជីវកម្ម​នោះ​ នឹង​ទទួល​រង​ការ​ផាកពិន័យ​តាម​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៧​ ស្ដី​ពី​ការ​ពិន័យ​អន្ដរការណ៍​ ជា​ប្រាក់​ចំពោះ​អ្នក​ប្រព្រឹត្ដ​ល្មើស​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​ ស្ដី​ពី​ទេសចរណ៍​៕

Share

Image
Image
Image